សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​ពី​ដែន​អ​ភ​រក្ស​ស្រុក​អណ្ដូង​ទៅ​លក់​នៅ​វៀតណាម​តាម​ច្រករបៀង​នានា​នៅតែ​បន្ត

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​ពី​ដែន​អ​ភ​រក្ស​ស្រុក​អណ្ដូង​ទៅ​លក់​នៅ​វៀតណាម​តាម​ច្រករបៀង​នានា​នៅតែ​បន្ត

​ខេត្ដ​រតនគិរី ៖ ការដឹកជញ្ជូន​ឈើ​ប្រណីត ចេញ​ពី​ដែន​អភិរក្ស ស្រុក​អណ្ដូង​មាស របស់​ក្រុម​ឈ្មួញ​ដ៏​ល្បីឈ្មោះ ដុះ​ស្លែ​ដែល​គេ​ស្គាលឈ្មោះ លោក វណ្ណា ដែលជា​អ្នក​ដឹកជញ្ជូន​ឈើប្រណិត​យ៉ាងសកម្ម យកទៅលក់​នៅ​ប្រទេស​វៀតណាម និង​ដឹក​ស៊ី​ស្នួល​ជនជាតិ វៀតណាម ដែល​មក​ចាំ​ទិញ​ឈើ នៅក្នុង​ស្រុក​អណ្ដូង​មាស អោយ​លោក វណ្ណា ជា​អ្នក​ដឹកជញ្ជូន ដឹក​ចូល​តាម​ច្រករបៀង​នាៗ តាម​ប៉ុស្ដិ៍ ចាំ​យាម ចំណុច ច្រក បា​តាំ បា​ង៉ារ និង​ភូមិ​ចង ដែល​មាន​បង្គោល​ក្រវ៉ាត់​ព្រំដែន​លេខ ១៩/៤ និង​បង្គោល (​ល​) កម្ពុ​ជ វៀតណាម​លេខ ២១ ដែល​ស្ថិត​ក្នុង ឃុំ ញ៉ាង ស្រុក​អណ្ដូង​មាស ខេត្ដ​រតនគិរី ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ និង​អ្នក​ស៊ី​ស្នួល​លើក​ឈើ​បាន​រាបរាប់​ប្រាប់អោយដឹង​ថា លោក វណ្ណា និង​ក្រុម​ប៉ាក់​ពួក របស់លោក វណ្ណា ដ៏​ល្បីល្បាញ​ខាង​ការដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​ខុសច្បាប់​រូបនេះ មិនមែន​ទើបតែ​ដឹក​នោះ​ទេ គឺ​ពួកគេ​ដឹក ជា​យូរ​ខែ​ឆ្នាំ​មកហើយ ហើយ​ដឹក​ជា​ហូរហែ​មិន​ខាន​ទេ មួយថ្ងៃៗ​ដឹក​ពី​ទៅ​បី​ជើង​មិន​ក្រោម​ពី​១០​ទៅ​២០​ឡាន​នោះ​ឡើយ តែ​ពួកគាត់​មិនដែល​ឃើញ​មាន​សមត្ថកិច្ច រឺ មន្ត្រី​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​នោះទេ ប្រហែល​ជា​ត្រូវរ៉ូវ​គ្នា​អស់​ហើយ​មើលទៅ បាន​ជា​មិន​ហ៊ាន​បង្ក្រាប​បែបនេះ​។​

​ជា​ចុងក្រោយ​នេះ បងប្អូន​ប្រជាពលរដ្ឋ សូម​សំណូមពរ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ និង​ប្រមុខ​ថ្នាក់ដឹកនាំ​ខេត្ដ មេត្ដា​មាន​ចំណាត់ការ​ទៅលើ​ក្រុម​ឈ្មួញ​ឈើ​ទាំងអស់​នេះ​ម្ដង​ហើយ បើ​នៅ​តែ​បណ្ដែតបណ្ដោយ​បែបនេះ​ទៀត ប្រក​ដ​ជា​អស់​គ្មាន​សល់​ទេ ហើយ​ម្យ៉ាងទៀត​នោះ​អ្នក​ដឹកជញ្ជូន​ឈើ នៅក្នុង​ស្រុក​នេះ​សុទ្ធតែ​អ្នកមានអំណាច បើ​ប្រពល​រដ្ឋ​ធម្មតា​មិន​អាច​ដឹក​បាន​ទេ បើ​ដឹក​ក៏​បាន​ត្រឹម​តែ​ដឹក​ស៊ី​ស្នួល​យកកំ​រ៉ៃ​ពីថៅ​កែធំៗ​ដែរ បើ​ហ៊ាន​ដឹក​ដោយ​ខ្លួនឯង​តែ​មួយ​ដុំ​នឹងត្រូវ​គេ​ចាប់​ភ្លាម តែបើ​ក្រុម​ឈ្មួញ​ទាំងអស់នោះ​វិញ​ដឹក​បាន​ដោយ​សេរី​មិនដែល​ឃើញ​ហ៊ាន​បង្ក្រាប​ទេ​៕

 

Filed in: ព័ត៌មានជាតិ