សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោករ​ស​ជុ​កមេ​ទា​ហ៊ាន​ផង មេ​ឈ្មួយ​ឈើ​ក្រ​ញ៉ូង​ល្បី​ឈ្មោះ​ផង​!

​លោករ​ស​ជុ​កមេ​ទា​ហ៊ាន​ផង មេ​ឈ្មួយ​ឈើ​ក្រ​ញ៉ូង​ល្បី​ឈ្មោះ​ផង​!

ឧត្តរមានជ័យ​៖​អ្នកភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ  ឲ្យដឹងថា​អ្នក​ណា​ក៏​គេ​ស្គាល់ លោករ​ស​ជុ​កមេ​ទា​ហ៊ាន នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៤២ និង​ជា​មេ​ឈ្មួញ​ទិញ​ឈើ​ក្រញូង​ដុះ​ស្លែ​ច្រើន​ឆ្មាំ​មកហើយ​ដែរ​។​សកម្មភាព​ឈរ​ចាំ​ប្រ​ម៉ូ​ល​ទិញ​ឈើ​ពី​ពលករ​ខ្មែរ​ដែល​ទៅ​លួច​កាប់​ពី​ដី​សៀម នៅ​ចំណុច​បង្គោល​សី​ម៉ា​លេខ ១២ និង​សី​ម៉ា លេខ​១១  សី​ម៉ា​លេខ​១៣ ផ្លូវ​យុ​ទ​សាស្ដ្រ ក្រវ៉ាត់​ព្រំដែន គេ​មិន​ដែល​ឃើញ​មាន​មន្ត្រី​ពាក់​ពន្ធ័ណា​ហ៊ាន​មក​បង្ក្រា​បឡើយ ព្រោះ​លោក​ជុក​ជា​មនុស្ស​មាន​ឥទ្ធិពល​នៅ​តំបន់​ព្រុំដែន​ហើយ​គាត់​ចេះ បិនមាត់​បិតភ្នែក ញ៉ុក​ត្រចៀក​សមត្តកិច្ច​ជិត​អស់​ទៅហើ​ហើយ​។
​អ្នកស្រុក​នៅ​សង្កាត់​កូន​ក្រៀល​បានឲ្យដឹងថា​ក្រៅពី​លោកជុក​ជា​មេទព័​មនុស្សទី​២​គឺ លោក ភោគ​ផន ជា​យោធា​ផ្នែក​សឹក​រង ប្រចាំ​ស្រុក​អន្លង់វែង ឈ​ជើង​ចំណុច​សី​ម៉ា​លេខ ១១ មាន​មនុស្ស​ជិត​១០​អ្នក​ឡើង​ទៅ​កាប់​ឈើ​ក្រ​ញ៉ូង​ក្នុង​ដី​ថៃ​មក​លក់ ឲ្យ​គាត់​។

​ទី​៣​លោក​ដុះ​ជា​មន្ត្រី​ទា​ហ៊ាន​កងពលតូច​លេខ ៤២ ឈរជើង ចន្លោះ​បង្គោល​សី​ម៉ា​លេខ ១២ ឫ​១៣ ក៏​មាន​កម្លាំង​អ្នក​ឡើង​កាប់​ឈើ​ក្រ​ញ៉ួង​ក្នុង​ដឺ​ថៃ​មក​លក់​ឲ្យ​ដែរ​។

ទី​៤​ឈ្មោះ​ហេង​ជា​យោធា រថក្រោះ ផ្ទះ​នៅ​ចំណុច​សី​ម៉ា​១២ ក៏​ចំ​កុក​ទិញ​ឈើ​នៅ​បង្គោល សី​ម៉ា​លេខ ១១​ឫ​១២​។​
​ទី​៥​ឈ្មោះ​កា ផ្ទះ​នៅ​អន្លង់វែង ក៏​ជា​ឈ្មួញ​សំកុក​ទិញ​ឈើ​ក្រញូង​ចំណុច​បង្គោល​លេខ​សី​ម៉ា​១៣ ។

អ្នកស្រុក​បន្ត​ថា មេ​ឈ្មួយ​ឈើ​ក្រញូង ពួកគេ​បាន​ឃោសនា​អូសទាញ​កម្លាំង​មកពី​ខេត្ត​ឆ្ងាយៗ ដូចជា​ខេត្ត​សៀមរាប កំពង់ធំ បន្ទាយមានជ័យ ស្វាយរៀង មក​ស្នាក់នៅ​ភូមិ ដងទង់ ភូមិ​ជ្រឹង​ខាងកើត ភូមិ​ជ្រឹង​ខាងលិច សង្កាត់​កូន​ក្រៀល​ដើម្បី​ចូល​ដី​សៀម​កាប់​ឈើ​លក់​។

ប្រជាពលរដ្ឋ​និយាយថា​៖ មេ​ឈ្មួញ​ដែល​ជា​យោធា​ទាំងនោះ​ជិះជាន់​កម្លាំង​ពលកម្ម គេ​ទិញ​ថោក​ហើយ​ស៊ី​គីឡូ ឈើ​ទៀ​បើ​មិន​លក់​ឈើ​ឲ្យ​ទេ​គេ​នឹង​ចាប់​យក​ទទេ​និង​គម្រាមកម្ហែង​ទារបំណុល​វិញ ។​មានន័យ​ថា​មាន​ក្រុម មាន​ខ្សែ​ប្រព្រឹត​បទល្មើស​ឈើ​ក្រញូង ជា​អចិន្ត្រៃយ៍ បណ្តា​យ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ដី​ថៃ​កាប់​ឈើ ត្រូវ​ទា​ហ៊ាន​ថៃ​ចាប់​ដាក់គុគ បាញ់សម្លាប់​​ជា​ញយៗ ដោយសា​ពួក​មេ​ឈ្មួញ​ឈើ មាន​ឈ្មោះ​ខាងលើ​ហ៊ាន​ប្រព្រឹត​បទល្មើ​សបំពាន​លើ​បទ​បញ្ជា ឯកឧត្ដម ស​ថា​វី​អភិបាលខេត្ត​ឧត្ដរមានជ័យ​។

សម្រាប់​សេចក្តីរាយការណ៍​ខាងលើ​ ភ្នាក់​កាសែតដំណឹងភ្នំពេញមិនអាច​ទាក់ទង​លោករ​ស​ជុ​កមេ​ទា​ហ៊ាន​ដែល​ប្រជាពលរដ្ឋ​ថា​ជា​មេ​ឈ្មួញ​ឈើ​ក្រញូង​បាន​ទេ​សង្ឃឹមថា​នឹង​មាន​ការបកស្រាយ​ជាមិនខាន​! ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់