សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទោះបី​ទំនប់​វ៉ា​រី​សេ​សាន​២​ជិត​ដាក់ឲ្យ​ដំណើរកា​រក៏ដោ​យ​ក៏​ក្រុមហ៊ុន​ស្តារ​បាត​អាង​របស់​ឧកញ៉ា​គិត​ម៉េង​នៅតែ​បន្ត​កាប់​ដឹកឈើ​!

​ទោះបី​ទំនប់​វ៉ា​រី​សេ​សាន​២​ជិត​ដាក់ឲ្យ​ដំណើរកា​រក៏ដោ​យ​ក៏​ក្រុមហ៊ុន​ស្តារ​បាត​អាង​របស់​ឧកញ៉ា​គិត​ម៉េង​នៅតែ​បន្ត​កាប់​ដឹកឈើ​!

ខេត្ត​ស្ទឹងត្រែង​៖  បទល្មើស​ព្រៃឈើ​ជ្រក​ក្រោម​ផ្លាក​វ៉ា​រី​រី​អគ្គីសនី​សេ​សាន​២​របស់​ឧក  ញ៉ាគិ​ត​ម៉េង នៅតែ​បន្ត​សកម្មភាព​កាប់​ដឹក​ជញ្ជូន​ឈើ   ដោយ​គ្មាន​ខ្លាចញញើត​និង​បទបញ្ជារ​របស់​សម្តេច​នាយករដ្ធមន្ត្រី​ឡើយ​បើទោះបីជា​ទំនប់​វារីបាន​ទប់​បញ្ចាល់ទឹ​ក​លិច​ភូមិ​អ្នកស្រុក​ស្ទើ​អស់​ក៏ដោយ​។​សេចក្តី​រាយ​ការ​ពី​ខេត្តស្ទឹងត្រែង​ឲ្យដឹងថា ៖ ថ្មីៗ​នេះ​ក្រុម ហ៊ុន​ឧកញ៉ា​គិត​ម៉េង ដែល​ទទួលបាន​សិទ្ធ​ក្នុង​ការកាប់​ឈើ​ស្តា​បាត​អាង​ទំនប់​វា​រី​អគ្គីសនី​នៅ​ឃុំ​ស្រែគ​ស្រុក​សេ​សាន​នៅតែ​បន្ត​សកម្មភាព​ដឹកឈើ​គ្រប់​ប្រភេទ  យ៉ាង​អានាធិបតេយ្យ​ដោយ​មិន​ខ្លាចញញើត​និង​បទបញ្ជា​របស់​សម្តេច​នាយក​រដ្ធមន្ត្រី​ហ៊ុន សែន ដែល​ជា​ប្រមុខ​រាជ រដ្ធាភិបាល​នោះ​ឡើយ​។​ជាក់ស្តែង​នៅ​សប្តាហ៍​ចុងខែ​សីហា​មុន​នេះ​ក៍​មាន​រថយន្ត​ខ្នាតយ​ក្យ​ចំនួន​៤ គ្រឿង​ដែល​សមត្ថកិច្ច​ខេត្ត​រតនៈ គី​រី​ចាប់​បាន​ឆែក​ឆ​ឆេរ​រកឃើញថា​គ្មាន​លិខិត ប៉េសេ ត្រឹមត្រូវ​ឡើយ ។

​រថយន្ត​ដឹកឈើ​សុទ្ធសឹង​ជារ​រថយន្ត​ខ្នាតយ​ក្យ ធំៗ ដែល​ផ្ទុក​លើស​ទម្ងន់  និង​លើស ប៉េសេ ដែលរ​ដ្ធ​កំណត់​ផង​នោះ​គឺជា​បញ្ជាក់​អោយឃើញ ពី​ការឃុបឃឹត​គ្នា​យ៉ាង​ពិតប្រាកដ​របស់​សមត្ថកិច្ច​ខេត្ត​ស្ទឹងតត្រែង គ្រប់​ស្ថាប័ន ទាំងអស់​ជាមួយ​ក្រុមហ៊ុន​ស្តារ​បាត​អាង​របស់​ឧកញ៉ា​គិត​ម៉េង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​ដឹក​ឈើ​របស់​ក្រុម ហ៊ុន​វា​រី​អគ្គី​សបាត​អាង​នេះ​ក្នុង​មួយ​យប់ៗ​ចេញ​រាប់​សិប​គ្រឿង​ពី​បាត​អាង​ទៅ​ខេត្តក្រចេះ​ចូលទៅ​ប្រទេស​វៀតណាម​តាម​ច្រក វ៉ា​លឺ ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល​ខេត្ត ក្រចេះ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ឃាត់​តាម​ផ្លូវ​ដើម្បី​ឆែក​ត្រួតពិនិត្យ ប៉េ សេ បន្តិច​នោះ​ឡើយ​។

​សូមបញ្ជាក់​ថា ៖ ក្នុង​ការកសាង​វា​រី​អគ្គីសនី​សេ​សាន​២​ដែល​មាន​តម្លៃ​៨០០​លាន​ដុល្លារ​អាមេរិក​គឹ​មាន​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ចំនួន​៣ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចិន ឈ្មោះ​China’s Lancang Hydropower International Energy ដែល​មាន​ចំណែក​ហ៊ុន​៥១​ភាគរយ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបរ​បស់​ឧកញ៉ា គិត ម៉េង ចំនួន​៣៩​ភាគរយ និង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ Vietnam’s EVN International ដែល​មាន​ចំណែក​ហ៊ុន​១០​ភាគរយ​។​អ្វី​ដែល​ជា​ការកត់សម្គាល់​ក្រៅពី​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​គឹ​សកម្មភាព​កាប់បំផ្លាញ​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅ​ខេត្ត​ស្ទឹងត្រែង​ក្រោម​រូបភាព​នៃ​អាជ្ញា​បណ្ណ័​ស្តារបាត​អាង​ដែល​មាន​ទំហំ​តែ​ជាង​៣​ម៉ឺន​ហិកតា​របស់​ឧកញ៉ា​គិត​ម៉េង​ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ត្រូវបាន​គេ​រាយការណ៍​ថា​៖​បាន​កើតឡើង​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់