សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ ផ្ដល់​គ្រឿងយន្ត​កសិកម្ម​ចំនួន​១១​គ្រឿង​ដល់​សហគមន៍​កសិកម្ម​

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ ផ្ដល់​គ្រឿងយន្ត​កសិកម្ម​ចំនួន​១១​គ្រឿង​ដល់​សហគមន៍​កសិកម្ម​

ក្រចេះ​៖ សហគមន៍​កសិកម្ម​ចំនួន​១១ ក្នុងចំណោម​សហគមន៍​កសិកម្ម​សរុប​ចំនួន​៤១​សហគមន៍ ទទួលបាន​គ្រឿងយន្ត​កសិកម្ម​ពី​ក្រសួង​តាមរយៈ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ​ខេត្ត ក្រោម​អធិបតីភាព​លោកជំទាវ ហោ ម៉ា​លីន អនុរដ្ឋលេខាធិកា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។​

លោក គុយ ហ៊ួត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានឲ្យដឹងថា ការផ្ដល់ជូន​ឧបករណ៍​គ្រឿងយន្ត​កសិកម្ម​ជូន​សហគមន៍​កសិកម្ម​នាពេលនោះ គឺ​ធ្វើឡើង​ក្រោយ​ពី​បាន​ធ្វើ​ការពិភាក្សា​គ្នា​រវាង​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ជាមួយ​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​កសិកម្ម និង​បាន​ជ្រើសរើស​សហគមន៍​កសិកម្ម​ដែលមាន​សកម្មភាព​ល្អ​ជា​ង​គេ សម្រាប់​ផ្ដល់ជូន​គោយន្ត​កន្ត្រៃ ។​

​លោក បាន​បន្តថា សហគមន៍​កសិកម្ម​ទាំង​១១ រួមមាន ក្រុង​ក្រចេះ​មាន​១​សហគមន៍ ស្រុក​ចិត្រ​បុរី មាន​២​សហគមន៍ ស្រុក​សំបូរ មាន​៤ និង​ស្រុក​ស្នួល​មាន​ចំនួន ៤​សហគមន៍​កសិកម្ម ។

​ចំពោះ​គោយន្ត​ដែល​បាន​ផ្ដល់ជូន​ដល់​សហគមន៍​កសិកម្ម​ទាំង​១១​នោះ មន្ទីរ​កសិកម្ម​បាន​រៀបចំ​លក្ខន្តិកៈ ដើម្បី​គ្រប់គ្រង​ប្រើប្រាស់​ឲ្យបាន​ល្អ និង​មាន​និរន្ត​ភាព ជាពិសេស​គោយន្ត​ដែល​បាន​ផ្ដល់ គឺជា​ទ្រព្យសម្បត្តិ៍​របស់​សហគម​ន៍ ប្រើប្រាស់​ជា​ផលប្រយោជន៍​របស់​សមូ​ហ​ភាព ហើយ​ត្រូវ​គ្រប់គ្រង ថែរក្សា​ឲ្យបាន​ល្អ ។ ហើយ​មន្ទីរ​នឹងមាន​សិទ្ធិ​ក្នុង​ការដកហូត​គោយន្ត​មកវិញ បើសិនណា​មាន​ការ​ប្តឹងផ្ដល់​គ្នា ឬ មិន​បាន​ប្រើប្រាស់​ជា​ប្រយជ​ន៍​សម្រាប់​សហគមន៍​កសិកម្ម ឬ​ប្រើប្រាស់​ខុស​ល​ក្ខ័ណ្ឌ​របស់​សហគមន៍ ។​

​មានប្រសាសន៍​សំ​ណោះ​សំ​ណា​ល​ជាមួយ​បងប្អូន​សហគមន៍​កសិកម្ម​ឆ្នើម​ទាំង​១១ សហគមន៍ លោក ជំទាវ ហោ ម៉ា​លីន អនុរដ្ឋលេខាធិការ បាន​ជម្រុញ​ឲ្យ​បងប្អូន​សហ​គន៍​កសិកម្ម​ទាំងងស់​ត្រូវ​ខិតខំប​ង្ក​បង្កើន​ផល​កសិកម្ម​របស់​ខ្លួន​ឲ្យអស់​លទ្ធភាព តាម​ដែល​អាច​ធ្វើបាន ដើម្បី​រក្សា​ឲ្យបាន​នូវ​ភាពខ្លាំង​របស់​សហគម​ន៍​នីមួយៗ ចំណែកឯ​សហគមន៍​ដទៃ​ទៀត​ដែល​មិនទាន់​ទទួលបាន​គ្រឿងយន្ត​កសិកម្ម​កុំអាល​អន់ចិត្ត ត្រូវ​ខិតខំ​បង្កើន​ស្នាដៃ​កសិកម្ម​របស់​ខ្លួន​ឲ្យ​ខ្លាំងក្លា​ឡើង ។ ហើយ​ការផ្ដល់ជូន​គ្រឿងយន្ត​កសិកម្ម​នេះ និង​បន្ត​ផ្ដល់​ជូន​ជា​បន្ត​ដល់​សហគមន៍​ឆ្នើម​ដទៃទៀត ដែលមាន​សកម្មភាព​ល្អ ៕

 

Filed in: ព័ត៌មានជាតិ