សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុុម​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​របស់​លោក យិន ប្រសិទ្ធ បង្កការ​ក្តៅ​ក្រហាយ​ដល់អ្នក​រកស៊ី រហូត​ដល់​មាន​ការ​បិទ​ផ្លូវតវ៉ា

ក្រុុម​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​របស់​លោក យិន ប្រសិទ្ធ បង្កការ​ក្តៅ​ក្រហាយ​ដល់អ្នក​រកស៊ី រហូត​ដល់​មាន​ការ​បិទ​ផ្លូវតវ៉ា

ករណីប្រជាពលរដ្ឋនិងអ្នករកស៊ីដឹកជញ្ជូនទំនិញ សព្វសារពើតាមដងផ្លូវជាតិ បច្ចុប្បន្ននេះ គេសង្កេតឃើញកើតមាននូវ ការតវ៉ា ដោយនាំគ្នាយករថយន្តមកដាក់បិទផ្លូវថ្នល់សាធារណៈ សឹងគ្រប់ខេត្តនៅទូទាំងប្រទេស ព្រោះពួកគាត់ខឹងសម្បារ ជាមួយក្រុម សមត្ថកិច្ច ដែលចេះតែរំខានតាមកោសរូស ជម្រិតទារលុយកាក់ ក្រោមលេសត្រួតពិនិត្យ ឬឆែកឆេរ ទោះជា ទំនិញទាំងនោះ បានបង់ពន្ធត្រឹមត្រូវ ហើយក៏ដោយ ក៏នៅតែបង្ខំចិត្តបង់លុយក្រៅផ្លូវការដល់ក្រុមសមត្ថកិច្ចតាមដងផ្លូវ ថែមទៀត ទើបអាចចរា ចរបានដោយរលូន បើមិនដូច្នេះទេ កុំសង្ឃឹមនោះ ។

ជាក់ស្តែង កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៣ នៅចំណុច ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម ស្រុកពួក ខេត្តសៀមរាប ក្រុមអ្នករកស៊ី ដឹកទំនិញ បាននាំគ្នា យករថយន្តប្រមាណ ជាង ១០ គ្រឿង មកដាក់បិទផ្លូវដើម្បីធ្វើការតវ៉ា ប្រឆាំងនឹងការដាក់ប៉ុស្តិ៍ជជុះ និង ការគាបជម្រិតទារលុយតាមអំពើចិត្ត ពីសំណាក់ក្រុមនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមបញ្ជារបស់លោកវរសេនីយ៍ យិន ប្រសិទ្ធ ដែលល្បីល្បាញថា ជា ប៉ូលិសសេដ្ឋកិច្ច ជើងខ្លាំង នៅភាគពាយព្យ នៃប្រទេសកម្ពុជា ។

ប្រភពពីអ្នករកស៊ីដឹកជញ្ជូនបានអោយដឹងថា កាលពីយប់ទ្ងៃី ១៦ ខែធ្នូ ឆ្នាំ ២០១៣ ពួកគាត់បានដឹកជញ្ជូនទំនិញមក ពីខេត្ត បន្ទាយមានជ័យ ហើយត្រូវបានក្រុមប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមបញ្ជារបស់លោក យិន ប្រសិទ្ធ ដឹកនាំដោយឈ្មោះ ងួន បូរ៉ា បានបើកឡានកាមរី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ.ព. ២ ង-៣១២២ (លេខចាស់) ប្រ ដេញតាមកាក់ឡានកាមរីពណ៌ទឹកប្រាក់ មានស្លាកលេខ បន្ទាយមានជ័យ 2A-២៨៣៩ ដែលដឹកត្រី ដើម្បីជម្រិតទារលុយចំនួន ៥ ពាន់ដុល្លារ តែម្ចាស់ឡានដឹកត្រីពុំព្រមឈប់បង់អោយ ទើបធ្វើអោយមានការប្រដេញតាម កៀរអោយឈប់ និងដក កាំភ្លើង ភ្ជង់គំរាម ។

ប្រភពបានបន្តថា ជាទូទៅ ក្រុមអ្នករកស៊ីដឹកជញ្ជូនត្រីបន្លែ ផ្លែឈើ តាមរថយន្តតូចៗ ជាច្រើនកំពុងរងនូវការកោស រូសបង្ខំឱ្យ បង់លុយក្រៅផ្លូវការ តាម របៀបពុករលួយ ពីសំណាក់នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលមានប៉ុស្តិ៍ប្រចាំ ការធំបំផុត នៅស្រុកពួក គ្មានការយោគយល់សោះឡើយ ដែលពេលខ្លះសឹងថា រកប្រាក់ចូល ផ្ទះសឹងមិនបាននោះទេ ។

ក្នុងអាណាចក្រខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ ស្ថិតក្រោមការគ្រប់គ្រងចាត់ចែងផ្តាច់មុខ របស់ លោក យិន ប្រសិទ្ធ ដែលគេនិយមហៅថា មេប៉ូលិសសេដ្ឋកិច្ច ៣ ខេត្ត ហើយភាគច្រើន មន្ត្រីដែលលោក យិន ប្រសិទ្ធ ចាត់ តាំងឱ្យចុះទៅឈរជើងតាមដងផ្លូវជាតិសំខាន់ៗ សុទ្ធសឹងតែជាមន្ត្រីពូកកែកាប់ដាវ មិនចេះនិយាយហេតុផលនោះ ទេ ក្រៅពី គំរាមបង្ខំឱ្យបង់លុយ និងយកស្បែកជានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ទៅធ្វើអំពើខុសច្បាប់ ផ្ទុយពីសេចក្តីណែនាំ របស់ ថ្នាក់លើ ។ ដូចជាករណីឈ្មោះ ងួន បូរ៉ា ជាដើម ធ្លាប់មានពាក្យបណ្តឹងសឹងរាប់ភ្លេចទៅហើយ ប៉ុន្តែលោក យិន ប្រសិទ្ធ នៅតែ ឱបក្រសោបមន្ត្រីខិលខូចដែលពូកែរកផលប្រយោជន៍ឱ្យគាត់ដដែល ។

អាជ្ញាធរខេត្តសៀមរាបបានចុះទៅសម្របសម្រួលជាមួយក្រុមអ្នករកស៊ីទំនិញដែលនាំគ្នាតវ៉ាបិទផ្លូវជាតិ រហូតដល់ មោ់ង ១០ ថ្ងៃទី ១៧ ខែធ្នូ ទើបមានការបើកផ្លូវសម្រួលឱ្យចរាចរឆ្លងកាត់ជាធម្មតាវិញ ដែលក្នុងនោះ អាជ្ញាធរបានសន្យា ជួយដោះស្រាយ ដល់ពួកគាត់ផងដែរ ។ ប៉ុន្តែករណីនេះ បើតាមដឹង គឺម្ចាស់ឡាន ដឹកត្រីឈ្មោះ កន សុផល បានដាក់ពាក្យ ប ណ្តឹងទៅអធិការ នគរបាលស្រុកពួករួចហើយ ។

សកម្មភាពខាងលើរបស់ក្រុមប៉ូលិសសេដ្ឋកិច្ច ក្រោមបញ្ជារបស់លោក យិន ប្រសិទ្ធ ដែលបង្កអោយមានការក្តៅ ក្រហាយពី សំណាក់អាជីវករ រកស៊ីដឹកជញ្ជូនទំនិញតាមដងផ្លុវ ត្រូវបានមហាជនរិះគន់ដល់ថ្នាក់ដឹកនាំ ពិសេស អគ្គស្នងការ នគរបាល ជាតិ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ដែលជាអ្នកចាត់តាំងលោក យិន ប្រសិទ្ធ អោយចុះបេសកកម្ម ដើម្បី ត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច ប៉ុន្តែបែរជាក្រុមរបស់លោក យិន ប្រសិទ្ធ មិន ត្រឹមតែមិនគោរព និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើទេ បែរជានាំគ្នាប្រព្រឹត្តអំពើពុករលួយ បង្កភាពអនាធិបតេយ្យ និងការក្តៅក្រហាយ ដល់ ប្រជាពលរដ្ឋសឹងរាល់ថ្ងៃ ។ ដូច្នេះ ប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេស អគ្គស្នងការនគរបាលជាតិ និង មានវិធានការកែទម្រង់ស៊ីជម្រៅ ចំពោះក្រុមប៉ូលិស ប្រឆាំងបទល្មើសសេដ្ឋកិច្ចមួយក្តាប់តូច ដែលឆ្លៀតឱកាសយកតួនាទី និង ភារកិច្ច របស់ខ្លួនទៅបង្កព្យុះភ្លៀង ធ្វើអោយ ប្រជាពលរដ្ឋក្តៅរកហាយ តួយ៉ាងដូចជាក្រុមប៉ូលិសសេដ្ឋកិច្ច របស់លោក យិន ប្រសិទ្ធ នេះជាដើម ។

ទាក់ទិននឹងសេចក្តីរាយការណ៍ខាងលើនេះ សារព័ត៌មានដំណឹងភ្នំពេញមិនអាចស្វែងរកការបំភ្លឺពីលោក យិន  ប្រសិទ្ធ និង លោក ងួន បូរ៉ា បាននៅឡ៉េយទេ ៕ នៅមានតលេខក្រោយ

20131219dpn6

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់