សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម៉ូតូ​ដែក​២​គ្រឿង​សាក​កម្លាំង​គ្នា ស្លាប់​២​នាក់​

ម៉ូតូ​ដែក​២​គ្រឿង​សាក​កម្លាំង​គ្នា ស្លាប់​២​នាក់​

​មណ្ឌលគិរីៈ​ម៉ូតូ​ពីរ​គ្រឿង​ដែល​ម្ចាស់​វា​កែច្នៃ​ទុក​សម្រាប់​ដឹក​របស់​ធ្ងន់ៗ​ឬ​អ្នក​រកស៊ី​ឈើ​ហៅថា​ម៉ូតូ​ដែក​នោះ បាន​បុក​គ្នា​ពេញទំហឹង​កាលពី​ម៉ោង​០៨​យប់​ថ្ងៃ​ទី​០៦​ខែ​កញ្ញា​ឆ្នាំ​២០១៧​ចំណុច​ក្បែរ​បង្គោល​សីមា ព្រំប្រទល់​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​និង​ស្រុក​ស្នួល ខេត្តក្រចេះ​បង្ករ​ឱ្យ​អ្នកបើកបរ​ទាំងពីរ​ស្លាប់​ទាន់ហន់​នៅ​និង​កន្លែង​។​

​ប្រភព​ពី​អ្នកឃើញ​ហេតុការណ៍​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​១​គ្រឿង​មាន​ដឹកឈើ​តូចៗ​ប្រហែល​១០​គ្រាប់ បោះពួយ​ពី​ទឹកដី​ស្រុក​កែវ​សីមា ពី​ទិស​ខាងកើត​មក​ខាងលិច លុះ​មកដល់​ចំណុចកើតហេតុ​ក៏​មាន​ម៉ូតូ​១​គ្រឿង​ទៀត បោះពួយ​ពី​ផ្លូវដី ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នោះ​បាន​បុក​ផ្ទុប​គ្នា ពេញទំហឹង បោក​ក្បាល​អ្នកបើកបរ​អត់​ពាក់មួក​ទាំង​ពីរ​នាក់​និង​ផ្លូវជាតិ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​

​នគរបាល​ស្រុក​កែវ​សីមា​ឱ្យដឹងថា ជនរងគ្រោះ​ទាំង​ពីរ​មាន​ឈ្មោះ​សេង សុធា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា បាន​ស្លាប់​ក្រោយ​រងរបួស​ធ្ងន់​ត្រង់​ក្បាល បាក់ដៃ បាក់ជើង​។​ចំណែក​ម្នាក់​ទៀត​ជា​ជនជាតិ​ចាម​ឈ្មោះ​អាន ជី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ក៏​បាន​ស្លាប់​ព្រោះ​រងរបួស​ធ្ងន់ធ្ងរ​ដែរ​។​ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​អាច​សន្និដ្ឋាន ពី តើន​ណា ខុស​ន​ណា​ត្រូវ​នោះទេ ដោយ​ក្រុម​គ្រួសារ​ទាំង​ពីរ​កំពុង​យក​សព ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​សិន​៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍