សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រតិភូ​ហា​ជ្ជីក​ម្ពុ​ជា​២០​រូប ក្នុងនាម​ភ្ញៀវ​ព្រះមហាក្សត្រ​អា​រ៉ាប៊ីសាអូឌីត បុណ្យ​ហា​ជ្ជី អញ្ជើញ​ដល់​កម្ពុជា​វិញ​ហើយ​

​ប្រតិភូ​ហា​ជ្ជីក​ម្ពុ​ជា​២០​រូប  ក្នុងនាម​ភ្ញៀវ​ព្រះមហាក្សត្រ​អា​រ៉ាប៊ីសាអូឌីត  បុណ្យ​ហា​ជ្ជី អញ្ជើញ​ដល់​កម្ពុជា​វិញ​ហើយ​

ភ្នំពេញ​៖  ប្រតិភូ​ហា​ជ្ជី​ពី​កម្ពុជា​២០​រូប ដែល​ចេញ​ដំណើរ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​ហា​ជ្ជ នៅ​ក្រុង​ម៉ា​កាស ប្រទេស​អា​រ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ២០១៧ កន្លងទៅ តម​តាម​ការអញ្ជើញ​ពី​ព្រះ​ចៅ សាល់​ម៉ាន ពិន​អាប់​ឌុល​អា​ហ្សី​ស អាល​សា​អូ​ដ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត​នោះ កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ ក្រោម​ការទទួល​ស្វាគមន៍​របស់ លោក​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន​ម​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​។

​លោក សុះ កុំ​រី  ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​សាសនា​ឥស្លាម​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​រា​រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត ព្រះ​ចៅ​សាល់​ម៉ាន ពិន​អាប់​ឌុល​អា​ហ្សី​ស អាល​សា​អូដ​ដែល​ជា​រៀងរាល់ឆ្នាំ​តែងតែ​អញ្ជើញ​ប្រតិភូ​ហា​ជ្ជីក​ម្ពុ​ជា ក្នុងនាម​ភ្ញៀវ​របស់​ព្រះអង្គ​អោយ​ទៅ​ប្រារព្ឋ​ពិធី​បុណ្យ​ហា​ជ្ជ​ប​ហើយ ព្រះអង្គ​បាន​ព្រះរាជទាន​កញ្ចប់​ឧបត្ថម្ភ​ថវិកា ដែល ទទួល​រ៉ាប់រង​ទាំងស្រុង​លើ​ការចំណាយ​ផ្សេងៗ ។

​លោក សុះ កុំ​រី  ក៏​បាន​កោតសរសើរ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ស្ថានទូត​អារ៉ាប៊ី​សា​អូឌីត​ប្រចាំ​កម្ពុជា ដែល​មាន​និវេសន​ឋាន​នៅ​ក្រុង​ហាណូយ លោក Dakhil R Al Johani ឯកអគ្គរាជទូត និង​សហការី ជានិច្ចកាល​តែងតែ​ជួយ​ជ្រោមជ្រែង​និង សម្រួល​បញ្ហា​ផ្សេងៗ អោយ​ដំណើរការ​បានរ​លូន ជា​ពិសេស​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ស្ថានទូត បាន​ធ្វើអោយមាន​ភាពងាយស្រួល​ច្រើន លើ​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការ​បំពេញបែបបទ​ការងារ​ប្រារព្ឋ​ពិធី​បុណ្យ​ហា​ជ្ជ ទាំង​ឯកជន និង ក្រោម​ជំនួយ​ពី​រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត​។

​លោក សុះ កុំ​រី  ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដែល​ជានិច្ចកាល​បាន​យកចិត្តទុកដាក់ និង​ផ្តល់​ដំណោះស្រាយ លើ​តម្រូវការ​ផ្សេងៗ​ជូន​សហគមន៍​ខ្មែរ​ឥស្លាម ទាំង​វិស័យ​អាណាចក្រ និង សាសនា ៕

 

Filed in: ព័ត៌មានជាតិ