សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធ​រាជធានី​ភ្នំពេញ បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​៣៥១ ចាប់ពី​ផ្លូវជាតិ​លេខ​១​ដល់ ផ្លូវចេត​ស៊ីណាត់​នៅ​ច្បារអំពៅ ប្រវែង​ជាង​១​ពាន់​ម៉ែត្រ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ

អាជ្ញាធ​រាជធានី​ភ្នំពេញ បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​៣៥១ ចាប់ពី​ផ្លូវជាតិ​លេខ​១​ដល់ ផ្លូវចេត​ស៊ីណាត់​នៅ​ច្បារអំពៅ ប្រវែង​ជាង​១​ពាន់​ម៉ែត្រ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ បាន  បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​៣៥១ ចាប់ពី​ផ្លូវជាតិ លេខ​១​ដល់ ផ្លូវចេត ស៊ី​ណាត់ ដោយ​ឆ្លងកាត់​សង្កាត់​២ គឺ​សង្កាត់​និរោធ​និង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ  នា​ព្រឹត​ថ្ងៃ​ទី​០៥ កញ្ញា ឆ្នាំ​២០១៧ ។ ពិធី​នេះ​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី មន្ត្រីក្រោមឱវាទ រដ្ឋបាល​រាជធានី អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​ពល រដ្ឋ​ជាច្រើន រយ​នាក់​។

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យដឹងថា​៖  ការដ្ឋាន​នេះ​នឹង​ស្ថាបនា​ឡើង ជា​ប្រភេទ​ផ្លូវ​បេតុង មាន​ប្រវែង​១២៧២​ម៉ែត្រ កំរាស​២​តឹក និង​ដាក់លូ សង់ខាង ផ្លូវ​ទំហំ​១​ម៉ែត្រ​កន្លះ  ដោយ ចាប់ពី​ផ្លូវជាតិ​លេខ​១​ដល់ ផ្លូវចេត ស៊ី​ណាត់ ឆ្លងកាត់ សង្កាត់​និរោធ​និង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ អំពៅ ។  ការដ្ឋាន នេះ​ក៏​បាន​ធ្វើឡើង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​បងប្អូន​ប្រជា ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ផង​ដែរ ។

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ៖ ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ និង​ជួយ​រំដោះ ការកកស្ទះ​ចរាច​រណ៏ ពី​បណ្ដោយ​ផ្លូវជាតិ លេខ​១ បាន​មួយកំរិត​ធំ​ផង​ដែរ ។ ហើយក៏​ជា​ផ្លូវ យុទ្ធសាស្ដ្រ ជួយ​សម្រួល​ចរាច​រណ៏ ដល់​បងប្អូន​ក្នុង​ការដឹក​កសិផល របស់​បងប្អូន បាន​យ៉ាង​ងាយស្រួល ទៅ​លក់​នៅ​ទីផ្សារ ដោយ​បាន​កាត់បន្ថយ ការចំណាយ​ពេលវេលា និង​ថវិកា នៅពេល​បងប្អូន ប្រកប​អាជីវកម្ម ។

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ ក្រោយពី​យើង​បាន​ស្ថាបនា​ផ្លូវ​១​ខ្សែ​នេះ រួចរាល់ យើង​និង​បន្ដ​គម្រោង ដែល​នៅ សេសសល់ ដើម្បី​បញ្ចប់ គម្រោង ខណៈ​គម្រោង​នៅ​តំបន់ នេះ ត្រូវបាន​ស្ថាប័ន អ្នកជំនាញ​ចុះ សិក្សា អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ នោះ ។  ក្រៅ​ពី​ការអភិវឌ្ឍ​ន៏ យើង​ក៏​ត្រូវ​បន្ដ ការងារ​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ តាម​គោលដៅ​ទេសចរណ៍​សំខាន់ ដោយ​ទប់ស្កាត់​ឲ្យបាន​នូវ​ការប្រើប្រាស់​ដី​ចំណី​ផ្លូវ​សម្រាប់​ធ្វើ​អាជីវកម្ម ការចត​ម៉ូតូ រ៉ឺម៉ក រថយន្ត គ្មាន​សណ្តាប់ធ្នាប់ និង​បន្ត​រៀបចំ​ឲ្យមាន​ផ្លូវ​ដើរ​សម្រាប់​អ្នកទេសច​រ​ឲ្យបាន​ច្រើន ពិសេស​ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​តំបន់ សំខាន់ៗ នៅ​រាជធានី​របស់​យើង​ឲ្យបាន​ល្អ ។  ជាមួយគ្នានេះដែរ យើង​ក៏​ត្រូវ បន្ដ​ការងារ ការពារ នូវ បឹង ប្រឡាយ និង​ព្រែក ដែល​ជា​សម្បត្ដិ​របស់​រដ្ឋ ឲ្យបាន​គង់វង្ស កុំឲ្យ​មាន​ការរំលោភបំពា​ន ពី​សំណាក់​បងប្អូ​បប្រជាពលរដ្ឋ បន្ដទៀត ។

​លោក​បន្ដថា​៖ ការចំណាយ​ថវិកា ក្នុង​ការស្ថាបនា ផ្លូវ ១​ខ្សែ នេះ គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជា​អ្នកចំណាយ​ទាំងស្រុង មិនមែន​៥០ % បូក​៥០% ដូច​កាលពី​មុន​ទៀត​នោះ​ទេ​ដូច្នេះ បងប្អូន ត្រូវតែ​ចូលរួម​ថែ​ក្សា ការពារ ដើម្បី​ប្រើប្រាស់ បានយូ​អង្វែង ទាំងអស់គ្នា ៕

 

 

Filed in: ព័ត៌មានជាតិ