សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​យុត្តិធម៌​ស្នើ​តំណាងរាស្ត្រ CNRP បញ្ឈប់​ការបកស្រាយ​បំភ័ន្ត​សាធារណមតិ​

ក្រសួង​យុត្តិធម៌​ស្នើ​តំណាងរាស្ត្រ CNRP បញ្ឈប់​ការបកស្រាយ​បំភ័ន្ត​សាធារណមតិ​

​រាជធានី​ភ្នំពេញ ៖ ក្រសួង​យុត្តិធម៌ បាន​ប្រតិកម្ម​ភ្លាមៗ ចំពោះ​សេចក្តីថ្លែងការណ៍​របស់​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​លោក កឹម សុខា ដោយ​ស្នើ​ឲ្យ​ពួក​គេ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការបកស្រាយ ដើម្បី​បំភន្ត័​សាធារណមតិ ។

​ក្រសួង​យុត្តិធម៌ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ក៏​បាន​សម្តែង​ការសោកស្តាយ​ជា​ខ្លាំង​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះផ្សាយ​នា​ថ្ងៃ​ទី​០៦ ខែ​កញ្ញា នេះ​។​

​ក្រសួង​យុត្តិធម៌ បាន​ហៅ​សេចក្តីថ្លែងការណ៍​របស់​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ការបកស្រាយ​បំភ្លៃ​ខ្លឹមសារ​ពិតប្រាកដ​នៃ​អភ័យឯកសិទ្ធិសភា ដើម្បី​បំភ័ន្ត​សាធារណ​មតិ​ថា ការចាប់ខ្លួន ការឃាត់ខ្លួន ការចោទប្រកាន់ និង​ការឃុំខ្លួន​អ្នកតំណាងរាស្ត្រ​ក្នុង​គ្រប់​ករណី​ទាំងអស់​ត្រូវ​សុំ​លើក​អភ័យឯកសិទ្ធិ ៕

 

 

Filed in: ព័ត៌មានជាតិ