សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ រាជធានី​ភ្នំពេញ​៖ គ្រោង​សាងសង់​ស្ពាន​អាកាស​មួយកន្លែង​ទៀត​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​ជាមួយនឹង​ផ្លូវ​៦០​ម៉ែត្រ​

​អាជ្ញាធរ រាជធានី​ភ្នំពេញ​៖ គ្រោង​សាងសង់​ស្ពាន​អាកាស​មួយកន្លែង​ទៀត​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​ជាមួយនឹង​ផ្លូវ​៦០​ម៉ែត្រ​

ភ្នំពេញ​៖ អាជ្ញាធរ រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ស្ពាន​អាកាស​មួយកន្លែង​ទៀត​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​ជាមួយនឹង​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​ចំណុចប្រសព្វ​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​ព្រះ​មុនី វង្ស​និង​ផ្លូវ​២៧១ ជាប់​ព្រំប្រទល់ ខណ្ឌមានជ័យ និង​ខណ្ឌចំការមន ក្បែរ​នឹង​ស្ពាន​អាកាស​ក្បាលថ្នល់​។​

នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក ម៉េត មាស​ភក្តី  អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​បញ្ជាក់​អោយដឹង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ   កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ក្រោម​អធិបតីភាព ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជាមួយ​តំណាង​ក្រុមហ៊ុន​OCIC​និង អាជ្ញាធរ​ពាក់ព័ន្ធ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ម៉េត មាស​ភក្តី​. បានអោយដឹងថា​៖ កិច្ចប្រជុំ​នោះ​បាន​លើកឡើង​ពី​ការកែសម្រួល​គម្រោង​សាងសង់​បន្ថែម​ស្ពាន​អាកាស ២​ខ្សែ​ត្រង់​រង្វង់​មូល ក្បាលថ្នល់ នឹង​ត្រូវ​កាត់បន្ថយ​ការស្ថាបនា ត្រឹមតែ​១​ខ្សែ​បន្ថែម ប៉ុណ្ណោះ ដោយរ​ត់​ពី​ផ្លូវ​ព្រះមុនីវង្ស​ឡើង​ទៅ​ផ្លូវ​ព្រះ​នរោត្តម ។​

​ការកាត់បន្ថយ​ការស្ថាបនា​ស្ពាន​២​ខ្សែ​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​ន​នេះ​ត្រូវបាន​លោក ម៉េត មាស​ភក្តី  បញ្ជាក់​ឲ្យដឹងថា​៖ ដោយសារតែ​ការដោះស្រាយ​ផលប៉ះពាល់ មាន​ចំនួន​ទឹក ប្រាក់​ច្រើន​លើសលប់​ពេក​រហូត​ដល់​រាប់​លាន​ដុល្លារ​ឯណោះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ធ្វើការ​សាងសង់​ស្ពាន​អាកាស​មួយកន្លែង​ទៀត​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​ជាមួយ​និង​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​ចំណុចប្រសព្វ​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​ព្រះ​មុនី វង្ស​និង​ផ្លូវ​២៧១ ជាប់​ព្រំប្រទល់ ខណ្ឌ​មាន ជ័យ​និង​ខណ្ឌចំការមន ក្បែរ​នឹង​ស្ពាន​អាកាស​ក្បាលថ្នល់​នេះ​តែម្តង​។​

​លោក​បញ្ជាក់ទៀតថា ៖​គម្រោង​នេះ​យើង​បាន​សិក្សា​រួចហើយ ពោល​គឺ នៅ​តែ​សុំ​គោល​ការសម្រេច​ពី​រាជ រដ្ឋាភិបាល​ប៉ុណ្ណោះ ។​ក្រោយពី​មាន​ការសម្រេច​ពី​រាជរដ្ឋាភិបាល​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​តែម្តង ។ លោក​បញ្ជាក់ថា​៖  ក្រោយ​ការស្ថាបនា​ស្ពាន​អាកាស​ច្រមុះជ្រូក​ក្បាលថ្នល់​ជាមួយ​និង​ផ្លូវ​៦០​ម៉ែត្រ​នេះ​រួច​នឹង​អាច​ដោះស្រាយ​ការកកស្ទះ​នៅ​តំបន់​ក្បាលថ្នល់​នេះ​បាន​យ៉ាង​រលូត​ជាក់​ជាមិនខាន​។

​លោក ម៉េត មាស​ភក្តី  បានបញ្ជាក់​ថា​៖  ក្នុង​កិច្ចប្រជុំ​នោះ លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ  ក៏​បាន​ជម្រុញ​អោយ​អាជ្ញាធរ ប៉ូលីស​ដាក់​កម្លាំង​ដើម្បី​សម្រួល​ចរាចរ​នៅ រង្វង់​មូល​ចោម​ចៅ​ដល់ ផ្លូវ​អូឌឹម​កប់​ស្រូវ ដើម្បី​កុំអោយ​កកស្ទះ​ចរាចរ​ខ្លាំង ខណៈ ស្ពាន​អាកាស​ចោមចៅ គ្រោង​នឹង​បើក​ការដ្ឋាន​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ  ៕

 

Filed in: ព័ត៌មានជាតិ