សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ទីរ​ធម្មការ​រាជធានី​ភ្នំពេញ​រដូវ​ដាក់​បិណ្ឌ​មក​ដល់​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ដាក់​បិណ្ឌ​ជា រយៈ​១៥​ថ្ងៃ

មន្ទីរ​ធម្មការ​រាជធានី​ភ្នំពេញ​រដូវ​ដាក់​បិណ្ឌ​មក​ដល់​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ដាក់​បិណ្ឌ​ជា រយៈ​១៥​ថ្ងៃ

ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា​៖ រដូវ​កាន់បិណ្ឌ​មក​ដល់​ប្រជាពលរដ្ឋ នៅ​រាជធានី បាន​អញ្ជើញ​ទៅ​វត្ត​អារាម​ធ្វើបុណ្យ​ទាន​ដាក់​បិណ្ឌ រាប់បាត្រ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ ដើម្បី​ពង្រឹង​វិស័យ​ព្រះពុទ្ធសាសនា​ផង​និង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់ ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ផង ឲ្យ​ពួកគេ​បាន​មក​ទទួល​ផល​បុណ្យ​ពី​បងប្អូន​កូនចៅ និង​បាន​រួចផុត​ពី​បាបកម្ម​ទាំងឡាយ ។​

​លោក ផន ដាវី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​បាន​ភ្នំពេញ​រី​ផ័ត​ធ័​រ​ឲ្យ​ដឹង​នី​ថ្ងៃទី ០៧ កញ្ញា​នេះ ថា ពី​ធី​បុណ្យ​កាន់​បិណ្យ ឬ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺជា​បុណ្យ​មួយ​ធំ​ជាងគេ ក្នុងចំណោម​បុណ្យ​ទាំងឡាយ នៃ​ប្រពៃណី​វប្បធម៌​ទំនៀមទម្លាប់​អ្នក​កាន់​ព្រះពុទ្ធសាសនា របស់​បងប្អូន​ប្រជាជន​ខ្មែរ ។​

​បុណ្យ​នេះ មាន​រយៈពេល​១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១​រោច រហូត​ដល់​ថ្ងៃ​ទី​១៥​រោច ខែ​ភទ្របទ ហើយ​សម្រាប់​ឆ្នាំ​នេះ ពិធីបុណ្យ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ង​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៧ គឺ​ដល់​ថ្ងៃបុណ្យ​ភ្ជុំ​ធំ​តែ​ម្តង ។​

​លោក ប្រធាម​មន្ទីរ​បន្តថា ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​វត្ត​អារាម​ធ្វើបុណ្យ​ទាន​ដាក់​បិណ្ឌ​រាប់បាត្រ​នៅក្នុង​រដូវ​កាន់បិណ្ឌ​ឲ្យបាន​គ្រប់ៗ​គ្នា​នេះ ក្ន​ងុ​គោលបំណង ដើម្បី ពង្រឹង​វិស័យ​ព្រះ​ពុទ្ធសាសនាឲ្យ​កាន់តែ​មាន​ភាពជឿជាក់ ពី​ពុទ្ធ​សាសន​និក​ផង​និង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់ ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ផង ឲ្យ​អ្នក​ទាំងនោះ​មក​ទទួល​ផល​បុណ្យ​ពី​បងប្អូន​កូនចៅ​និង​ឲ្យបាន​រួច​ចាក​ផុត​ពី​កម្ម​ពៀរ​វេរា​ទាំងឡាយ​ផង​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា រដូវ​នេះ គឺជា​រដូវ​ដែល​បងប្ងូន​ខ្មែរ​យើង ជួបជុំ​គ្នា​ដើម្បី​រំលឹក​ដល់​ដួង​វិញ្ញាណក្ខន្ទ របស់​បុព្វ​ការ​រី​ជន មាន​មាតា បី​តា ជីដូន​ជីតា​សាច់​សារ​លោហិត​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ធ្វើយ៉ាងណា​ឧទ្ទឹស​កុសល្យ ឲ្យ​ដួងវិញ្ញាណ​ក្ខ​ន្ន​អស់លោក​ទាំងនោះ ក្រែងលោ​ផ្លាំង​ផ្លាត់​ទៅ​កើត​កន្លែង​មិន​សមរម្យ សុំ​ឲ្យ​បរមី ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ ជួយ​យិតយោង​សណ្តោង​ដួងវិញ្ញាណ​ពួកគេ​ទាំងនោះ ឲ្យទៅ​កាន់​ភព​ដែល​សមគួរ និង​មក​ទទួល​បុណ្យ​ផ្សេងៗ​ពី​បងប្អូន គ្រួសារ​សាច់ញាតិ​គ្រប់ៗ​គ្នា ព្រោះថា​នេះ​ជា​រដូវ​ដែល​គេ​ដោះលែង​នូវ​ដួង​វិញ្ញាណក្ខន្ន ដែលមាន ប្រេត ជាដើម​។​

​លោក​បន្ត​ឲ្យដឹង​ទៀតថា ជា​រៀងរាល់ឆ្នាំ​នៅ​ពេល​ដល់​ថ្ងៃ​ខែ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សណ្តាន​ទាំងអស់ ទោះ​នៅ​ទី​ជិត​ឬ​ទី​ឆ្ងាយ​តែងតែ​ស្កាត់​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា​ជា​ពិសេស​ឪពុកម្ដាយ នៅ​ស្រុក​កណើត ដើម្បី បាន​រៀបចំ​ម្ហូបអាហារ បាយ​សម្លរ ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។ ទាំងនេះ គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា​របស់​ជនជាតិ​ខ្មែរ​ជា​យូរ​មក​ហើយ​។​

​សូមបញ្ជាក់​ថា​៖ បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​វត្ត​អារាម​ចំនួន​១៥០ វត្ត និង​មាន​ព្រះសង្ឃ​គង់​ស្នាក់អាស្រ័យ​ចំនួន ៨៤២៧​អង្គ​៕

 

Filed in: ព័ត៌មានជាតិ