សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពន្យារពេល​ការផ្អាក​ចរាចរណ៍​ឆ្លងស្ពាន​ជ្រោយចង្វា​ចាស់​ទៅ​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​

ពន្យារពេល​ការផ្អាក​ចរាចរណ៍​ឆ្លងស្ពាន​ជ្រោយចង្វា​ចាស់​ទៅ​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​

រាជធានី​ភ្នំពេញ ៖ កាលបរិច្ឆេទ​នៃ​ការផ្អាក​ធ្វើ​ចរាចរណ៍​លើ​ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយ ចង្វា​ទី​១ នឹង​ត្រូវ​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​ទាំង​ស្រុង​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៧ តទៅ រហូត​ការដ្ឋាន​ជួសជុល​ត្រូវបាន​ចប់​ជា​ស្ថាពរ នៅ​អំឡុង​ឆ្នាំ​២០១៩ ខណៈ​ដែល​អាជ្ញាធ បាន អះអាង ថា ការផ្លាស់ប្តូរ​នេះ ដើម្បី​ជួយ​សម្រួល​កុំឱ្យ​ស្ទះចរាចរណ៍​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​។​

​យោង​តាម​ចេញ​សេចក្តីជូនដំណឹង​របស់ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានឱ្យដឹង ថា កន្លងមក អាជ្ញាធរ​គ្រោង​ឱ្យ​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា​ចាស់ ចាប់ពី​ថ្ងៃ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​តទៅ  ប៉ុន្តែ​ដោយ​មាន​ការរិះគន់ និង​ការលើក​ឡើង​ជា​ច្រើន ថា អាជ្ញាធរ​គួរតែ​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​ស្រុកកំណើត នា​អំឡុង បុណ្យ​ភ្ជំបិណ្ឌ​សិន  ទើប​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានសម្រេច ផ្លាស់ប្តូរ កាលបរិច្ឆេទ​នេះ ទៅ​ថ្ងៃ​ទី​១ ខែតុលា វិញ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្តី បាន​ប្រាប់​ឱ្យដឹងថា ៖ មូល ហេតុ​លើក​ពេល​បន្ត​ទៀត​នេះ ដោយសារ​កៀក​នឹង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ពេលនោះ នឹង​មាន​ប្រជាពលរដ្ឋ​ច្រើន​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន ដើម្បី​ទៅ​កាន់​ស្រុកកំណើត ដូច្នេះ ដើម្បី​ដោះស្រាយ​ការកកស្ទះ​នេះ សាលា​រាជធានី​ភ្នំពេញ ត្រូវ​ពន្យា​ពេល​បន្តទៀត​។​

​លោក ម៉េត មាស​ភក្ដី បានបញ្ជាក់​ថា ក្រោយពេល​ផ្អាក​ធ្វើចរាចរ ណ៍ លើ​ស្ពាន ជ្រោយចង្វារ​ទី​១​នេះ អាជ្ញាធរ​រាជធានី​បាន​ត្រៀមកម្លាំង​រួចជាស្រេច​ហើយ ក្នុង​ការសម្រួល ចរាច​រណ៍ ដោយសារ​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើដំណើរ ទៅ​មក​លើ​ស្ពាន​មិត្តភាព កម្ពុជា​-​ចិន ឬ ជ្រោយចង្វារ​ទី​២ នៅពេល​ដែល​ស្ពាន​ជ្រោ​ចង្វារ​ចាស់ ត្រូវ​ផ្អាក​ចរាចរណ៍​ដើម្បី ធ្វើការ ជួ​ស ជុ​ល​។

​បើ​តាម​ក្រសួង​សាធារណការ ថវិកា​សម្រាប់​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា ជប៉ុន​នេះ គឺជា​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ JICA ប្រមាណ​៣០​លាន ដុល្លារ​។ ប្រសិនបើ​គ្មាន​អ្វី​ប្រែប្រួល​ទេនោះ ការជួសជុល​ឡើង​វិញ​នេះ ត្រូវការ​រយៈពេល ២២​ខែ​។​

​គួររំលឹកថា ស្ពាន​ជ្រោយចង្វារ​ទី​១ ត្រូវបាន​បំផ្លាញ​ក្នុង​ឆ្នាំ​១៩៩៧២​។ ក្រោយ​ថ្ងៃ រំដោះ ៧ មករា ១៩៩៧៩ ពោល​គឺ​នៅ​ឆ្នាំ​១៩៩៥ រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ជំនួយ ឥត សំណង ពី​រាជរដ្ឋាភិបាល​ជប៉ុន​ដើម្បី​ត​ភ្ជាប់​ស្ពាន និង​ដាក់ឲ្យ​ប្រើប្រាស់​រហូតមក ដល់ សព្វថ្ងៃនេះ ទោះជា​យ៉ាងណា រដ្ឋបាល​សាលា​រាជ​ថា​នី​ភ្នំពេញ បាន​អំពាវនាវ ស្នើសុំ ប្រជា​ពល រដ្ឋ​មេត្តា​យោគយល់​ក្នុង​រយៈពេល​នៃ​ការជួសជុល​ស្ពាន​ជ្រោ​ចង្វា​ចាស់ ដូច​បាន​ជំ​រាម​ជូន ខាងលើនេះ​៕

 

Filed in: ព័ត៌មានជាតិ