សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លេខា​គណៈកម្មាធិការ​មជ្ឈឹមបក្ស​រដ្ឋធា​នីហា​ណូយ​ជា​មេដឹកនាំ​វៀតណាម​មនុស្ស​លំដាប់​ទី​៥,​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​បី​ថ្ងៃ​

លេខា​គណៈកម្មាធិការ​មជ្ឈឹមបក្ស​រដ្ឋធា​នីហា​ណូយ​ជា​មេដឹកនាំ​វៀតណាម​មនុស្ស​លំដាប់​ទី​៥,​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​បី​ថ្ងៃ​

ភ្នំពេញ​៖ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋធានី​ហាណូយ ដឹកនាំ​ដោយ​លោក​ហូ​អាង ត្រាំ​ង​ហាយ HOANG TRUNG HAI សមាជិក​ការិយាល័យ​នយិបាយ​នៃ​គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​និង​ជាលេខា​គណៈកម្មាធិការ​បក្សរ​ដ្ឋ​ធានី​ហាណូយ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​រាជធានី​ភ្នំ ពេញ​ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៧ នេះ​។​

តាម​គម្រោង​ដែល​គ្រោងទុក​កាលពី​រសៀល​ថ្ងៃទី​៨​ខែកញ្ញា​គណៈប្រតិភូ​បាន​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​តាម​ជើង​យន្តហោះ​VN920​។​នៅ​ថ្ងៃ​ទី​៩​ខែកញ្ញា​នៅ​ម៉ោង​ជិត​៩​ព្រឹក​គណៈប្រតិភូ​អញ្ជើញ​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សន្តិភាព​។​នៅ​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ដដែល​គណៈប្រតិភូ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ឃួ​ង ស្រេង អនុប្រធាន​គណៈកម្មាធិកា​រ​បក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​និង​ជា​អភិបាល​រាជធានី​ភ្នំពេញ​នៅ​រដ្ឋបាល​រាជធានី​បន្ទាប់មក​លោក​នឹង​ចុះហត្ថលេខា​រវាង​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​រដ្ឋធានី​ហាណូយ​ជាមួយ​លោក ហួត ហៃ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​លោក​ហូ​អាង ត្រាំ​ង​ហាយ HOANG TRUNG HAI សមាជិក​ការិយាល័យ​នយិបាយ​នៃ​គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​និង​ជាលេខា​គណៈកម្មាធិការ​បក្សរ​ដ្ឋ​ធានី​ហាណូយ​បាន​អញ្ជើញ​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ ប្រធានព្រឹទ្ធសភា ជា​អនុប្រធាន​គណៈកម្មាធិកា​រ​បក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈ​ប្រចាំការ​គណៈ​អចិន្ត្រៃយ័​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​វិមាន​ព្រឹទ្ធសភា​។

​នៅ​មោ់ង​ជិត​៥​រសៀល​ថ្ងៃ​ទី​៩​កញ្ញា​ដដែល​នេះ​ដែរ​គណៈប្រតិភូ​បន្ត​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​នៅ​មន្ទីរ​បក្ស​រាជធានី​ភ្នំពេញ​។ នៅ​យប់​ថ្ងៃ​ដដែល​គណៈកម្មាធិកា​របក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​រៀបចំ​ជប់លៀង​ជូន​ប្រតិភូ​លេខា​គណៈកម្មាធិការ​បក្ស​រដ្ឋធានី​ហាណូយ​ដោយលោក ប៉ា សុជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​និង​លោក ឃួ​ង ស្រេង អនុប្រធាន​គណៈកម្មាធិកា​រ​បក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​និង​ជា​អភិបាល​រាជធានី​ភ្នំពេញ​នៅ​សណ្ឋាគារ​សុខា​ត្រើយម្ខាង ។​

​គួរបញ្ជាក់​ថា ៖ លោក​ហូ​អាង ត្រាំ​ង​ហាយ HOANG TRUNG HAI សមាជិក​ការិយាល័យ​នយិបាយ​នៃ​គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​និង​ជាលេខា​គណៈកម្មាធិការ​បក្សរ​ដ្ឋ​ធានី​ហាណូយ​ជា​មេដឹកនាំ​វៀតណាម​ម្នាក់​និង​ជា​មនុស្ស​លំដាប់​ទី​៥​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​វៀតណាម ។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា គណៈប្រតិភូ​លេខា​គណៈកម្មាធិការ​បក្ស​រដ្ឋធានី​ហាណូយ​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​នៅ​ស្ដូប​មិត្តភាព​កម្ពុជា វៀតណាម បន្ទាប់​មក​អញ្ជើញ​ទស្សនៈកិច្ច​នៅ​ព្រះបរមរាជវាំង ព្រះវិហារ​ព្រះ​កែវ​មរកត ទស្សនៈកិច្ច​មហាវិថី​ហាណូយ​និង​នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ពិសា​បាយ​នៅ​ភោជនីយ៍ដ្ឋាន​ពោធិចិនតុង​នៅ​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​១០​ខែកញ្ញា​នេះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋធានី​ហាណូយ​ដឹកនាំ​ដោយ​លោក​ហូ​អាង ត្រាំ​ង​ហាយ HOANG TRUNG HAI សមាជិក​ការិយាល័យ​នយិបាយ​នៃ​គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​និង​ជាលេខា​គណៈកម្មាធិការ​បក្សរ​ដ្ឋ​ធានី​ហាណូយ​បាន​អញ្ជើញ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​រដ្ឋធានី​ហាណូយ​វិញ ៕

 

Filed in: ព័ត៌មានជាតិ