សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យក​ផាវ​ទៅ​កែច្នៃ​ធ្វើ​គ្រាប់បែក ផ្ទុះ​ស្លាប់​២​នាក់​របួសធ្ងន់​២​នាក់

យក​ផាវ​ទៅ​កែច្នៃ​ធ្វើ​គ្រាប់បែក ផ្ទុះ​ស្លាប់​២​នាក់​របួសធ្ងន់​២​នាក់

​ខេត្ត​កណ្តាល ៖ ក្មេង​ជំទង់​២​នាក់​បាន​ស្លាប់ ហើយ​២​នាក់​ទៀត​រងរបួស​ធ្ងន់ ខណៈ​ដែល​ក្មេង​ទាំង​៤​នាក់ បាន​នាំគ្នា​យក​គ្រាប់​ផាវ ទៅ​កែច្នៃ​ធ្វើ​ជា​គ្រាប់ បែក​បោក​លេង ប៉ុន្តែ​ការកែច្នៃ របស់​ពួកគេ​មិន​មាន​បច្ចេកទេស បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​២​នាក់​និង​២​នាក់​ទៀត រងរបួស​ធ្ងន់​តែម្តង ។​

​ហេតុការណ៍​នេះ​កើតឡើង កាលពី​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិ​ពោធិ​ដុះ ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល ។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ក្មេង​រងគ្រោះ​ដល់​ស្លាប់​នោះ​ទី​១-​ឈ្មោះ ប៉ុន សម្បត្តិ អាយុ​១៣​ឆ្នាំ​មាន​មុខរបរ​សិស្ស ទី​២-​ឈ្មោះ ជ័យ វី អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស ចំណែក​អ្នករបួសធ្ងន់​ទ​១ -​ឈ្មោះ ប៉ុន សុខុន អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស និង​ទី​២-​ឈ្មោះ មឿន សុភ​ក្រ័ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី រាជធានី​ភ្នំពេញ ៕

 

Filed in: ព័ត៌មានជាតិ