សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុម​អ្នកលក់ដូរ​តាម​តូប​អតីត​ផ្សារ​រ៉ា រិះគន់​អាជ្ញាធរ​ក្រុង ធើ្វ​ការ​មិន​ត្រឹមត្រូវ​តាម​បែបផែន​រដ្ឋបាល​ថ្នាក់ជាតិ​

​ក្រុម​អ្នកលក់ដូរ​តាម​តូប​អតីត​ផ្សារ​រ៉ា រិះគន់​អាជ្ញាធរ​ក្រុង ធើ្វ​ការ​មិន​ត្រឹមត្រូវ​តាម​បែបផែន​រដ្ឋបាល​ថ្នាក់ជាតិ​

​ខេត្ត​បន្ទាយមានជ័យ ៖ ក្រុម​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​នៅ​លើ​ដី​ចំណី​ផ្លូវ​សាធារណរ​បស់​រដ្ឋ​ត្រង់ចំណុច​ភូមិ​ប៉ោយប៉ែត​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​រិះគន់​លើ​ក្រុម​អាជ្ញាធរ​របស់​សាលាក្រុង​ប៉ោយប៉ែ​ត​ថា បាន​ឃុបឃិត និង បណ្តោយ​ឲ្យ​ភាគី​ក្រុមហ៊ុន ក្រោន​រីសត​ធើ្វ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ពួកគាត់​បាន​លើកឡើង​ថា កន្លង​ទៅ​តូប​ដែល​ពួកគាត់​បាន​ជួល​ក្រុមហ៊ុន​ផ្សារ ក្នុងតម្លៃ​១៤០០០​បាត​ប្រាក់​ថៃ ហើយ​ក្រោយមក​ទៀត ពួកគាត់​ត្រូវ​ភាគី​សាលាក្រុង​ចេញ​លិខិត​ជូនដំណឹង​ឲ្យ​បញ្ឈប់​សកម្មភាព​លក់ដូ​រ ដោយ​លើកឡើង​ពី​ទឡ្ហ័យករណ៏ ថា រដ្ឋ​ត្រូវការ​ដី​ដើម្បី​អភិវឌ្ឍ​ន៏​ស្ថានីយ៏​រថភ្លើង ដែល​ជា​ផែនការណ៏​ស្នូល​របស់​ថ្នាក់​ជាតិ ពោល​គឺ​រដ្ឋ​បាន​ដោះស្រាយ​សំណង​ដ៏​សមស្រប​ឲ្យទៅ​ភាគី​ក្រុមហ៊ុនផ្សា​ររបស់​លោក​ឧកញ៉ា កុក អាន  ក្រោយមក​ទីតាំង​ផ្សារ​នោះ​ត្រូវបាន​បាំងបិត​ដោយ​របង​ដែក ។ ប៉ុន្តែ​មិនយូ​ប៉ុន្មាន​នោះ ទេ ស្រាប់តែ របង​ដែក​នោះ​ត្រូវរ​ប៊ើក​ចេញ​ដោយ​អំណាច​ទឹកប្រាក់ ហើយ​ទីតាំង​ផ្សារ​នោះ​បាន​ដំណើរការ​សារជាថ្មី ផ្តល់​សិទ្ធិ​ឲ្យ​អ្នកភូមិ​បាន​ចូរ​លក់ដូរ​ដោយ​ដាក់​ពាក្យ​ស្នើ​ស៊ំ​ទៅ​ក្រុមហ៊ុន​កាស៊ីណូ​(​ក្រោន​រី​សត​) តម្លៃ​តូប​១​ស្មើ​និង​៣០០០​បាត​ប្រាក់​ថៃ​សម្រាប់​១​ខែ ដោយ​ថ្លៃ​សេវា​ត​ភ្ជាប់​ក្រុមហ៊ុន​តម្រូវ​ឲ្យ​អ្នក​លក់​បង់​ប្រាក់​តម្កល់​ទុក​មុន​ចំនួន​៤២០០​បាត​ប្រាក់​ថៃ ។

​យោងតាម​សម្តី​របស់​មន្ត្រី​ដោះស្រាយ​ផលប៉ះពាល់​ផ្លូវ​រថភ្លើង​ថ្នាក់​ជាតិ​ម្នាក់ស៊ំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា តូប​ជា​ច្រើន​របស់​ក្រុមហ៊ុន​ផ្សារ​រ៉ា​ចាស់​ត្រូវ​រដ្ឋ​ដកហូត​យក​ពី​ក្រុមហ៊ុន​ផ្សារ​អស់​រួច​ហើយ ហើយ​ដី​ចំណី​ផ្លូវ​ទាំង​នោះ​ត្រូវ​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ប៉ុន្តែ​ចំឡែក​ត្រង់​ថា ហេតុអ្វី​បានជា​លោក​ង៉ោ ម៉េង​ជ្រូន អភិបាលក្រុង​ប៉ោយប៉ែត​ស្នើ​ស៊ំ​យក​តូប​ទាំង​នោះ​ឲ្យទៅ​ភាគី​ក្រុមហ៊ុនក្រោ​នរី​ស​តដាក់​ជួល​ឲ្យ​ពលរដ្ឋ​វិញ​ដូច្នោះ ? ។

​ចំណែក​ពលរដ្ឋ​ដែល​បាន​ជួល​តូប​បន្ត​ពី​ក្រុមហ៊ុន​លក់ដូរ​ចាប់ពី​ប្លុក​កាស៊ីណូ​ឡា​គី មកទល់​និង​ផ្លូវ​ចូល​ផ្សារ​មង្គល កន្លង​ទៅ​តូប​មួយ​គាត់​ជួល​ពី​ក្រុមហ៊ុន​ក្នុងតម្លៃ​៣០០០​បាត​១​ខែ​រយពេល​ជាង​២​ឆ្នាំ ត្រូវបាន​ក្រុមហ៊ុនក្រោ​ន​រីសត​ផង និង​ខាង​សមត្ថកិច្ច​នគរបាល​ក្រុង​ផង​បាន​ដើរ​ប្រាប់​ឲ្យ​រុះរើ​បញ្ឈប់​ការលក់ដូរ ប៉ុន្តែ​គ្មាន​អ្នកណា​ឈប់​ទេ ព្រោះថា ការជូន​ដំណឹង​នោះ​ដដែល​ជា​ដដែល គ្មាន​ចំណាត់ការ​ច្បាស់លាស់ ។

​អ្នកភូមិ​ថា​តូប​ដែល​ពួកគាត់​លក់ដូរ​រាល់ថ្ងៃនេះ​គេ​មិន​បាន​ដើរ​ទារប្រាក់​ដូច​មុន​ទៀតឡើយ ហើយ​តូប​សរុប​មាន​ជាង​៥០​តូប ដោយឡែក ចំនួន​១៩​តូប​ផ្សេងទៀត​នៅជាប់​ទីតាំង​ស្ថានីយ៏​រថភ្លើង​ចាស់​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ឯកជន​ក្រោន​រីសត​ជា​អ្នកដើរ​យកលុយ​ប្រចាំខែ​រៀងរាល់ខែ ដែល​មិន​បាន​ផ្តល់​ផលប្រយោជន៏​អ្វី​សម្រាប់​រដ្ឋ​នោះទេ ? ពាក់​ពន្ធ័​និង​បញ្ហា​ខាងលើ ភាគី​ខាង​ក្រុមហ៊ុន​យើង​មិន​អាច​ស៊ំ​ការអធិប្បា​យបាន​នៅឡើយ​ទេ ជុំវិញ​បញ្ហា​តូប​ខ្លះ​នៅ​បង់លុយ និង​តូប​ខ្លះ​ទៀត​មិន​យក​លុយ​ពី​អ្នក​លក់ដូរ​នោះ ? ចំណែក​លោក ង៉ោ​ម៉េង ជ្រូន អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត នៅ​ថ្ងៃ​ទី​០៥​កញ្ញា​២០១៧ មិនអាច​ទាក់ទង​បាន​យ៉ាងណា​នោះ​ទេ ៕

 

 

Filed in: ព័ត៌មានជាតិ