សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ម៉ែន សំអន ចូលរួម​បើក​វេទិកា​នៃ​កិច្ចប្រជុំ​កំពូល​សហគ្រិន​ចិន​-​កម្ពុជា លើ​យុទ្ធសាស្ត្រ ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ

លោកស្រី ម៉ែន សំអន  ចូលរួម​បើក​វេទិកា​នៃ​កិច្ចប្រជុំ​កំពូល​សហគ្រិន​ចិន​-​កម្ពុជា លើ​យុទ្ធសាស្ត្រ ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ

ភ្នំពេញ ៖ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​ចូលរួម បើក​វេទិកា​នៃ​កិច្ចប្រជុំ​កំពូល​សហគ្រិន​ចិន​-​កម្ពុជា លើ​យុទ្ធសាស្ត្រ «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​» ដែល​បាន​ប្រារព្វ​ឡើង នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ​។​

​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​គូសបញ្ជាក់ថា កម្ពុជា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​ប្រកបដោយ កត្តិ​បណ្ឌិ​តរបស់​សម្តេច​អគ្គម​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើឱ្យ​ប្រទេស​ឲ្យមាន​ការរីកចម្រើន និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ក្នុងនោះ​រាជរដ្ឋាភិបាល​ក៏​បាន​គាំទ្រ​ផងដែរ​នូវ​យុទ្ធសាស្ត្រ ផ្លូវ​មួយ​ខ្សែ ក្រវាត់​មួយ  របស់​ប្រទេស​ចិន ហើយ​រាជ រដ្ឋាភិបាល​ក៏​បាន​ជួយ​សម្របសម្រួល​ដល់​គ្រប់​អ្នកវិនិយោគ​បទេស ដែល​មាន​បំណង​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​

​លោកស្រី បាន​បន្តទៀតថា យុទ្ធសាស្ត្រ «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​» នេះ​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការតភ្ជាប់​ខេត្ត​ជាច្រើន​ក្នុង​ប្រទេស​ចិន ក៏ដូចជា​ការតភ្ជាប់រ​វាង​ប្រទេស​ចិន​ទៅ​នឹង​ប្រទេស​ជាច្រើន​ទៀត​ក្នុង​តំបន់ និង​អន្តរទ្វីប និង​បាន​ជួយ​សម្រួល និង​ជំរុញ​នូវ​ការអភិវឌ្ឍ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ជាពិសេស ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ និង​វិនិយោគ​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន​បន្តទៀតថា មិនតែប៉ុណ្ណោះ​យុទ្ធសាស្ត្រ​នេះ ក៏​បាន​លើកកម្ពស់​ដល់​កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ទំ​ង​រវាង​ប្រទេស​កម្ពុជា​-​ចិន រវាង​ប្រជាជន និង​ប្រជាជន ទាំង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​បន្ថែមទៀត​៕

 

Filed in: ព័ត៌មានជាតិ