សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​និង​ក្រុមគ្រួសារ​អ្នកស្រី​អឿរ គឹម​ឡាយ​កំពុង​រង់ចាំ​មើល​ចំណាត់ការ​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​និង​តុលាការ រឿង​លោក​សួង សែ យក​គ្រឿងចក្រ​ឈូសឆាយ​ផ្នូរ​សព​លោក​នុត សុខុម​!

ប្រជាពលរដ្ឋ​និង​ក្រុមគ្រួសារ​អ្នកស្រី​អឿរ គឹម​ឡាយ​កំពុង​រង់ចាំ​មើល​ចំណាត់ការ​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​និង​តុលាការ រឿង​លោក​សួង សែ យក​គ្រឿងចក្រ​ឈូសឆាយ​ផ្នូរ​សព​លោក​នុត សុខុម​!

កំពង់ឆ្នាំង​៖​ករណី​មេ​ភូមិបាល​ម្នាក់​អាង​លុយ​និង​អំណាច​យក​គ្រឿងចក្រ​ឈូស​ផ្នូរ​ប្រជាពលរដ្ឋ​មួយ​ចោល​បើ​យោង​តាម​ការ​សម្រប សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​កាលពី​ថ្ងៃទឺ​២៩/​សីហា​/២០១៧​នៅផ្ទះ​អ្នកស្រី​អឿរ គឹម​ឡាយ អ្នកស្រី​អឿរ គឹ​ឡាយ​ទាមទា​ត្រឹមតែ​១​ម៉ឺន​ដុល្លារ​ទេ​ចំណែក​ភាគី​លោក​សួង សែ​ដំបូង​បាន​អោយ​ត្រឹម​២០០០$(​ពីរ​ពាន់​ដុល្លា​)​។​

ពេល​នោះ​ខាង អ្នកស្រី​អឿរ គឹម​ឡាយ​បាន​ចុះ​អោយ​មក​ត្រឹម​៨០០០$(​ប្រាំបី​ពាន់​ដុល្លា​)​ចំណែក​ភាគ​ខាង​លោក​សួង សែ​បាន​ឡើង​ថែម​អោយ​តែត្រឹម​៥០០$(​ប្រាំ​រយ​ដុល្លា​)​ទៀត​ប៉ុណ្ណោះ បើទោះជា​ខាង​ភាគី​អ្នកស្រី​អឿរ គឹម​ឡាយ​បាន​ទម្លាក់​ថ្លៃ​មក​នៅត្រឹមតែ​៥៥០០$(​ប្រាំ​ពាន់​ប្រាំ​រយ​ដុល្លា​)​ទៅ​ហើយ​ក៏​ដោយ ។​ដោយ​លោក​សួង សែ​បាន​និយាយ​ឌឺ​ថា​លោក​ក៏​ធ្លាប់​មាន​រឿង​ឧកញ៉ា​ម្នាក់​នៅ​ភ្នំពេញ​ប្ដឹង​លោក​ដែរ ប៉ុន្តែ​ឧកញ៉ា​នោះ​ធ្វើ​អី​គាត់​មិន​បាន​ផង​។ ការសម្របសម្រួល​បាន​ដកថយ​រៀងៗ​ខ្លួន​ដោយសារ​ច​ចារ​តម្លៃ​មិន​ត្រូវ​គ្នា​។

ភាគី​ខាង​អ្នកស្រី​អឿរ គឹម​ឡាយ​ក៏​បាន​ប្រាប់​ផងដែរ​ថា​នៅពេល​ទៅ​ដោះស្រាយ​នៅ​តុលាការ​គាត់​ក៏​មិន​អាច​ទទួល​យក​ប៉ុណ្ណឹង​ដែរ គឺ​ត្រូវ​ធ្វើ​តាម​ច្បាប់​ហើយ​។​

​ក្រោយមក​ខាង​ក្រុមគ្រួសា​លោក​ស្រី​អឿរ គឹម​ឡាយ​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​ឯកឧត្តម​អភិបាលខេត្ត ហើយ​ឯកឧត្តម​អភិបាល​ខត្ត​ក៏​បាន​ចេញ​លិខិត​បង្គាប់កា​ររ​រួចហើយ​ដែរ​និង​បាន​ដាក់​លិខិត​ទៅ​ឯកឧត្ត​រដ្ឋមន្ត្រី​ជា សុផារ៉ា​ដើម្បី​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​នៅតែ​មិនទាន់​ឃើញ​លទ្ធផល​នៅឡើយ​។

បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​សុរិយោដី​ម្នាក់​បាន​អោយដឹងថា​៖ លោក​សួង សែ​នេះ​ធ្លាប់​ត្រូវបាន​ឯកឧត្ត​អភិបាលខេត្ត​កំពង់ឆ្នាំង​ព្រមាន​ដកចេញ​ពី​តំណែង​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​រលាប្អៀរ​ជាច្រើន​លើក​មក​ហើយ​នៅតែ​ធ្វើ​អី​គេ​មិន​បាន​ផង​រឿង​អី​គ្រាន់តែ​ឈូស​ផ្នូ​មួយ​ចោល​មិនបាន​?​។ ប្រភព​ដដែល​បានអោយ​ដឹង​ផង​ដែរ​ថា លោក​សួង សែ​នេះ​ក៏​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​ម្នាក់​ផង​ដែរ​ដោយ​គេ​មានផ្ទះ​វីឡា​នៅ​ភ្នំពេញ​ចំនួន​២​ជង់​និង​ផ្ទះថ្ម​នៅ​ខេត្ត​កំពង់ឆ្នាំង​ចំនួន​៣​កន្លែង​គឺ​ផ្ទះថ្ម​២​ជាន់​នៅ​ខាងជើង​សាលា​តា​បារាំង​១​កន្លែង​។

ផ្ទះថ្ម​៣​ជាន់​នៅ​ខាងជើង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​១​កន្លែង​និង​ដី​នៅ​អាហា​រដ្ឋា​ន​កូកូ​ខាងជើង​មន្ទីរ​រៀបចំ​ដែ​ដី​ខេត្ត​១​កន្លែង ហើយ​គេ​មាន​ឡាន និង​មាន​ដី​ជា​ច្រើន​ទៀត​ផង​ដែរ​។​

តើ​លោក​សួង​សែ​មាន​ឥទ្ធិពល​អ្វី​បាន​ជាខ្លាំ​បែបនេះលុយ​?​តើ​ចំណាត់កា​ររ​របស់​ឯកឧត្តម​អភិបាលខេ​ត្ត​និង​តុលាការ​ខេត្ត្ត​កំពង់ឆ្នាំ​ង​មាន​ប្រសឹទ្ធភាព​ដែរ​ឬ​យ៉ាងណា​?​។

 

Filed in: ព័ត៌មានជាតិ