សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ហ៊ុន ម៉ា​ណែ​ត តំណាង​សម្ដេច​តេជោ ហ៊ុន សែន សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ វិហារ​ឥស្លាម អាល់ មូហា​ជី​រីន ចំណាយ​ថវិកា​ជិត​៣០​ម៉ឺន​ដុល្លារ នៅ​ត្បូងឃ្មុំ

លោក​ហ៊ុន ម៉ា​ណែ​ត តំណាង​សម្ដេច​តេជោ ហ៊ុន សែន សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ វិហារ​ឥស្លាម អាល់ មូហា​ជី​រីន ចំណាយ​ថវិកា​ជិត​៣០​ម៉ឺន​ដុល្លារ នៅ​ត្បូងឃ្មុំ

​ត្បូងឃ្មុំ​៖  វិហារ​ឥស្លាម អាល់​មូហា​ជី​រីន ស្ថិតក្នុង ភូមិ​បេង​ថ្មី ឃុំ សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដែល ទើប​បញ្ចប់​ការ​សាង សង់ ចំណាយ​ទឹកប្រាក់ អស់​ជិត ៣០ ម៉ឺន​ដុល្លារ​អាមេរិក បាន​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជា  ផ្លូវការ​នា​ព្រឹក​ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ​២០១៧ នេះ​ក្រោម អធិបតីភាព លោក ហ៊ុន  ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃ​ព្រះរាជាណាចក្រ កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ។

​លោក អុស្មាន ហាស្សាន់ រដ្ឋមន្ត្រី ប្រតិភូ​អម​នាយក រដ្ឋមន្ត្រី  បានបញ្ជាក់​ថា​៖ វិហារ​ឥស្លាម ដែល​បាន​សម្ពោធ ដាក់ ឲ្យប្រើ​ប្រាស់​នាពេលនេះ​ទំហំ​២៤ ម៉ែត្រ​គុណ នឹង ២៤ ម៉ែត្រ ចំណាយ​ថវិកា ក្នុង​ការសាងសង់ អស់​ជិត​៣០ ម៉ឺន ដុល្លារ អាមេរិក​ជា អំណោយ​របស់​សប្បុរស​ជន ក្នុងប្រទេស កម្ពុជា និង ម៉ាឡេស៊ី ដែល​វិហារ​ឥស្លាម អាល់ មូ ហា​ជី​រី​ន នេះ គឺជា​សមិទ្ធផល ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់ ឆ្លើយតប ទៅនឹង​តម្រូវការ​របស់​សាសនិក​ឥស្លាម កម្ពុជា ។

​លោក អូស្មាន  ហាស្សាន់  បានបញ្ជាក់​ថា​៖ កន្លងទៅ មាន​ប្រទេស​មហាអំណាច​ខ្លះ​គេ បាន​មក​និយាយ ជាមួយ សម្តេច នាយករដ្ឋមន្ត្រី​ថា កុំ​ឲ្យ​ប្រទេស​ខាងក្រៅ គេ​ផ្តល់ ជំនួយ​មក​ឲ្យ​បងប្អូន​ខ្មែរ​ឥស្លាម​ព្រោះ​គេ​ខ្លាច​បងប្អូន ខ្មែរ ឥស្លាម យក​ជំនួយ​ទាំងនោះ ទៅ​ប្រើប្រាស់​ដើម្បី សកម្មភាព ភេរវកម្ម​តែ​ជា​ការឆ្លើយ តប​សម្តេចនាយក​រដ្ឋមន្ត្រី ថា មិនអាច មានរឿង​ដូច្នោះ​ឡើយ  ។​

​លោក អូស្មាន  ហាស្សាន់  បានបញ្ជាក់​ថា​៖ សាស​និក ឥស្លាម កម្ពុជា នឹង​មិន​ធ្វើ​នូវ​អំពើ​ខុសឆ្គង ឲ្យ​ផ្ទុយ​ពី​ការយកចិត្តទុកដាក់រ​បស់ ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា​មក​លើ​ខ្លួន ឡើយ ព្រោះ​សាសនិក​ឥស្លាម ក៏​ជា​ពលរដ្ឋ​ខ្មែរ ហើយ ត្រូវ បាន រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ដូច​ពលរដ្ឋ ខ្មែរ កាន់​សាសនា ព្រះពុទ្ធ និង​សាសនា​ដទៃទៀត​ដោយ គ្មាន ការរើសអើង​ដូច្នេះ​យើង​នឹង មិន​ធ្វើ​អំពើ អ្វី​ដែល​នាំ​ជាការ អំពល់​ទុក្ខ ដល់​រាជរដ្ឋាភិបាល ឡើយ ។

​លោក ហ៊ុន ម៉ា​ណែ​ត  ក្នុងនាម​សម្តេច​នាយក រដ្ឋមន្ត្រី បានបញ្ជាក់​ថា​៖  ពិត​សាសនិក​ឥស្លាម និង​សាសនិក នៃ សាសនា ផ្សេងទៀត សុទ្ធតែ ទទួលបាន ការយកចិត្ត ទុកដាក់ ពី រាជរដ្ឋាភិបាល​បើ​ទោះបីជា​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា ណា​ចក្រ កម្ពុជា​បាន​ចែង​ថា​៖  ព្រះពុទ្ធសាសនា ជា សាសនា របស់​រដ្ឋ​ក៏ ដោយ​ចុះ​តែ រាជរដ្ឋាភិបាល មិនបាន រឹត ត្បិត ចំពោះ ជំនឿ​សាសនា​ផ្សេង​ឡើយ ផ្ទុយទៅវិញ រាជ​រដ្ឋា​ភិ បាល​បាន​ធ្វើ ឲ្យមាន​សុខដុមរមនី​យកម្ម ខាង​សាសនា ដើម្បី រួមគ្នា កសាង ប្រទេសជាតិ​ឲ្យមាន​ការ រីកចម្រើន​ព្រោះ យើង​ឆ្អែត​ហើយ នូវ​ការ បែកបាក់​ជាតិ​ជម្លោះ​ផ្ទៃក្នុង រ៉ាំរ៉ៃ ដែល បានធ្វើ ឲ្យ​កម្ពុជា ចុះខ្សោយ​ជា​លំដាប់​ទម្រាំ អាច យក សន្តិភាព និង ការ បង្រួបបង្រួម​ជាតិ​បាន​មក​វិញ កាលពី​ឆ្នាំ ១៩៩៨ ។  ដូច្នេះ​ខ្មែរ​គ្រប់​សាសនា មិនត្រូវ ប្រកាន់ និន្នាការ នយោបាយ ត្រូវ​រួបរួម​គ្នា​ថែរក្សា​វា ឲ្យនៅ​គង់វង្ស ដើម្បី សេចក្តី សុខ​របស់ ប្រជាពលរដ្ឋ និង ប្រទេសជាតិ ។

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​៖ ជាការ​សោក ស្តាយ ខ្លាំងណាស់ ដែលមាន អ្នកនយោបាយ ខ្មែរ​បាន រៀន សូត្រ ពី​បរទេស នូវ​មេរៀន​ដើម្បី ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដែល នេះ គឺជា អំពើ ក្បត់ជាតិ មិនអាច អត់ឱន ឲ្យបាន​ឡើយ   ៕

 

 

Filed in: ព័ត៌មានជាតិ