សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោកស្រី ម៉ែន សំអន ជំរុញ​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ មូលដ្ឋាន​រាជធានី ត្រូវ​បន្ដ​ធ្វើ​អំពើ​ល្អ នៅ មូលដ្ឋាន

​លោកស្រី ម៉ែន សំអន ជំរុញ​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ មូលដ្ឋាន​រាជធានី ត្រូវ​បន្ដ​ធ្វើ​អំពើ​ល្អ នៅ មូលដ្ឋាន

ភ្នំពេញ ៖  លោកស្រី ម៉ែន សំអន ជំរុញ​ឲ្យ​ក្រុមការ ងារ ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន រាជធានី​ភ្នំពេញ ត្រូវ​បន្ដ​ធ្វើ​អំពើ​ល្អ ដើម្បី​មាន​ទំនុបចិត្ដ និង​ផ្ដល់​ភាពកក់ក្ដៅ ដល់​ប្រជាពលរដ្ឋ អំពី​ទង្វើ​ល្អ របស់​យើង និង​គោល នយោបាយ ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល ។​

​លោកស្រី ម៉ែន សំអន  ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច  ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ មូលដ្ឋាន នៅ​រាជធានី​ភ្នំពេញ  ក្នុងឱកាស បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១​ឆ្នាំ​២០១៧  និង​លើក​ទិសដៅ​បន្ត​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូល ដ្ឋា​ន​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៧ ។

​លោក ឃួ​ង ស្រេង  អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ៖ គោលបំណង​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ គឺ​ដើម្បី​ពិនិត្យ​ពី​វឌ្ឍនៈភាព​ការងារ និង​សកម្មភាព​ចុះ​មូលដ្ឋាន របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ទាំង​១២ ដែល​ជា​យន្តការ​សំរាប់​ជំរុញ​គាំទ្រ និង​តាមដាន​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ច​តុ កោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល សំដៅ​ពិភាក្សា​វាយ​តំលៃ​ចំណុចខ្លាំង ចំណុចខ្សោយ និង​ផ្តល់​ជា​អនុ​សាស​ន៏​សំរាប់​ដាក់ចេញ​ជា​ទិសដៅ​ភារកិច្ច និង​វិធានការ​សមស្រប​ឆ្លើយតប បាន​ទាន់ពេលវេលា​នូវ​រាល់​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ធ្វើ      ឧ្យិ​មាន​សុង្គតិភាព​រវាង​រដ្ឋបាល​បាល​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក៏ដូចជា​ប្រមែប្រមូល​ពត៏មាន​,​ស្វែង យល់​ពី​តំរូវការ​,​សំណូមពរ​និង​សំរបសំរួល​ដោះ ស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​។

​លោកស្រី ម៉ែន សំអន មាន​ប្រសា​ស​ន៏​ថា​៖ ការចុះ​មូលដ្ឋាន​របស់​យើង គឺ​មាន​សារសំខាន់​ច្រើន​គឺ ៖ ធ្វើឲ្យ​ក្រុម​ការងា​រអាច​ឈ្វេងយល់​ស្ថានភាព​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ  យល់​ពី​តំរូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​សំរាប់​លើកឡើង​មក​ដោះ ស្រាយ​នៅ​ថ្នាក់ជាតិ និង​យល់​ពី​សកម្មភាព​ការងារ​របស់​មន្ត្រី​មូលដ្ឋាន​,​អាច​ពង្រឹង​សតិ​អា​រម្ម​ណ៏​ប្រជា ពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​ជឿជាក់ និង​កក់ក្តៅ​ជា​មួយ​រាជរដ្ឋាភិបាល​, មានឧិកាស​ពន្យល់​ប្រជាពល រដ្ឋ​ឲ្យ​ជ្រាប​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏​ចំបងៗ​បាន​ស៊ី​ជំរៅ ក៏​ដូច​បង្កើន​នូវ​ភាព​ស្និត​ស្នាល​រវាង​រាជរដ្ឋាភិបាល រដ្ឋអំណាច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ