សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខុស​ពី​កញ្ញា​ធី​សុវណ្ណ​ថា​តារា​ចម្រៀង​កញ្ញា​រ៉េត​ស៊ូ​ហ្សា​ណា​ប្រឡង​បាក់​ឌុប​ជាប់​!

​ខុស​ពី​កញ្ញា​ធី​សុវណ្ណ​ថា​តារា​ចម្រៀង​កញ្ញា​រ៉េត​ស៊ូ​ហ្សា​ណា​ប្រឡង​បាក់​ឌុប​ជាប់​!

​ភ្នំពេញ ​៖ ​ខុស​ពី​តារា​នយោបាយ​ល្បី​ឈ្មោះ​ក​ញ្ញ​ធី​សុវណ្ណ​ថា​ដែល​ចូល​ប្រឡង​៣​ដង​មិន​ជាប់​បាក់​ឌុប​តារាចម្រៀង​ស្រី​វ័យក្មេង​ស្រស់​ខ្ចី របស់​ផលិតកម្ម​ហង្ស​មាស គឺ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា​ដែល​ជាបេ​ក្ខ​នារី​ម្នាក់​ក្នុងចំណោម​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា (​បាក់​ឌុប​) សម័យ​ប្រឡង​ថ្ងៃទី​២០​សីហា​ឆ្នាំ​២០១៧ សរុប ចំនួន ៩៩ ៧២៨​នាក់​បាន​ប្រឡង​ជាប់​ដោយ​ទទួលបាន​និទ្ទេស E ដោយ​កញ្ញា​ទទួលបាន​លទ្ធផល​នៃមុខ​វិជ្ជានី​មួយគឺ ខ្មែរ​ទទួលបាន E, គណិតវិទ្យា E, ជីវវិទ្យា E, ប្រវត្តិវិទ្យា C, គីមី C, រូបវិទ្យា E និង​ភាសាបរទេស B ជាមួយនឹង​លំដាប់​ពិន្ទុ 82.658 ។ ទោះបីជា​មិន​ទទួលបាន​និទ្ទេស​ល្អ​ក៏​មហាជន​ជាច្រើន​បាន​ធ្វើ​ការអបអរ​សារ​ទរ​និង​ដែល​តារា​ចម្រៀង​រូប​នេះ​ទោះបីជា​មមាញឹក​ជាមួយ​នឹង​ការងារ​សិល្បៈ ក៏​នៅតែ​ប្រឡង​ជាប់​ ។

​សូមបញ្ជាក់​ថា​៖​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា (​បាក់​ឌុប​) បាន​ប្រកាស​លទ្ធផល​ហើយ​នា​ថ្ងៃទី​១០​កញ្ញា​ឆ្នាំ​២០១៧​នេះ​។​ជា​លទ្ធផល​ក្នុងចំណោម​បេក្ខជន​ជាង​៩​ម៉ឺន​នាក់​មាន​បេក្ខជន​ចំនួន ៦៣ ៦៦៨​នាក់ ត្រូវជា​៦៣,៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​។​
​ថ្នាក់​វិទ្យាសាស្ត្រ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៣៤ ២៣៤​នាក់ ត្រូវជា​៥៣, ៤០% និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩ ៤៣៤​នាក់ ត្រូវជា​៨២,៦២%​។​

​នៅ​ឆ្នាំ​២០១៧​នេះ សិស្ស​ទទួលបាន​និទ្ទេស A មាន​ចំនួន​៤២៤​នាក់ ខណៈ​ឆ្នាំមុន​មាន​សិស្ស​និទ្ទេស A ចំនួន​៤០៥​នាក់​។ សិស្ស​ដែល​ទទួលបាន​និទ្ទេស A ច្រើន​ជា​គេ​គឺ​នៅ​ភ្នំពេញ​មាន​ចំនួន​១៩៤​នាក់ និង​តាម​ពីក្រោយ​ដោយ​ខេត្ត​សៀមរាប​មាន​ចំនួន​៤៧​នាក់​។​កណ្ដាល ចំនួន​២៦​នាក់​។​បាត់ដំបង ចំនួន​២៣​នាក់​។​កំពត ចំនួន​២១​នាក់​។​កំពង់ចាម ចំនួន​២០​នាក់​។
​ព្រៃវែង ចំនួន​១២​នាក់​។​បន្ទាយមានជ័យ ចំនួន​១២​នាក់​។​កំពង់ឆ្នាំង ចំនួន​១២​នាក់​។​ព្រះសីហនុ ចំនួន​៩​នាក់​។​កំពង់ធំ ចំនួន​៩​នាក់​។​តាកែវ ចំនួន​៨​នាក់​។​ត្បូងឃ្មុំ ចំនួន​៧​នាក់​។​ពោធិ៍សាត់ ចំនួន​៦​នាក់​។​ក្រចេះ ចំនួន​៦​នាក់​។​ស្វាយរៀង ចំនួន​៥​នាក់​។​ព្រះវិហារ ចំនួន​២​នាក់​។​កែប ចំនួន​២​នាក់​។​កំពង់ស្ពឺ ចំនួន​១​នាក់​។​ប៉ៃលិន ចំនួន​១​នាក់​។​កោះកុង ចំនួន​១​នាក់​។​ឯ បេក្ខជន​ទទួលបាន​និទ្ទេស B៖ ចំនួន ២ ៤៦៤​នាក់​-​និទ្ទេស C៖ ចំនួន ៥ ០០០​នាក់​។​-​និទ្ទេស D៖ ចំនួន ៩ ១២៣​នាក់​។​-​និទ្ទេស E៖ ចំនួន ៤៦ ៦៥៧​នាក់​។​

​ទោះជា​យ៉ាងណា​អ្វី​ដែល​ជា​ការសោកស្តាយ​បើ​តាម​មានពតិ​មាន​ជា​បឋមតាម​គណនី​ហ្វេ​សប៊ុក ចៅ ស្រ​ទោ​បចេក បានឲ្យដឹងថា​៖​មាន យុវតី​គិត​ខ្លី​ម្នាក់​បាន​ចង​ក​បញ្ចប់ជីវិត​ដោយសារ​តែ​ធ្លាក់​ប្រឡង​បាក់​ឌុប​។ យុវតី​ខាងលើ​មានឈ្មោះ អោក សុភាព អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​ទួល ឃុំ​សំរង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជា​សិស្ស​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ ហ៊ុន​សែន​អង្គស្នួល​។

 

Filed in: ព័ត៌មានជាតិ