សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បី​ថា កាស៊ីណូ​មួយ​នៅ​ប៉ោយប៉ែត​មាន​ចែកចាយ​ថ្នាំញៀន​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​?

​ល្បី​ថា កាស៊ីណូ​មួយ​នៅ​ប៉ោយប៉ែត​មាន​ចែកចាយ​ថ្នាំញៀន​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​?

ខេត្ត​បន្ទាយមានជ័យ ៖ អ្នកភូមិ​នៅ​ក្បែរ​បន​ល្បែង​កាស៊ីណូ​ឡា​គ្គី​ស្ថិតនៅក្នុង​ភូមិ​និង​សង្កាត់​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​បាននាំគ្នា​ព្រួយបារម្ភ ខណៈ​រៀង​រាល់​ថ្ងៃនេះ​ទីតាំង​មួយ​កន្លែង​ដែល​ក្រុមហ៊ុន​កាស៊ីណូ​ខាងលើ​បាន​ជួល​បើក​សង្វៀន​ជល់​មាន់​នោះ ក៏​កើត​ជា​សំបុក​ជួញដូរ​ថ្នាំញៀន​ជា​ចំហរ ហើយ​មិន​ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចុះ​ទប់ស្កាត់​ឬ​បង្ក្រាប​នោះ​ទេ​។​

​ពលរដ្ឋ​បានលើកឡើង​បន្តថា នៅ​ចំ​ពី​ក្រោយ​កាស៊ីណូ​ឡា​គ្គី​នោះ​គឺ​មាន​រូងមួយ​ដែល​សង្ស័យ​ទុក​សម្រាប់​ធើ្វចរាចរ​គ្រឿង​ញៀន​ចេញ​ក្រៅ​និង​ចូល​ក្នុង​កាស៊ីណូ អ្នក​ភូមិ​ម្នាក់​បានឲ្យ​ដឹង​ដែរ ថា ថ្ងៃ​មួយ​នោះ​គាត់​បាន​ឃើញ​ក្រុម​អ្នក​ចែកចាយ​ថ្នាំញៀន​ផ្ទាល់​នឹង​ភ្នែក​ហើយ​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នកស្រី មេភូមិ​តែ​ហាក់​មិន​ទទួលបាន​លទ្ធផល​ឡើយ ពោល​គឺ​សកម្មភាព​នៅ​តែ​ដដែល (​គ្មាន​ចំណាត់កា​រសោះ )​ព្រោះ​មេខ្លោង​គ្រឿងញៀន​នៅ​ទីនោះ​សង្ស័យ​មាន​ដាវ​អាជ្ញាសិក​ផង ។​

​ពាក់ព័ន្ធ​ករណី​អ្នកភូមិ​ចោទ​ក្រុមហ៊ុន​កាស៊ីណូ​ថា​បាន​អនុញាត​ផ្តល់​ទីតាំង​ឲ្យមាន​ការជួញដូរ​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់ លោក ភួន ភេ​ង ប្រធាន​ក្រុមហ៊ុន​កាស៊ីណូ​ឡា​គី នៅ​ព្រឹក​ថ្ងៃទី​០៤​កញ្ញា​២០១៧​នេះ​អិន​ធី​វី មិន​អាច​ស៊ំ​ឲ្យ​លោក​ធើ្វ​ការអធិប្បាយ​ពន្យល់​បាន​យ៉ាងណា​នោះទេ ព្រោះ​គ្មាន​លេខ​ដើម្បី​ទាក់ទង លោក ។

ចំណែក​ភាគី​ខាង​សមត្ថកិច្ច​វិញ គឺ​លោក ធិន ស៊ិន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត អ្នកសារព័ត៌មាន​យើង​ធ្លាប់បាន​ផ្តល់​ព័ត៌មាន​ជូន ជុំវិញ​ករណី​ទីតាំង​ជួញដូរ​គ្រឿងញៀន​ខាងលើ លោក​បាន​ត្រឹម​ឆ្លើយតប​តាម​សារ​អេឡិកត្រូនិ​កថា (​អូ​ខេ​)​តែ​មិន​ដឹង​នូវឡើយ​ទេ​ថា តើ​លោក​នឹង​ដាក់​កម្លាំង​ចាំ​បោសសំអាត​បង្ក្រាប​ឬ​យ៉ាងណា ? ប៉ុន្តែ​កន្លងទៅ​ថ្មីៗ​នេះ គេ​បាន​ឃើញ​លោក​អធិការ​រូបនេះ​បាន បញ្ចេញ​ស្នាដៃ​បាន​ច្រើន​បង្គួរ​ចំពោះ​អ្នក​ចែកចាយ​ប្រភេទ​តូចៗ នៅ​តំបន់​ប៉ោយ​ប៉ែត ចាប់តាំងពី​លោក​បាន​អង្គុយ​កៅអី​ជា​អធិការ​រួចមក ៕

 

Filed in: គ្រឿងញៀន, ព័ត៌មានសំខាន់