សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​បញ្ជា​ឲ្យ មន្ត្រី​ពាក់ព័ន្ធ​រក​តួ​ព្រែក​ធម្មជាតិ​នៅ​សង្កាត់​ព្រែក​ថ្មី​និង​សង្កាត់​ព្រែក​ឯង​ឲ្យ ឃើញ ក្រោយ​ពី​គេ​រំលោភ ធ្វើជា​កម្មសិទ្ធិ​

អភិបាល​រាជធានី​បញ្ជា​ឲ្យ មន្ត្រី​ពាក់ព័ន្ធ​រក​តួ​ព្រែក​ធម្មជាតិ​នៅ​សង្កាត់​ព្រែក​ថ្មី​និង​សង្កាត់​ព្រែក​ឯង​ឲ្យ ឃើញ ក្រោយ​ពី​គេ​រំលោភ ធ្វើជា​កម្មសិទ្ធិ​

ភ្នំពេញ​៖  អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជា​អោយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​រក​តួ​ព្រែក​ធម្មជាតិ​នៅ​សង្កាត់​ព្រែក​ថ្មី​និង​សង្កាត់​ព្រែក​ឯង អោយឃើញ ក្រោយពី​មាន​ការឃុបឃិត​គ្នា ចាក់​លុប​បំបាត់​ធ្វើជា​កម្មសិទ្ធិ ដែល បណ្តាល​អោយ​បាត់​ប្រឡាយ​ទឹក​ហូរ រំដោះ​ទឹក​ចេញ​យ៉ាង​សំខាន់​នោះ ហើយ​បើ​មន្ត្រី​ទាំងអស់​នេះ​រក​មិន​ឃើញ​ទេ ល្មម​ឈប់​ពី​ការងារ​របស់​ខ្លួន​បាន ហើយ ។​

​លោក​ឃួង ស្រេង  បាន​ប្រមាន ដក់តំណែង​មន្ដ្រី​ជំនាញ ពាក់ព័ន្ធ ក្រោម​ឱវាទ​ខ្លួន​បែប​នេះ
​កាលពី​ព្រឹក​ថ្ងៃទី​០៥ កញ្ញា ឆ្នាំ​២០១៧ ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​៣៥១ ចាប់ពី​ផ្លូវជាតិ​លេខ​១​ដល់ ផ្លូវ​ជា ស៊ី​ណាត់ ដោយ​ឆ្លងកាត់​សង្កាត់​២ គឺ​សង្កាត់​និរោធ​និង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ដែល​មាន​ការចូល រួម​ពី មន្ត្រីក្រោមឱវាទ​រដ្ឋបាល​រាជធានី អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​។​

​លោក ឃួ​ង ស្រេង   បាន​មានប្រសាសន៍ថា ៖ ព្រែក​ធម្មជាតិ​មួយ​នេះ​ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី​និង​សង្កាត់​ព្រែក​ឯង ហើយ​ត្រូវបាន​អ្នកមាន​លុយ​ឃុបឃិត​គ្នា ចាក់​លុប​បំបាត់​ធ្វើជា​កម្មសិទ្ធិ ដែល បណ្តាល​អោយ​បាត់​ប្រឡាយ រំដោះ​ចេញ​យ៉ាង​សំខាន់ ។  លោក​បន្តថា ៖​បើ​មន្ត្រី​ពាក់ព័ន្ធ​ដូចជា​មន្ត្រី​សុរិយោដី មន្ត្រី​ធនធានទឹក​ជាដើម រក​មិនឃើញ​ព្រែក​នេះ​ទេ ឈប់​ពី​ការងារ​របស់​ខ្លួន​ទៅ មិនដឹង​ថា​ធ្វើ​ការងារ​អី​កើត​ទៀត​ទេ ។​

​បើ​តាម​មន្ត្រី​មូលដ្ឋាន បានបញ្ជាក់​ថា ព្រែក​ធម្មជាតិ​មួយ​នេះ​ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី​និង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​ត្រូវបាន​ឈ្មួញ​ដី​ពិ​សស​អ្នកស្រី​ស៊ុយ សុផាន​រំលោភ ដោយ​ចាក់​ដី​បំពេញ យក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ តាំង​ពី​សង្កាត់​ព្រែក​ថ្មី ស្ថិតនៅក្រោម​ការ​គ្រង់​គ្រង​របស់​រដ្ឋបាល​ខេត្ត​កណ្តាល មកម្ល៉េះ ពោល​គឺ​តាំងពី​សង្កាត់​ទាំងនេះ​កាត់​ចូល​មក​រាជធានី​ភ្នំពេញ​មកម្ល៉េះ ប៉ុន្តែ​លោក​អភិបាល​រាជធានី បាន​បញ្ជា​ឲ្យ​ប្រធាន​ភូមិបាល​ខណ្ឌ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​រក​ព្រែក​បាត់ ឲ្យឃើញ​។ មន្ត្រី​ដដែល​បន្តថា ព្រែក​នេះ​ពិតជា​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការរំដោះ​ទឹក​ចេញពី​សង្កាត់​ព្រែក​ថ្មី ពិសេស​សង្កាត់​ព្រែក​ឯង ដោយ​ហូរ​ចូល​ទំលាក់​ទៅ​ទន្លេបាសាក់ ។​

​ក្រោយ​ការចាក់​លុបបំបាត់​ព្រែក​នេះ​បាន​ធ្វើ​អោយ​សង្កាត់​ព្រែក​ឯង​ទទួលរង​ការលិចលង់​យ៉ាងធ្ងន់ធ្ងរ​កន្លងមក ហើយ​ករណី​នេះ​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ស្នើសុំ​យ៉ាងទទូច​នៅក្នុង​វេទិកា​សាធារណៈ​ផង​ដែរ ដើម្បី​ជួយ​រក​វិធី​យ៉ាងណា រំដោះ​ទឹក​ចេញពី​ភូមិដ្ឋាន​របស់​ពួកគាត់​។​
​ដើម្បី​បំពេញ​ទៅតាម​សំណូមពរ​យ៉ាងទទូចរ​បស់​ប្រជាពលរដ្ឋ​ទើប អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​បញ្ជា​អោយ​មន្ត្រី​ពាក់ព័ន្ធ​រក​តួ​ព្រែក​ធម្មជាតិ​នៅ​សង្កាត់​ព្រែក​ថ្មី​និង​សង្កាត់​ព្រែក​ឯង​នេះ​អោយឃើញ​វិញ ដើម្បី​កាយ​ជា​មុខទឹក​រំដោះ​ការលិចលង់​របស់​ប្រជាពលរដ្ឋ​៕

 

Filed in: ព័ត៌មានជាតិ