សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំ​មន្ត្រី​ចូលរួម​កាន់បិណ្ឌ​វេណ​ទី​៣ នៅ​វត្ត​សារា​វ័ន​តេជោ និង​បាន​ផ្តល់​បច្ច័យ​ជិត​៣០​លាន​រៀន ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ

​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំ​មន្ត្រី​ចូលរួម​កាន់បិណ្ឌ​វេណ​ទី​៣ នៅ​វត្ត​សារា​វ័ន​តេជោ និង​បាន​ផ្តល់​បច្ច័យ​ជិត​៣០​លាន​រៀន ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ដឹក នាំ​មន្ដ្រីរាជការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេណ​ទី​៣ នៅ​វត្ត​សារា​វ័ន​តេជោ ក្នុង​ខណ្ឌ​ដូនពេញ តាម​ប្រពៃណី​ទំ​នៀម ទម្លាប់ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ឋសភា រដ្ឋសភា និង​អធិការកិច្ច បាន​នាំយក​នូវ​បច្ច័យ និង​ទេយ្យទាន​មួយចំនួន​ប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​បញ្ជូន​កុសលផល​បុណ្យ ជូន​ទៅ​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក ខាង​មុខ​ឲ្យមក​ទទួល កុសលផល​បុណ្យ​នេះ​។​

​តាម​ទម្លាប់​ជាង​៣០​ឆ្នាំកន្លងមក លោកស្រី និង​ក្រុមគ្រួសារ ធ្វើបុណ្យ​ផ្សេងៗ ឬ​កាន់បិណ្ឌ ភ្ជុំ​បិណ្ឌ ក្រៅពី​ប្រគេន​ទ័យ​ទាន និង​បច្ច័យ​ដល់​ព្រះសង្ឃ​រួចហើយ លោកស្រី មិន​ដែល​ភ្លេច​ធ្វើ​ទាន​ជា​ថវិកា ដល់​លោកយាយ​លោកតា សិស្ស និស្សិត ជា​ពិសេស​កុមារ​តូចៗ ដែល​មក​ចូលរួម​ក្នុង​កម្មវិធី​និ​មួយ​នោះ​ទេ ពីព្រោះ​ជា​អ្នក​ត្រូវការ​ចាំបាច់​បំផុត ដែល​គេ​ហៅ​ថា​អ្នក​អត់ឃ្លាន​ពិតប្រាកដ​។ សូម​ឱ្យ​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​មាន​លទ្ឋភាព​ហើយ​បាន​ធ្វើ​បុណ្យ​កុំ​ភ្លេច​ធ្វើ​ទាន​ជាមួយ​អ្នក​អត់ឃ្លាន​ផង​។​

​សូមបញ្ជាក់​ថា​៖  ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ផ្សេងទៀត ដែល​ប្រជាជន​កម្ពុជា ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ ដោយ​ប្រារព្ធ​ធ្វើឡើង​ក្នុង​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១ រោច ខែ​ភទ្របទ រហូត​ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ​។  ពិធីបុណ្យ​នេះ​គេ​ចាត់ទុកថា ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ឧទ្ទិស​មគ្គផល​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​បែក​កាយ​រំលាយ​ដ្ឋា​ន​ទៅកាន់​បរលោក​ខាងមុខ ឲ្យមក​ទទួល​ព្រមទាំង​បានរួ​ច​ផុត​ពី​បាបកម្ម​ទាំងឡាយ​៕

 

Filed in: ព័ត៌មានជាតិ