ខេត្តព្រះសីហនុ៖កាលពីម៉ោង ៨យប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧តារាចម្រៀងជើងចាស់ដែលមានវ័យចាស់ លោកណយ វ៉ាន់ណេត បានជួបគ្រោះថ្នាក់ចរាចរ នៅលើផ្លូវជាតិលេខ៤ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥១១៥២។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាឡានលោកណូយវ៉ាន់ណេតម៉ាកតូយូតាបាឡែនបានបុក ជាមួយម៉ូតូមួយគ្រឿង មានគ្នា ២នាក់ជិះបញ្ច្រាសទឹសគ្នា ។
សេចក្តីរាយការណ៍បានអោយបានឲ្យដឹងថា ភាគីម៉ូតូដែលជិះគ្នា ២នាក់ (ប្រុសម្នាក់ និងស្រីម្នាក់) ស្ត្រីដែលជិះពីក្រោយបានស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ លោក ណយ វ៉ាន់ណេត ក៏ទទួលរងរបួសផងដែរ។