សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពីរ​នាក​ប្តី​ប្រពន្ធ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​គ្នា ទោះ​កើត​ថ្ងៃ​ខុសគ្នា​ក៏ពិតមែន​

​ពីរ​នាក​ប្តី​ប្រពន្ធ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​គ្នា ទោះ​កើត​ថ្ងៃ​ខុសគ្នា​ក៏ពិតមែន​

ក្រចេះ​៖ រថយន្ត​ស៊ាំ​យ៉ុង​ដឹក​ក្ដា​សន្លឹក​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បែក​កង់​ក្រឡាប់​ផ្ងារជើង​ឡើង​លើ បណ្តាលឲ្យ​ប្តី​ប្រពន្ធ​ពីរ​នាក់​ស្លាប់​ភ្លាមៗ​នឹង​កន្លែង និង​ម្នាក់​ទៀត​រងរបួស​ស្រាល ។

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី ០៨ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៤​នឹង​៣០​នាទី នៅត្រង់​ចំនុច​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាល់ដំរី ស្រុក​សំបូរ ខេត្ត​ចេះ​។​

​ជនរងគ្រោះ​មានឈ្មោះ តឿ ខា អាយុ ៣២​ឆ្នាំ ត្រូវជា​ប្តី​ចំណែកឯ​ប្រពន្ធ​ឈ្មោះ ទិច ចិន្ថា អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​កោ​គ​វៀន ឃុំ​កណ្តុរជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់​ទៀត​រង​របួល​ស្រាល ភេទ​ប្រុស នៅ​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ។ រីឯ​រថយន្ត​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​2G-0510​ភ្នំពេញ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ពី​ខេត្ត​ស្ទឹងត្រែង ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ បើកបរ​ដោយ​បុរស​ខាងលើ មាន​គ្នា​បីនាក់ ស្រាប់​មកដល់​ចំនុចកើតហេតុ​ខាងលើ រថយន្ត​ក៏​បាន​បែក​កង់​ក្រោយ​ខាងឆ្វេង បណ្ដាលឲ្យ​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវ​ជាតិ បង្ក​ឲ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​ម្នាក់​ស្លាប់ និង​រងរបួស​ស្រាល​ម្នាក់ ។​

​ទន្ទឹម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​នាំគ្នា​លើក​ឡើង​ជា​មតិ​ថា រថយន្ត​ប្រភេទ​ស៊ាំ​យ៉ុង​ដឹកឈើ​អារ ប្រភេទ​ក្តា សសរ និង​គ្រឿងផ្ទះ​ជាច្រើន សព្វថ្ងៃ​កំពុង​ធ្វើ​ចរាណ៍​យ៉ាង​អនាធិបតេយ្យ និង​បើកបរ​ក្នុង​ល្បឿន​លឿន មិន​គោរព​ច្បាប់​ចរាចណ៍ ហើយ​តែងតែ​បង្ក​ហា​នី​ភ័យ និង​គ្រោះថ្នាក់​ចរាចណ៍ និង​បាត់បង់​ជីវិត​ជា​ញឹក​ញ៉ាប់​ចំពោះ​អ្នកធ្វើ​ដំណើរ​ថ្មើជើង ជិៈ​កង់ ម៉ូតូ និង​រថយន្ត​កាលពី​ពេល​កន្លងទៅនេះ ។​

​បច្ចុប្បន្ន​សាកសព ត្រូវបាន​សមត្ថកិច្ច ចុះ​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​ជូន​ក្រុមគ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ឯ​រថយន្ត​វិញ ត្រូវបាន​សមត្ថកិច្ច​ស្ទួច​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ក្បាលដំរី ៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍