សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ៖ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន មានបំណង ចង់​មក​វិនិយោគទុន​រកស៊ី​នៅ​កម្ពុជា​បន្ថែម​ទៀត បើ​ទោះបី​មាន​ក្រុមហ៊ុន​ចិន​ច្រើន ហើយ​ក្ដី

លោក ឃួ​ង ស្រេង ៖ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន មានបំណង ចង់​មក​វិនិយោគទុន​រកស៊ី​នៅ​កម្ពុជា​បន្ថែម​ទៀត បើ​ទោះបី​មាន​ក្រុមហ៊ុន​ចិន​ច្រើន ហើយ​ក្ដី

​ភ្នំពេញ​៖ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន មានបំណង​ចង់​មក​ធ្វើ​កាេវិនិយោគ រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត ខណៈ មាន​ក្រុមហ៊ុន​ជាច្រើន​របស់​ប្រទេស​ចិន​បាន​នឹង​កំពុង​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​រួច ហើយ​នោះ​។​

​ការបង្ហាញ​ពី​បំណង​បែបនេះ ត្រូវបាន​ធ្វើឡើង​កាលពី រសៀល​ថ្ងៃ​ទី​០៦  ខែកញ្ញា​នេះ ក្នុង​ឱកាស​ជួប សំដែង​ការគួ​សម និង​ពិភាក្សា​លើ​ការងារ​វិនិយោគ រវាង​លោក ឃួ​ង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ ជាមួយ តំណាង​ក្រុមហ៊ុន មកពី​ប្រទេស​ចិន ដែល​ដឹកនាំ​ដោយ​លោក ឆៃ សៀន​ហ្វេ​ន (CAI XIANFENG) នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក ឃួ​ង ស្រេង  បានបញ្ជាក់​ថា​៖ បច្ចុប្បន្ន នៅក្នុង រាជធានី​ភ្នំពេញ កំពុង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ន៏ យ៉ាង​ខ្លាំងក្លា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​ការគៀងគរ និង​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បរទេស ចូល​មក​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស អ្នក​វិនិយោគិន​មកពី​ប្រទេស​ចិន គ្រា​ដែល​អ្នក​វិនិយោគ​របស់​ប្រទេស​នេះ បាន និង កំពុង​វិនិយោគ​លើ​វិស័យ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា រួច​ហើយ​ក្ដី ។

​លោក​បន្ដថា​៖  ការអភិវឌ្ឍ និង​ការការពារ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កិច្ច​ការពារ សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ក៏​ដូចជា​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ។  រាជធានី​ភ្នំ ពេញ​ទាំងមូល​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​គួរកត់សម្គាល់​។ ប៉ុន្តែ​ក៏​មាន​ចំណុច​ប្រឈម​ជាច្រើន​ផងដែរ ដូចជា ការ​កើន​នៃ​ចំនួន​ប្រជាជន និង ការកើនឡើង នៃ​មធ្យោបាយ​ធ្វើដំណើរ ដែល​បង្ក​ឱ្យមាន​ការកកស្ទះ​ចរាចរ និង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​សាលា​រាជធានី​កំពុង​សហ ការដោះស្រាយ​។  យ៉ាងណា​ក៏ដោយ​ជា​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ប្រើប្រាស់​យន្តការ​គៀងគ​រ អ្នក​វិនិ យោគ​ជាតិ និង​អន្តរជាតិ ឱ្យ​មក​បណ្តាក់ទុន វិនិយោគ ស្របពេល​ដែល​ប្រទេសជាតិ​មាន​សន្តិភាព​ពេញលេញ មាន​សក្កដានុពល​សម្បូ​រ​បែប សម្រាប់​បំពេញ​តម្រូវការ​វិនិយោគ ដូចជា វិស័យ​ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម មាន​កំពង់ផែ​អន្តរជាតិ និង​មាន​ធនធានមនុស្ស​ដែល​មាន​ចរិក​លក្ខណៈ​ល្អ ស្វាគ​ម​នូវ​រាល់​ការវិនិយោគ​ស្របតាម​ច្បាប់​អនុញ្ញាត ។​

​ក្នុងនាម​តំណាងឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ លោក នូវតែ​គាំទ្រ ចំពោះ​ប្រតិភូ និង​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ជា​មិត្ត ដែល​មាន​បំណង​មក​បណ្តាក់ទុន​វិនិយោគ រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​កម្ពុជា នូវតែ​លើក ទឹកចិត្ត និង​ជួយ​សម្រសម្រួល​ផ្លូវច្បាប់​និង​បទដ្ឋាន​នានា ជូន​ដល់​អ្នកវិនិយោគ​អន្តរជាតិ​ស្រប​តាម​រដ្ឋ​ធ​ម្មនុ​ញ្ញា​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​។​

​ជា​ការឆ្លើយតប លោក ឆៃ សៀន​ហ្វេ​ន (CAI XIANFENG)  បាន​ថ្លែងអំណរគុណ​ចំពោះ លោក​អភិបាល ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ អនុញ្ញាតិ​ឱ្យ​តំណាង​ក្រុមហ៊ុន​ចូលជួប​ពិភាក្សា និង​បាន​ដឹង​ពី​ស្ថានភាព ឱកាស​សម្រាប់​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។ ជាមួយគ្នា​នោះ​តំណាង​ក្រុមហ៊ុន​ក៏ សូម​សន្យា​នឹង​ពិនិត្យ​លទ្ធភាព មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ចំណែក អភិវឌ្ឍន៍ ប្រទេស ក៏ដូចជា​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ថែម​ទៀត ៕
​ដោយ​៖ សំរិត​

 

 

Filed in: ព័ត៌មានជាតិ