សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពី​ធី​ដាំ​កូន​ឈើ​ប្រឡាយ​មេ ពោធិ​ម៉​ស្រី​

ពី​ធី​ដាំ​កូន​ឈើ​ប្រឡាយ​មេ ពោធិ​ម៉​ស្រី​

​បាត់ដំបង ៖ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ក្នុង​ពិធី បុណ្យ​ទុក្ខ​ទិវា ៩ កក្កដា ២០១៥ នៅ​វត្ត​ឯក​ភ្នំ ស្រុក​ឯក​ភ្នំ កាលពី​ថ្ងៃ​ទី ០១ ខែ​សីហា ក្រោម​អធិបតីភាព សម្តេច​ច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា ដោយ​មើល ឃើញ​ពី​តម្លៃ​ព្រៃឈើ​ទាំង​ខាង​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​ជួយ​រក្សា​លំនឹង​បរិស្ថាន ធម្មជាតិ​ធ្វើឲ្យ​ធាតុ អាកាស​មាន​ភាព​កាន់តែ​ប្រសើរឡើង រក្សា​ទិន្នន័យ​ភាព​ប្រភពទឹក ការពារ​ទី​ជំរាល និង​ការពារ​ជីវចម្រុះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាត់​ចាត់ចែង​ឲ្យ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​រដ្ឋបាល​ក្រុង​បាត់ដំបង ស្រុក​ឯក​ភ្នំ ជ្រើសរើស​ទីតាំង​តាម​ដងផ្លូវ អប​សងខាង​ប្រឡាយ​មេ ពោធិ​ម៉​ស្រី ជា​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា លើក​ទី​២៥ ដោយ​នាំយក​ប្រភេទ​ឈើ​សរុប ២០៦៨​ដើម​។​បន្ទាប់​មក​ជំហាន​ទី​២ ក្រោយពេល​សាងសង់ សំណង់​បេតុង សងខាង​មាត់​ប្រឡាយ និង​ចាក់​ក្រាល​កៅស៊ូ ផ្លូវ​នេះ រួច និង​បន្ត​ដាំ​កូន​ឈើ​ប្រភេទ​ឲ្យ​ផ្កា ចំនួន ១២២២ ដើម​ទៀត​។​

​ក្នុង​ប្រសាសន៍​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា​ក្នុង​និតិ​ការ​ទី​៥ នៃ​រដ្ឋសភា រាជ​រដ្ឋា ភិបាល​កម្ពុជា បាននិងកំពង់​បន្ត​ដំណើរការ កំណែទម្រង់​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ លើ​ការដ្ឋាន​កំណែ ទម្រង់​ទាំងអស់ និង​ការរៀបចំ​¬​ឲ្យមាន​ក្រុមការងា​ររបស់​រាជរ​ដ្ឋា​ភិបាល ចុះ​ត្រួតពិនិត្យ​តាមដាន​ការ អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ការរៀបចំ​វេទិកាសាធារណៈ ឆ្លុះបញ្ចាំង​ពី​កង្វល់ ការលំបាក​បញ្ហា​ប្រឈម ការបំរើ​សេវាកម្ម​រដ្ឋ​បាល ការបំរើ​សេវា​សាធារណៈ របស់ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ និង​ស្ថាប័ណ្ណ អង្គភាព​នានា​របស់​រដ្ឋ ជូន​ចំពោះ​ប្រជាពលរដ្ឋ ក៏​ដូច ការទទួលយក​សំណូមពរ សំណើរ​ផ្សេងៗ​ក្នុង​គោលបំណង បង្កើន​ជំនឿ​ទុកចិត្ត​ការគាំទ្រ មក​លើ​ការ ដឹកនាំ​របស់​រដ្ឋាភិបាល ស្ថាប័ណ្ណ​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ទាក់ទង​និង​ការដាំ​កូនឈើ សម្តេច​បាន​បញ្ជាក់ថា ព្រៃឈើ​គឺ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​សំខាន់​ក្នុងការ រក្សា​លំនឹង​បរិស្ថាន រួមចំណែក​ដល់​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និង ជា់​ជម្រកដ៏​សុខសាន្ត ចំពោះ​សត្វ​គ្រប់​ប្រភេទ ដែល​មាន​ជីវិត​រស់​លើ​ភពផែនដី​យើង​នេះ​។​ជា​ចុងក្រោយ សម្តេច​ក្រឡាហោម បាន​បញ្ជាក់​ពី​មូលនិធិ ស ខេង ជួយ​ដល់​ប្រជាពលរដ្ឋ អ្នក​ចូល​មរណៈភាព​ម្នាក់ ថវិការ 200000 រៀល លិខិត​រំលែក​ទុក្ខ ១​ច្បាប់ អ្នក​រៀប​អាពាហ៍ពិពាហ៍ ចងដៃ​២០០០០០០ រៀល ភ្ជាប់​លិខិត​ជូនពរ ១​ច្បាប់ និង​អ្នក​សម្រាលកូន​១ ជួយ ២០០០០០ រៀល និង​លិខិត​អបអរសាទរ​១​ច្បាប់ ៕

 

2015_08_02d (1) 2015_08_02d (4) 2015_08_02d (3) 2015_08_02d (2)

Filed in: ព័ត៌មានជាតិ