សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡាន​ដឹក​ឈើ​ប្រណីត​ឈប់​ចោល​កណ្ដាលផ្លូវ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ក្បែរ​

ឡាន​ដឹក​ឈើ​ប្រណីត​ឈប់​ចោល​កណ្ដាលផ្លូវ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ក្បែរ​

​ខេត្ដ​រតនគិរី ៖ លោក ចាន់ ស៊ី​ថុល ដែល​ជា​មេការ​របស់​មេ​ឈ្មួញ និង​ជា​អ្នកមាន​អំណាច​ខាង​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន ប្រចាំ​ស្រុក​អណ្ដូង​មាស កំពុង​សប្បាយ​ក្នុង​ការ​រត់​ការដឹកជញ្ជូន​ឈើ​ប្រណីត ចេញ​ពី​ដែន​អភិរក្ស យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​សេរី​ទាំង​ថ្ងៃ​ទាំង​យប់ ដោយ​គ្នាន​ញញើត​នឹង​មន្ត្រី​សមត្ថកិច្ច​ជំនាញ​បន្តិច​ណា​សោះឡើយ មិនដឹង​ជា​មេការ​រូប​នេះ​មាន​ថៅកែ​ដែល មាន​ឋានៈ​អំណាច​ប៉ុណ្ណា​នោះទេ​? បានជា​អាច​ដឹកជញ្ជូន​ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​នៅក្នុង​ស្រុក​អណ្ដូង​មាស​នេះ​បន្តិច​សោះ​បែបនេះ​។​

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​០៣ ខែ​កញ្ញា​.​ឆ្នាំ​២០១៧​នេះ​តែម្ដង លោក ថុល បាន​ដឹក​ឈើ​ប្រណីត​ពេញ​រថយន្ដ ហើយ​មក​ឈប់​កណ្ដាលផ្លូវ ស្ថិតក្នុង​ចំណុច​ឃុំ តា​លាវ ដោយ​មិន​ខ្វល់ និង​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​មក​បង្ក្រាប​នោះ​ឡើយ​។​

​ប្រភព​ពី​ប្រជា​ពល​រដ្ដ​ក្នុងភូមិ​បាន​ប្រាប់ឲ្យដឹង​ថា ជា​រៀងរាល់ថ្ងៃ​ពួក​កាត់​ឃើញ​រថយន្ត​ខាងលើ​នេះ​ដឹក​ឈើប្រណិត​មិនដែល​ខាន​១​ថ្ងៃ​នោះ​ទេ ហើយ​បើក​លឿនៗ​ណាស់ ធ្វើអោយ​ពួកគាត់​មាន​ការបារម្ភ​ពី​សុខ​សុវត្ថិភាព​របស់​កូនចៅ​គាត់​ខ្លាំងណាស់ តែ​បើ​គាត់​ចង់​ឈប់​វិញ​គឺ​គាត់​បើក​មក​ឈប់​កណ្ដាល​ផ្លូវចឹងតែ​ម្ដង ហើយ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​មក​បង្ក្រាប់​ម្ដង​ណា​នោះ​ទេ​។​

​ទន្ទឹម​នោះ​ពួកគាត់​សូម​សំណូមពរ​ដល់​លោក មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ដ​រតនគិរី និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្ដ​មេត្ដា បង្ក្រាប​ឡាន​ដឹកឈើ​ទាំង​នោះ​ម្ដង​ទៅ ហើយ​ជាពិសេស​សូម​លោក​ស្នងការ​ខេត្ដ​រតនគិរី មេត្ដា​ចាត់​វិធានការ​ទៅ​លើ​បុគ្គល​ខិលខូច​ដែល​យក មួក​រី​អាវ​ប៉ូលីស ដាក់​ក្នុង​ឡាន​ដើម្បី​ធ្វើ​ជា​អំណាច​ក្នុង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​វៀតណាម​បែប​នេះ​ផង​ទាន ព្រោះ​វា​ធ្វើអោយប៉ះពាល់​ដល់​អង្គភាព និង​ប៉ះពាល់​ដល់​សមត្ថកិច្ច​ល្អៗ​ត្រឹមត្រូវ សូម​លោក​មេត្តា​ចាត់វិធានការ​ផង​ទាន​៕

 

Filed in: ព័ត៌មានជាតិ