សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ង៉ោ​ម៉េង​ជ្រួន​ចៅហ្វាយក្រុង​ប៉ោយប៉ែត​និង​អ្នកស្រី ឃុន ច​ន្ទី ចៅសង្កាត់​សង្កាត់​ផ្សារកណ្តាល​ឆ្លងឆ្លើយ​រឿង​ដេញ​និង​ដើរ​ចេញពី​ប្រជុំ​!

លោក​ង៉ោ​ម៉េង​ជ្រួន​ចៅហ្វាយក្រុង​ប៉ោយប៉ែត​និង​អ្នកស្រី ឃុន ច​ន្ទី ចៅសង្កាត់​សង្កាត់​ផ្សារកណ្តាល​ឆ្លងឆ្លើយ​រឿង​ដេញ​និង​ដើរ​ចេញពី​ប្រជុំ​!

បន្ទាយ​មានជ័យ ៖ កាលពី​ថ្ងៃ​ទី ០៤ ខែ កញ្ញា ឆ្នាំ​២០១៧ មាន​កិច្ចប្រជុំ​គណ​អភិបាលក្រុង​ប៉ោយ ប៉ែត ដែល​មាន​ការចូលរួម​គ្រប់​សមាសភាព​ទាំងអស់ រួម​ទាំង​ចៅ​សង្កាត់​ពីរ​មក​ពី​គណបក្ស សង្គ្រោះ ក៏​បាន​ចូលរួម​ដែរ ។ ប៉ុន្តែ​អ្វី​ដេល​ជា​ការ​គួ​ឲ្យ​ភ្ញាក់ផ្អើល​គឺថា​មាន​ប្រពន្ធ័​ផ្សព្វផ្សាយ​រាយការណ៍​ថា​៖​អ្នកស្រី ឃុន ច​ន្ទី ចៅសង្កាត់​ផ្សារកណ្ដាល​មកពី គណបក្ស
​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​លោក​ង៉ោ​ម៉េង​ជ្រួន​អភិបាលក្រុង​ប៉ោយ ប៉ែត ដេញ​ចេញ​ពី​អង្គប្រជុំ​ក្រុមប្រឹក្សា​ក្រុង​ប៉ោយ​ប៉ែត ដោយសារ​អ្នកស្រី មិន​គោរព​បទបញ្ជា​ផ្ទៃក្នុង គិតតែ​ចុច​ទូរស័ព្ទ និង​មិន​គោរព​ពេលវេលា​។​លោក ង៉ោ ម៉េង​ជ្រួន បញ្ជាក់ថា «​បានជា​ខ្ញុំ​បណ្តេញ​លោក​ស្រី ឃុន ច​ន្ទី ជា​ចៅសង្កាត់​ផ្សារកណ្តាល​មកពី CNRP ចេញពី​អង្គប្រជុំ ក្រុមប្រឹក្សា​ក្រុង​ដោយ​មូលហេតុ គាត់​មិន​គោរព​ម៉ោង​ការងារ​មិន​ស្តាប់​អង្គប្រជុំ ចង់​ចេញ​ចូល​តាម​ទំនើងចិត្ត និង​មិន​យកចិត្តទុកដាក់​ស្តាប់​ក្នុងពេល​ប្រជុំ គិតតែ​អង្គុយ​ចុច​ទូរស័ព្ទដៃ​ទៅវិញ អ្វីដែល​មិន​អាច​ទទួលយកបាន​។

អ្នកស្រី​ចៅសង្កាត់​ម្នាក់នេះ​តែងតែ​មក​យឺត​ពេល​ប្រជុំ​ជិត​១​ម៉ោង នេះ​ជា​ទង្វើរ​អាក្រក់​មួយ​ដែល​គោរព​បទបញ្ជា និង​មិន​គោរព​ថ្នាក់លើ​»​។​

លោក ង៉ោ ម៉េង​ជ្រួន ថា លោកស្រី​ចៅសង្កាត់​ផ្សារកណ្តាល អ្នកស្រី ឃុន ច​ន្ទី ធ្វើ​ទង្វើរ​មិន​សម​ជា​ថ្នាក់​ដឹកនាំ​នៅ​ល​ក្នុង​មូលដ្ឋាន​សោះ​គឺ​ទី​១៖ មិន​គោរព​ទទួលបញ្ជា​ពី​ថ្នាក់លើ​, ទី​២៖ មិន​គោរព​ពេលវេលា​អង្គប្រជុំ​, ទី​៣៖ បាន​តមាត់​ជាមួយ​ប្រធាន​អង្គប្រជុំ​របស់​កំហឹង​ឈ្លោះ​ក្នុង​អង្គប្រជុំ​, ទី​៤៖ មិន​អនុវត្ត​នូវ​ការណែនាំ​របស់ ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែ​ត​រាល់​ការប្រជុំ​លើកឡើង​។ អ្វី​ពិសេស​នោះ​គាត់​មិន​ចូល​ប្រជុំ កិច្ចការនារី គាត់​គ្រាន់តែ​ចូល​ចុះ​វត្តមាន ហើយ​ដើរ​ចេញ​ថែមទៀត​ផង​។​
​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែត បានបញ្ជាក់​ថា ទង្វើ​របស់​លោកស្រី ឃុន ច​ន្ទី មិនមែន​លើក​ជាទី​១​ទេ ស្ទើរ​ការប្រជុំ​ទង្វើរ​គាត់ គឺ​បែប​នេះ​ជានិច្ច ហើយ​ការដេញចេញ​ជា​លើក​ទី​១ សម្រាប់​ចៅសង្កាត់​បែបនេះ​ទេ​។

ទោះបី​យ៉ាងណា​អ្នកស្រី ឃុន ចន្ទី​បាន​បកស្រាយ​ថា​អ្នកស្រី​មិន​បាន​ត្រូវ​បណ្តេញ​ទេ​គឺ​អ្នកស្រី​ដើរ​ចេញ​ព្រោះ​ប្រធាន​អង្គប្រជុំ​មិន​ស្តាប់​សំណើរ​ស​បស់​អ្នកស្រី​បែរ​ទៅ​ជា​ស្តីបន្ទោស​អ្នកស្រី នៅក្នុង​អង្គប្រជុំ​ទៀតផង ។​បើ​តាម​សំដី​អ្នក​ដែល​បាន​ចូលរួម​ក្នុង​អង្គប្រជុំ​នោះ បាន​និយាយថាៈ អ្នកស្រី ឃុន ច​ន្ទី លើក​បញ្ហា ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត តែ​លោក​អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ​ម៉េង​ជ្រួន មិន​បាន​យកចិត្តទុកដាក់​អំពី​ផល លំបាក​របស់​ប្រជាពលរដ្ឋ​ទេ បែរ​ទៅ​ជា​ស្តីបន្ទោស​អ្នកស្រី​ខ្លាំងៗ ហាក់ដូចជា​ចាត់ទុកថា អ្នកស្រី ជា​សត្រូវ​របស់ខ្លួន ។

ដោយសារតែ​សំណូមពរ​របស់​អ្នកស្រី មិន​ត្រូវបាន​លោក​អភិបាលក្រុង​ស្តាប់ នោះ ទើប​អ្នកស្រី បាន​ក្រោក​ចេញពី​សាលប្រជុំ​ត្រឡប់​មក​សង្កាត់​វិញ ។ នេះ ជា​លើក​ទី​២ ហើយ ដែល​លោក អភិបាលក្រុង​ប៉ោយប៉ែត បាន​ធ្វើទុក្ខបុកម្នេញ​ដល់​ចៅ​សង្កាត់​ផ្សារកណ្តាល​ជា​ស្ត្រី កូតា គណបក្ស​សង្គ្រោះ​ជាតិ ។ ករណី​នេះ​ប្រជាពលរដ្ឋ​និយាយ​ថា​គ្រាន់តែ​ឆែក​ទូរស័ព្ទ​ប៉ុណ្ណឹង មិនគួរណា​លោក ង៉ោ ម៉េង​ជ្រួន ខឹងសម្បារ​ខ្លាំង​ដែរ ព្រោះថា​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ខេត្ត​បន្ទាយមានជ័យ ម្តងៗ មាន​មន្ត្រី​ណាខ្លះ ស្តាប់​អភិបាលរង​ខេត្ត​?​រវល់​លេង​ទូរ​សព្ទ​ដូច​តែ​គ្នា​ហ្នឹង ៕

 

 

Filed in: ព័ត៌មានជាតិ