សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ៖ ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ ខួប​ឆ្នាំ​ទី​៩ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​សម្ដេច​តេជោ​ហ៊ុន សែន ក្រុង​តាខ្មៅ

លោក ឃួ​ង ស្រេង ៖ ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ ខួប​ឆ្នាំ​ទី​៩ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​សម្ដេច​តេជោ​ហ៊ុន សែន ក្រុង​តាខ្មៅ

កណ្ដាល​៖   លោក ឃូ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កង យោធពលខេមរភូមិន្ទ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៩​ឆ្នាំ ៤ កញ្ញា ឆ្នាំ​២០០៩ – ៤​កញ្ញា ឆ្នាំ ២០១៧ នៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​។ ក្នុង​ពិធី​ដែល​ប្រារព្ធ​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ដែលមាន ទីតាំង​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​នោះ ក៏​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ក្នុង​ជួរ​កងទ័ព និង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។ គូរ​បញ្ជាក់ថា បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវបាន​បង្កើត​ឡើង​ដាក់ឲ្យ​ចំណុះ​អគ្គបញ្ជាកា​រដ្ឋា​ន នៃ​កងយោធពល​ខេមរភូមិន្ទ​។ បញ្ជាការដ្ឋាន​អង្គរក្ស ស្ថិតក្រោម ការដឹកនាំ បញ្ជា​ផ្ទាល់ របស់​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ជា​អ្នកធានា ផ្គត់ផ្គង់​ភស្តុភារ ហិរញ្ញវត្ថុ គ្រឿង​បំបាក់កម្លាំង និង​ហ្វឹកហ្វឺន​។

​យោងតាម​របាយការណ៍​របស់ នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ដែល​ផ្ញើជូន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ កម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ជួយ​សេនាធិការ​ដល់​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​រាល់​សភាពការណ៍​នានា​ដែល​កើតឡើង ជាយថាហេតុ​។​

​ក្នុង​នោះ​សាលា​រាជធានី​ភ្នំពេញ និង​សប្បុរសជន​ជាតិ​-​អន្ដរជាតិ ក៏​បាន​ជួយ​ដល់​បញ្ជាការដ្ឋាន​អង្គរក្ស​នា​ពេលកន្លងមក​ផងដែរ ដូច្នេះ​ដើម្បី​ជា​ការលើកទឹកចិត្ត ខ្ញុំបាទ​គោរព​ស្នើសុំ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​តេជោ មេត្តា​ផ្ដល់​ជូន​នូវ​គ្រឿង​ឥស្សរិយយស​រួមមាន​៖ គ្រៀង​ឥស្សរិយយស ជា​តូប​ការ ចំនួន​៤​គ្រឿង និង​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហា​សិរីវិឌ្ឍ​ន៍ ចំនួន​១២​គ្រឿង សម្រាប់​បំពាក់​ជូន​សប្បុរសជន​ដែល​បាន​ខិតខំ​ជួយ​ដល់ បញ្ជាការដ្ឋាន​អង្គរក្ស​នា​ពេលកន្លងមក ៕

Filed in: ព័ត៌មានជាតិ