សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នៅ​រដូវ​ភ្ជុំបិណ្ឌ រថយន្ដ​យី​ឌុប​ប្រមាណ​៥០​គ្រឿង​ដាក់​ឈើ​ពេញៗ​ត្រៀម​ចេញ​ដំណើរ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​

​នៅ​រដូវ​ភ្ជុំបិណ្ឌ រថយន្ដ​យី​ឌុប​ប្រមាណ​៥០​គ្រឿង​ដាក់​ឈើ​ពេញៗ​ត្រៀម​ចេញ​ដំណើរ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​

​ខេត្ត​មណ្ឌលគិរី ៖ តាម​សេចក្ដីរាយការណ៍ ពី​ស្រុក​កោះ​ញ៉ែ​ក និង​ស្រុក​ពិ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី បានឲ្យ​ដឹង​យ៉ាងច្បាស់​ថា នៅក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​មក​ហើយ គេ​សង្កេតឃើញ​មាន​រថយន្ដ​យី​ឌុប​ធំៗ​មាន​ចំនួន​ចាប់ពី​៤០​ទៅ​៥០5​គ្រឿង​បាន នឹង​កំពុង​ស្ទូច​លើក ដាក់​ឈើ​ពេញៗ​ស្ថិត​នៅក្នុង​ក្រុមហ៊ុន ម៉ាស់​ស្ទើ​ខេ​សាន់រ​បស់​ឧកញ៉ា​សឹង​សំអុល ដែល​មាន​ទីតាំង​នៅ ភូមិ​សុខសាន្ត ឃុំ​សុខសាន្ត ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌល​គី​រី​។​

​ប្រភព​ដដែល​បន្តថា រថយន្ដ​ស្តុប​ឈើ​ទាំងអ​ស់​នោះ​គេ​ពុំ​ទាន់​ដឹងថា មាន PC រឺ​យ៉ាងណា​នោះ​ទេ គ្រាន់តែ​ដឹងថា នៅក្នុង​ក្រុមហ៊ុន​ខាងលើ​នោះ​កាល​កន្លង​មក​ត្រូវបាន​គណៈកម្មកា​ថ្នាក់ជាតិ ចុះ​ចាប់​បង្ក្រាប​រកឃើញ​ឈើ​ខុសច្បាប់​ប្រមាណ​ជិត​2​ម៉ឺន​ម៉ែត្រគូប​ឯ​នោះ  រហូតមកទល់​ពេលនេះ​ក្នុង​ដី​ក្រុមហ៊ុន​ខាងលើ​នោះ​ពុំ​មាន​សល់​ឈើ​នោះទេ បើទោះជា​មាន​ក៏​មាន​តែ​ឈើ​ចាស់ៗ​សេសសល់​ដែល​មិន​អាច​យកជាការ​បាន​ឡើយ​។​

​ចំណែក​ឈើ​ដែល​កំពុង​ស្ទួច​លើកដាក់​សព្វថ្ងៃនេះ គឺ​សុទ្ធតែ​ឈើ​ដែល​កាប់​អារ​ថ្មីៗ​ស្រស់​តែម្ដង​ដែល​ទេ​សង្ស័យថា ជា​ឈើ​កាប់​នៅ​ក្រៅ​ដែន​រួច​ដឹក​ចូល​ក្រុមហ៊ុន​ដើម្បី​បំភន្ធ័ភ្នែក​សមត្តកិច្ច​។ ជុំវិញ​បញ្ហា​នេះ​មិន​ដឹង លោក សុង ឃាង ប្រធាន​មន្ទី​រសិកម្ម​ខេត្ត និង​លោក អ៊ុំ វណ្ណ សុភះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ  រឺក៏ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ដឹង​អត់​?​។​ប្រជាពលរដ្ឋ សុំណូមពរ​ដល់​មន្ត្រីថ្នា​ក់​ជាតិ ជាពិសេស​លោក សៅ សុខា​មេ​បង្ក្រាប មេត្តា​ចុះ​ពិនិត្យ​មើល​ជា​ថ្មី​នៅ​ក្រុមហ៊ុន​ខាងលើនេះ​ផង​បើ​អត់​បាន​ទទួល​ផល​អី​ទេ​ព្រោះ​បើ​ពឹង​ខាង​មន្ត្រី​បរិស្ថាន​លោក​សាយ​សំ​អាល់​កក់ក្តៅ​ដូច​អាំង​ផេះ​ចឹង​។ សព្វថ្ងៃ​នេះ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ព្រិច​ជិត​រលាយ​ហើយ​សម្តេច​អឺ​យ​!!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់