សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អនុគណៈកម្មការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​បិទ​ភ្នែក​កាត់​សាច់​ខ្លាញ់​ចោល​ខ្លះ​ដើម្បី​កែលំអរ​សោភ័ន​ភាព​ជុំវិញ​ច្រក​អន្តរជាតិ​មួយ​នេះ ?

អនុគណៈកម្មការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​បិទ​ភ្នែក​កាត់​សាច់​ខ្លាញ់​ចោល​ខ្លះ​ដើម្បី​កែលំអរ​សោភ័ន​ភាព​ជុំវិញ​ច្រក​អន្តរជាតិ​មួយ​នេះ ?

ខេត្ត​បន្ទាយមានជ័យ ៖ ក្រុម​អនុគណៈកម្មការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ដើម្បី​កែប្រែ​សោ​ភន័​ភាព បន្ថែម នៅ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ពួកគេ​បាន​សុខ​ចិត​កាត់​សាច់​ជាប់​ខ្លាញ់​អស់​ជាច្រើន​ដុំ​ចោល​ពោល​គឺ តូប​លក់ដូរ​ខ្លះ​ត្រូវបាន​បង់​ប្រាក់​ឲ្យ សមត្ថកិច្ច​អន្តោ​ប្រវេ​ស​ន៏​ប្រចាំខែ​ចំនួន​២៣០០០​បាត​ប្រាក់​ថៃ ក្នុង​១​ខែៗ ជា​សេវា​ទទួលបាន​ទីតាំង​ដី​ដើម្បី​បាន​លក់ដូរ ស្រា បារី និង​សម្ភារៈ​អាថ៌កំបាំង​ខ្លះ​ទៀត​នៅ​ទីនោះ ។

​ប៉ុន្តែ​នា​ព្រឹក​ថ្ងៃ​ទី​០៦​កញ្ញា​២០១៧​នេះ អនុគណៈកម្មការ​ច្រកទ្វារ​អន្តរជាតិ​ខាងលើ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ទៅ​ដាក់​ឱសានវាទ តាម​បញ្ជា​របស់​លោក សួន បវរ ដែល​ជា​គណ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ម្ចាស់​តូប​គ្រប់​តូប​ត្រូវតែ​រុះរើ​ឲ្យអស់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ យ៉ាងយូ​២​ថ្ងៃ​ទៀត​។ ពាក់​ពន្ធ័​និង​បញ្ហា​នេះ លោក វួ​ច អូន បាន​លើកឡើង​ក្នុង​ទឹកមុខ​ក្រហមព្រឿងៗ ហាក់​ខ្លាចចិត្ត​ក្រុម​ពលរដ្ឋ​ខ្លះ​ដែល​មាន​ជីវភាព​លំបាក ថា បើ​យើង​អនុវត្តិ​ន៏ ច្បាប់​គឺ​ត្រូវធើ្វឡើង​ឲ្យ​ស្មើមុខ​គ្នា​នោះ​បាន​ល្អ ហើយ​ជា​លទ្ធផល​អាច​នឹង​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​នៅ​ច្រក​ទ្វារ​បាន​មួយ​ក​ម្រឹត ។​

​មន្ត្រី​ដដែល​រូប​នោះ​លោក​បាន បន្តថា តូប​ផ្សារ​នារី​លក់​ខោ អាវ និង​តូប​អាជីវករ​លក់​ស្រា​, បារី​,​សរុប​ជិត​២០​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តជាតិ​ប៉ោយប៉ែត ដែល​សង់​លើដី ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ត្រូវបាន​បង្ខំ​ឲ្យ រុះរើ ទាំងស្រុង​ហើយ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ដោយ​គណៈកម្មការ​ចម្រុះ​ដែល មាន​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត​ចូលរួម​ផង ។

​ថ្លែង​ដោយ លោក ទូច មុន្នី អភិបាលរងក្រុង​ប៉ោយប៉ែត​បាន​ប្រាប់ថា ដោយ​ពិនិត្យឃើញ​ភាពជាក់ស្ដែង​ជា​រៀងរាល់ថ្ងៃ តំបន់ជ៊ំ​វិញ​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែ​ត​មួយ​នេះ  មាន​បញ្ហា​ប្រឈម​ជាអាទិ៍​ដូចជា​៖ ធ្វើឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ដោ​យ​សារ​ការសាងសង់​តូប​បិត​ជិត​ផ្លូវ​ថ្មើរជើង  បញ្ហា​សោ​ភណ័​ភាព និង​បញ្ហា​បរិស្ថាន​អ្នកលក់​គ្មាន​អនាម័យ បង្ករ​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​រួម​ទាំង​ធ្វើឲ្យប៉ះពាល់​ដល់​ការធ្វើ​ដំណើររប​ស់​ភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទៀតផង ។​

​ទន្ទឹម​និង​នេះ​ស្ថាបនា​ការសាងសង់​តូប​លក់ដូរ​លើ​ផ្លូវ​ថ្មើរជើង​រឹងរឹតតែ​បង្ក​ផលប៉ះពាល់​ដី​សាធារណៈ​របស់​រដ្ឋ ដូច្នេះ​ដើម្បី​ជៀសវាង​បាន​បញ្ហា​ប្រឈម​ទាំងនេះ ទើប​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់ចេញ​នូវ បទបញ្ជា​ឲ្យ​តូប​ទាំងអស់​ស្ថិតក្នុង​តំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ត្រូវតែ រុះរើ​ចេញ​ទាំង​អស់ ឲ្យ​ផុ​តរយៈ​ពេញ​២​ថ្ងៃ ។​

​មន្ត្រី​ដដែល​រូប​នេះ​ហាក់​មិនសូវ​ក្លាហាន​លើកឡើង​ជុំវិញ​បរិវេន​ទីតាំង​សំចត​របស់​ភ្ញៀវទេសចរណ៏​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​មុខមាត់​មន្ត្រី​បាំង​ឆត្រ័​មួយចំនួន​បាន​យក​ទីតាំង​របស់​មន្ទី​រទេស​ចរណ៏​មក​ធើ្វ​ជា​កន្លែង​ឧស្សាហកម្ម​បំរើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៏​បុគ្គល​ច្រើនជាង តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ​ចុះ​លោក​ក៏ បញ្ជាក់ថា​បញ្ហា​រង្វង់​មូល​និង​ច្រក​ទ្វារ​ដែល​ជា​ចំណតរថយន្ត​នោះ​លោក​បាន​ប្រជុំ​គណៈកម្មកា​រួចហើយ មាន​អភិបាលរង​ក្រុង​ប៉ោយប៉ែ​ត​ប៉ុន្មាន​រូប​នេះ ជា​អ្នកទទួល ខុស​ត្រូវ​សណ្ដាប់ធ្នាប់ ហើយ​ចំពោះ​តូប ដែល​នៅ​មុខ​អគារ​ផ្សារ​រ៉ា​ចាស់​នោះ សាលាក្រុង មិនទាន់មាន​ផែនការ​ច្បាស់លាស់​ណាមួយ ត្រូវ​រុះរើ​នៅឡើយ​ទេ ។  ប៉ុន្តែ​ការ​ជួន​ដំណឹង និង​ការកំណត់​សំណង​ជូន​ម្ចាស់​តូប​តាំង​២០១៣​កន្លងមក យើង​បាន​ទួទាត់​អស់ហើយ ម្យ៉ាង​នៅ​ចំណុច​នោះ គី​ជា​រឿង​របស់​ក្រសួង​សាធារណៈការ និង​ក្រសួង​សេដ្ឋកិច្ច​ដែល​អញ្ជើញ ក្រុមហ៊ុន​ឬ​ភ្នាក់ងារ ពាក់​ពន្ធ​នៅ​ចំណុច​ផ្សារ រ៉ា​ចាស់​នោះ ព្រោះ​ទីនោះ​មិនសូវ​ពាក់​ពន្ធ​ជាមួយ​និង​រដ្ឋបាល​ក្រុង​ឡើយ ។​

​សូម​រំលឹក​ថា​៖ យោង​តាម​ការចុះផ្សាយរ​បស់​ស្ថានីយ៏​ទូរទស្សន៏​ក្នុង​ស្រុក​កាលពី​ថ្មីៗ​នេះ ជុំវិញ​ករណី​សំណង់​អគារ​ផ្សារ​រ៉ា​ចាស់​នោះ ត្រូវបាន​គេ​រកឃើញ​ថា យ៉ាងហោចណាស់​តូប​លក់ដូរ​ចំនួន​១៩​តូប​ដែល​សព្វថ្ងៃ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន (​ក្រោន​រី​សត​) ក្រុមហ៊ុន​បាន​ដាក់​ជួល​ឲ្យ​ពលរដ្ឋ​ក្នុង​១​តូប​តម្លៃ​៣០០០​បាត​ប្រាក់​ថៃ ហើយ​ជា​រៀងរាល់​ខែ​ពលរដ្ឋ​ត្រូវ​ទៅ​បង់​ប្រាក់​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​អាន​កូ លោក ឧកញ៉ា កុក អាន ៕

 

 

Filed in: ព័ត៌មានជាតិ