សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សហគមន៍​អេកូ​ទេសចរណ៍​ខេត្តកោះកុង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរណ៏ ចូល​ទស្សនា យ៉ាងច្រើន

សហគមន៍​អេកូ​ទេសចរណ៍​ខេត្តកោះកុង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរណ៏ ចូល​ទស្សនា យ៉ាងច្រើន

កោះកុង​៖ ក្រៅ​ពី​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត់ និង​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង កោះកុង​នៅ​មាន​សក្តានុពល​ធម្មជាតិ​ជាច្រើន​កន្លែង​ទៀត​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ តំបន់ការពារធម្មជាតិ​ពាម​ក្រសោប គឺជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ប្រមាណ​៦៤០០០​នាក់​នៅ​ឆ្នាំ​២០១៦​នេះ​ហើយ​ចំណូល​នៅ​ឆ្នាំ​ដដែល​នេះ​គិត​ជា​ទឹកប្រាក់​ប្រមាណ​២០០​លាន​រៀល​។​

​តំបន់​សហគមន៍​ពាម​ក្រសោប​ដែល​គ្របដណ្តប់​ភូមិ​១ និង​ភូមិ​២ ក្នុង​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត មាន​សក្តានុពល ឆ្នេរ​ខ្សាច់​ស្អាត​ប្លែក ព្រៃកោងកាង សត្វ​ផ្សោត សត្វ​ស្លាប​ទឹក ការនេសាទ ភូមិ​ចាស់ និង​ការកែច្នៃ​ផល​នេសាទ​។​

​សូមបញ្ជាក់​ថា ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​គ្របដណ្តប់​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​៥​កន្លែង ដែល​រួម​មាន​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប សហគមន៍​តំបន់ការពារធម្មជាតិ​កោះ​ស្រឡៅ សហគមន៍​តំបន់ការពារធម្មជាតិ​កោះ​ការ​ពិ សហគមន៍​តំបន់ការពារធម្មជាតិ​បឹង​កា​ឆាង សហគមន៍​តំបន់ការពារធម្មជាតិ​ទួល​គគីរ​។​
​សហគមន៍​តំបន់ការពារធម្មជាតិ​កោះ​ស្រឡៅ ស្ថិតក្នុង​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កា​ពិ ស្រុក​កោះកុង ខេត្ត​កោះកុង ដែល​មាន​ចម្ងាយ​២៣​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត មាន​សក្តានុពល​ព្រៃកោងកាង សត្វ​ផ្សោត ចំការ​ដំណាំ ការនេសាទ ជិះទូក​កំសាន្ត និង​ឆ្នេរ​ខ្សាច់​។​

​សហគមន៍​តំបន់ការពារធម្មជាតិ​កោះ​ការ​ពិ ស្ថិតក្នុង​ភូមិ​កោះ​កា​ពិ ឃុំ​កោះ​កា​ពិ ស្រុក​កោះកុង ខេត្ត​កោះកុង ដែល​មាន​ចម្ងាយ​២២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត មាន​សក្តានុពល កោះមាន​រាង​មូល ព្រៃកោងកាង ឆ្នេរ​ចំការ​ដូង វត្ត​សម័យ​ដើម ឆ្នេរ​ខ្សាច់ និង​សត្វ​ស្លាប​ទឹក​។​
 សហគមន៍​តំបន់ការពារធម្មជាតិ​បឹង​កា​ឆាង ស្ថិតក្នុង​ភូមិ​បឹង​កា​ឆាង ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដែល​មាន​ចម្ងាយ​ពី​១១​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត មាន​សក្តានុពល ព្រៃកោងកាង ឆ្នេរ​ខ្សាច់ សត្វ​ផ្សោត ជិះទូក​កំសាន្ត និង​មើល​ថ្ងៃ​លិច​៕

 

Filed in: ព័ត៌មានជាតិ