សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គណៈប្រតិភូ​គណៈកម្មការ​ទី​១ ព្រឺទ្ធសភា​ពិភាក្សា​ជា​រដ្ឋបាល​ខេត្ត​បាត់ដំបង​

គណៈប្រតិភូ​គណៈកម្មការ​ទី​១ ព្រឺទ្ធសភា​ពិភាក្សា​ជា​រដ្ឋបាល​ខេត្ត​បាត់ដំបង​

បាត់ដំបង ៖ កិច្ចប្រជុំ​ពិភាក្សា​រវាង​គណប្រតិភូ គណ​កម្មាសិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត គណកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា​ដឹកនាំ​ដោយ​ឯកឧត្តម គង់ គាំ ប្រធាន​គណ​កម្មា​ជាមួយ​រដ្ឋបាល​ខេត្ត​បាត់ដំប​ង អំពី​បញ្ហា​ការដោះស្រាយ​ពាក្យបណ្តឹង ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​ប្រព្រឹទ្ធទៅ​កាលពី ពេល​កន្លងទៅ​នេះ នៅ​សាលាខេត្ត​បាត់ដំបង​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​គូសបញ្ជាក់​ពី​សភាព​ការ រួម ក៏ដូចជា​ស្ថានភាព​ការងារ​មួយចំនួន​ជុំវិញ​សកម្មភាព នៃ​ការដឹកនាំ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ បាន និង​កំពង់​រីកចំរើន ប្រកបដោយ​និរន្តរភាព បរិស្ថាន​សោភ័ណភាព បៃតង​ស្រស់បំព្រង ទាក់ទាញ​ភ្ញៀវ ទេសចរ​ចូល​មក​ទស្សនា មាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​រដ្ឋបាល​ខេត្ត​បាន​សុំ​ចុះបញ្ជី ផ្នែក​ខ្លះ នៃ​ក្រុង​បាត់ដំបង ជា​បេក្ខភាព​ទីក្រុង​បិ​តិក​ភ័ណ្ឌ របស់​អង្គការ​យូណេស្កូ ទៀតផង​។​

​ចំពោះ​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ ទទួលបាន ៨២ ករណី ក្នុងនោះ​ពាក្យបណ្តឹង ស្ថិត​ក្នុង​សមត្ថ កិច្ច ៤៤​ករណី ពាក្យបណ្តឹង​ស្ថិតនៅក្នុង​យន្តការ​គណកម្មាធិការ សុរិយោដី​ខេត្ត ៣២ ករណី​ពាក្យបណ្តឹង​ស្ថិតនៅក្នុង​សមត្ថកិច្ច​តុលាការ ៦ ករណី​។ ទំនាស់​ដីធ្លី​ទាំងនោះ​កើតមាន​នៅ​តាម​បណ្តា​ស្រុក មួយចំនួន​មាន​ស្រុក ប​វេល ថ្មគោល សំពៅ​លូន ភ្នំព្រឹក សំឡូត រតនៈមណ្ឌល និង​ស្រុក គាស់ក្រឡ​។ បណ្តឹង​ទាំងអស់នេះ សុទ្ធ​ជា​ទំនាស់​ស្រួចស្រាវ ត្រូវបាន​គណកម្មការ សុរិយោដី​ខេត្ត ស្ថាប័ណ្ណ​ពាក់ព័ន្ធ បាននិងកំពង់​យកចិត្តទុកដាក់ ធ្វើ​ការដោះស្រាយ​ជា​បន្តបន្ទាប់​។ ចំ​ណែ​ការចុះអនុវត្ត​ការដោះស្រាយ ទំនាស់​អាជ្ញាធរខេត្ត  បាន​រៀបចំ​ក្រុមការងារ ៨ ក្រុម បាន​ចុះ​ដោះស្រាយ​ភូមិ​ក្រពើ​សែសិប និង​ចំណុច ទាំង​ប្រាំ ស្រុក​ប​វេល ឃុំ​ឆ្នាល់មាន់ ព្រះ​ផុស​ស្រុក​គាស់ក្រឡ ឃុំ​តា​តោ​ក ស្រុក​សំឡូត ឃុំ​អន្លុង​អុ តាមឺ​ុ​ន ស្រុក​ថ្មគោល និង​ក្រុង​បា់ត​ដំបង​។ ចំពោះ​ការដោះស្រាយ​ទំនាស់ បាននិងកំពង់​ដំណើរកា​រ ដោយ​កន្លែង​ខ្លះ​បាន​សម្របសម្រួល ជិត​បញ្ចប់ទំនាស់ និង​កន្លែង​ខ្លះ​ទៀត​កំពង់ដំណើរការ ស្រាវជ្រាវ ប្រមូល​ពត័មាន​ឯកសារ​នៃ​ករណី​ទំនាស់​ហើយ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ម្ចាស់​បណ្តឹង មិនទាន់​សុខចិត្ត ព្រម​ទទួលយក​លទ្ធផល ឬ​ការសម្របសម្រួល​ដោះស្រាយ​ជូន​នៅឡើយ​។​

​ឯកឧត្តម គង់ គាំ បាន​កោត​សរសើរ​ដល់​ការខិតខំ របស់​រដ្ឋបាល​ខេត្ត ក្នុង​កិច្ច​ការពារ​កសាង អភិវឌ្ឍន៍ ក្នុង​ខេត្ត​មាន​ការរីកចំរើន​គ្រប់​វិស័យ រហូត​ធ្វើឲ្យ​ក្រុង​បាត់ដំបង​ទទួល​បាន​ពានរង្វាន់​ស្តីពី និរន្ត​ភាព នៃ​ទីក្រុង​អាស៊ាន និង​ទទួលបាន​រង្វាន់​ជ័យលាភី ចំណាត់ថ្នាក់​លេខ ១​ផ្កា​រំដួល ៣​ទង ក្នុង ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទូទាំង​ប្រទេស​។ ឯកឧត្តម​ក៏បាន​សំដែង​ការអបអរ​ផងដែរ ចំពោះ ដំណោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ បាន​ជា​បន្តបន្ទាប់​។ ចំពោះ​បញ្ហា​នៅ​សេសសល់ សូម​រដ្ឋបាល ឲ្យអស់​លទ្ធភាព ជា​បន្ត​ទៀត​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​៕

 

 2015_08_07d1 (1) 2015_08_07d1 (2)

Filed in: ព័ត៌មានជាតិ