សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកអគ្គរដ្ឋទូត​កម្ពុ​ជា ប្រចាំ​នៅ​កូរ៉េខាងត្បូង​ថា​៖ មិនមាន បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង លោក កឹម សុខា នោះទេ​

ឯកអគ្គរដ្ឋទូត​កម្ពុ​ជា ប្រចាំ​នៅ​កូរ៉េខាងត្បូង​ថា​៖ មិនមាន បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង លោក កឹម សុខា នោះទេ​

ភ្នំពេញ​៖ អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ឡុង ឌី​ម៉ង់ បានបញ្ជាក់ ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​ថា នៅ​កូរ៉េ​ខាងត្បូង ពេល​នេះ​មិនមែន​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង លោក កឹម សុខា ដូច​ការផ្សព្វផ្សាយ​នោះ​ទេ ។ ចំពោះ​រូបភាព​ដែល​ឃើញ​លើ បណ្ដាញ​សង្គម ហ្វេ​សប៊ុក នោះ​គឺជា​រូបភាព​ចាស់ ដែល​ជនអនាមិក​ធ្វើឡើង​ដើម្បី​ស្ទង់​មតិ​តែប៉ុណ្ណោះ​។​

​លោក ឡុង ឌី​ម៉ង់ បាន​ចេញមុខ​អះអាង​បែបនេះ បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​ថា ពលករ​ខ្មែរ​ជាច្រើន​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាននាំគ្នា​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់ ដោយ​ទាមទារ​ឱ្យ​សមត្ថកិច្ច និង​តុលាការ​ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ចោទ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។​

​លោក ឡុង ឌី​ម៉ង់ អះអាងថា ការផ្សព្វផ្សាយ​បែប​នោះ គ្រាន់តែ​ជា​ការ​ប្រឌិត ដើម្បី​ចំណេញ​ដល់​នយោបាយ​របស់ គណបក្សប្រឆាំង​តែប៉ុណ្ណោះ ខណៈ​ដែល​ជាក់ស្តែង​មិន​មាន​បាតុកម្ម​កើតឡើង​នោះ ហើយ​ពលករ​ខ្មែរ ធ្វើ​ការងារ​ជា​ធម្មតា​។ លោក​ចាត់ទុកថា ការ​បំផុសបំផុល​អំពី​បាតុកម្ម​បែបនេះ មាន​តែ​លើ​បណ្តាញ សង្គម ប៉ុណ្ណោះ ខណៈ​ដែល​ជនអនាមិក​ប្រើប្រាស់​រូប កាលពី​អតីតកាល ដើម្បី​បោក​បញ្ឆោទ​។​

​សូម​រំលឹក​ផង​ដែរ​ថា​៖  លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅផ្ទះ​របស់​លោក​ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក្រោយ​ពី​បែកធ្លាយ​វីដេអូ​មួយ​បង្ហាញថា លោក​បាន​អនុវត្ត តាម​ការបញ្ជា​របស់​ស​ហ​រដ្ឋ​អាមេរិក ដើម្បី​ដណ្តើម​អំណាច​ពី​រាជរដ្ឋាភិបាល​ច្បាប់​កម្ពុជា ដែល​កើតចេញ​ពី​ការបោះឆ្នោត​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ កាលពី​នៅ​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងមកនេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ «​សន្និដ្ឋិភាព​ជាមួយ​បរទេស​» ដែល​ជា​បទល្មើស​មួយ​ក្នុង​អំពើ​ក្បត់ជាតិ ក្នុង​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ​ប្រឈម​នឹង​ការដាក់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ​៕

 

Filed in: ព័ត៌មានជាតិ