សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ រថយន្ដ​យី​ឌុប​40​ទៅ​50​គ្រឿង​ដាក់​ឈើ​ពេញៗ​ត្រៀម​ចេញដំណើរ​ឆ្លងដែន​ទៅ​ប្រទេស​វៀត​ណាម

នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ រថយន្ដ​យី​ឌុប​40​ទៅ​50​គ្រឿង​ដាក់​ឈើ​ពេញៗ​ត្រៀម​ចេញដំណើរ​ឆ្លងដែន​ទៅ​ប្រទេស​វៀត​ណាម

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្ដីរាយការណ៍ ពី​ស្រុក​កោះ​ញ៉ែ​ក និង​ស្រុក​ពិ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹង​យ៉ាងច្បាស់​ថា នៅក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​មកហើយ គេ​សង្កេតឃើញ​មាន​រថយន្ដ​យី​ឌុប​ធំៗ​មាន​ចំនួន​ចាប់ពី​40​ទៅ​50​គ្រឿង​បាន នឹង​កំពុង​ស្ទូច​លើកដាក់​ឈើ​ពេញៗ​ស្ថិតនៅក្នុង​ក្រុមហ៊ុន ម៉ាស់​ស្ទើ​ខេ​សាន់ ដែលមាន​ទីតាំងនៅ ភូមិ​សុខសាន្ត ឃុំ​សុខសាន្ត ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌល​គី​រី​។​

​ប្រភព​ដដែល​បន្តថា រថយន្ដ​ស្តុ​ប​ឈើ​ទាំងអស់​នោះគេ​ពុំទាន់​ដឹងថា មាន PC រឺ​យ៉ាងណា​នោះទេ គ្រាន់តែ​ដឹងថា នៅក្នុង​ក្រុមហ៊ុន​ខាងលើ​នោះ​កាល​កន្លងមក​ត្រូវបាន​គណៈកម្មកា​ថ្នាក់ជាតិ ចុះ​ចាប់​បង្ក្រាប​រកឃើញ​ឈើ​ខុសច្បាប់​ប្រមាណ​ជិត​2​ម៉ឺន​ម៉ែត្រគូប​ឯនោះ  រហូតមកទល់​ពេលនេះ​ក្នុង​ដី​ក្រុមហ៊ុន​ខាងលើ​នោះ​ពុំមាន​សល់​ឈើ​នោះទេ បើទោះជា​មាន​ក៏​មានតែ​ឈើ​ចាស់ៗ​សេសសល់​ដែល​មិនអាច​យកជាការ​បានឡើយ​។​

ចំណែក​ឈើ​ដែល​កំពុង​ស្ទួ​ច​លើកដាក់​សព្វថ្ងៃនេះ គឺ​សុទ្ធតែ​ឈើ​ដែល​កាប់​អា​ថ្មីៗ​ស្រស់​តែម្ដង​ដែល​ទេ​សង្ស័យថា ជា​ឈើ​កាប់​នៅក្រៅ​ដែន​រួច​ដឹក​ចូល​ក្រុមហ៊ុន​ដើម្បី​បំ​ភ​ន្ធ័​ភ្នែក​សម​ត្ត​កិច្ច ជុំវិញ​បញ្ហា​នេះ ចូល​បង​សម្ភាស លោក សុង ឃាង ប្រធាន​មន្ទី​រសិក​ម្ម​ខេត្ត និង​លោក អ៊ុំ វណ្ណ សុ​ភះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ  រឺក៏ លោក ស្វ សំ​អ៊ាង អភិបាលខេត្ត​ដឹង​អត់ និង​សូម​ណូ​ម​ពរ​ដល់​មន្ត្រី​ថ្នាក់ជាតិ ជាពិសេស​លោក សៅ សុខា មេត្តា​ចុះ​ពិនិត្យមើល​ជាថ្មី​នៅ​ក្រុមហ៊ុន​ខាងលើនេះ​ផង សព្វ​ថ្ង​នេះ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច​ជិត​រលាយ​ហើយ​ទាន​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់