សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ហ៊ុន ម៉ានិត តំណាង​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប្រកាស​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ វិទ្យាស្ថាន​ឥស្លាម An Nikmah ភ្នំពេញ

លោក ហ៊ុន ម៉ានិត តំណាង​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប្រកាស​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ វិទ្យាស្ថាន​ឥស្លាម An Nikmah ភ្នំពេញ

ភ្នំពេញ​៖ វិទ្យាស្ថាន អាន់​នៀក​ម៉ះ​អាល់​ឥ​ស្លា​មី​យ៉ះ An Nikmah ភ្នំពេញ ស្ថិតនៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី ភ្នំពេញ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព របស់ លោក ហ៊ុន ម៉ានិត នាយករង​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នា​រសៀល​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៧ នេះ​។​

​តាម​ការបញ្ជាក់​របស់ លោក អូស្មាន  ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៏ មុស្លិម​កម្ពុជា វិទ្យាស្ថាន អាន់​នៀក​ម៉ះ​អាល់​ឥ​ស្លា​ម៉ី​យ៉ះ ភ្នំពេញ ត្រូវបាន​សាងសង់​ឡើង​នៅ​ឆ្នាំ​២០១៥ ដែលមាន កំពស់ ៣ ជាន់ ១៣ បន្ទប់ ។ បាន​ចំណាយ​ថវិកា ចំនួន​៤០០, ៧០០ ដុល្លារ  ឧបត្ថម្ភ​ដោយ​ក្រុមប្រឹក្សា​ឥស្លាម​រដ្ឋ​សហព័ន្ធ​របស់​ម៉ាឡេស៊ី ហៅ​កាត់​ថា (MAIWP) ដែល​មាន​លោក​YB Dato’ Sri Jamil Khir Haji Baharom រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី ទទួលបន្ទុក​កិច្ចការ សាសនា ជា​ប្រធានកិត្តិយស​។

​លោក​បញ្ជាក់ថា​៖  វិទ្យាស្ថាន អាន់​នៀក​ម៉ះ​អាល់​ឥ​ស្លា​ម៉ី​យ៉ះ គឺជា​វិទ្យាស្ថាន​តែមួយ​គត់​នៅ​កម្ពុជា​ដែល​បង្រៀន និង ប្រមូលផ្តុំ​ការប្រឡង​សិស្សានុសិស្ស​ឥស្លាម​ទូទាំង​ប្រទេស ផ្នែក​មធ្យមសិក្សា​ឥស្លាម​កំរិត​១ និង កំរិត​២ បន្ត​ការសិក្សា​ថ្នាក់ ឧត្តមសិក្សា​នៅ​ម៉ាឡេស៊ី ដោយ​ទទួលស្គាល់​ដោយ​ក្រសួង​អប់អំ​ម៉ាឡេស៊ី​។  សព្វថ្ងៃ មាន​សិស្សានុសិស្ស​ចំនួន ៣២៤ នាក់ ក្នុងនោះ​សិស្សស្រី​ចំនួន ១៨៥ នាក់​។

​ក្រៅ​ពី​ថវិកា​ឧបត្ថម្ភ​សាងសង​វិទ្យាស្ថាន​ខាងលើ លោក YB Dato’ Sri Jamil Khir Haji Baharom ក្នុមនាម​រដ្ឋមន្ត្រី​ទីស្តីកា​រគណៈ​រដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​សាសនា​ម៉ា ឡេ​ស៊ី ដែល​មាន​ស្ថាបន​រដ្ឋ ក្រុមហ៊ុន ចំនួន ១៣ ក្រោម​ឪ​វា​ទ បានឲ្យដឹងថា​៖ រដ្ឋាភិបាល​ម៉ាឡេស៊ី តាមរយៈ ស្ថាប័ន​របស់​លោក បានសម្រេច​ការជួយឧបត្ថម្ភ​ថវិកា​បន្ថែម ១,៥៦៨, ៨៣៤ ដុល្លារ ទៀត សំរាប់​ទិញ​ដី​ពង្រីក​ទីធ្លា​វិទ្យាស្ថាន សាង សង់​អន្តេវាសិកដ្ឋាន​សិស្ស និង​សម្ភារៈ ប្រើប្រាស់​ផ្សេងៗ​នៅ​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ដដែល​នៅ​ភូមិ​៤ សង្កាត់​ច្រាំង ចំរេះ រាជធានី​ភ្នំពេញ និង​នៅ​ភូមិ​ពោធិ​ឥ​ន្ទ ឃុំ​កោង​កាង ស្រុក​ពញាក្រែក  ខេត្ត​ត្បូងឃ្មុំ ដែល​មាន​គណៈ ដឹកនាំ​ជាន់ ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា សហការ​នឹង​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លិ​មក​ម្ពុ​ជា ជា​ដៃគូ​រ៉ាប់រង​ទទួល​អនុវត្ត​គម្រោង បន្ត​។

​លោក ហ៊ុន ម៉ានិត ក្នុងនាម​សម្តេច តេ​ជោ និង​សម្ដេច​កិតិ្ដ​ព្រឹទ្ធ​បណ្ឌិត លោក បាន សម្ដែង​ការ​កោ​ត សរសើរ​ដល់​រដ្ឋាភិបាល​ម៉ាឡេស៊ី និង បណ្តា​អង្គការ ក្រុមហ៊ុន នានា​របស់​ម៉ាឡេស៊ី ជា​ដៃគូរ​សប្បុរសជន​ឈរ លើ​លំដាប់​ថ្នាក់​លេខ​១ ដែល​បាននិងកំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​ទ្រទ្រង់​វថិ​កា គ្រប់​វិស័យ​នានា​ចាំបាច់​របស់​សហគមន៍​ខ្មែរ​ឥស្លាម ជា​ពិ សេស គឺ​វិស័យ​អប់រំ ដែល​មិន​ខុស​អំពី​គោលនយោបាយ​លើក កំពស់ និង ផ្តល់​អទ្ឋិភាព​របស់​រាជរដ្ឋាភិបាល​លេ​ី​វិស័យ​មួយ​នេះ​។ លោក​បន្តថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ដឹកនាំ​ប្រទេស ដែល​រក្សា​បាន​កំណេីនសេដ្ឋកិច្ច ស្ថេរភាព សន្តិសុខ និង​សុខដុមរ​ម​នីយកម្ម​ផ្នែក​សាសនា ក្នុងនោះ​សាសនា​ឥស្លាម ក៏​ត្រូវបាន​ផ្តល់​នូវ​ភាពកក់ក្តៅ និង​ការដោះស្រាយ​ជូន​តម្រូវការ​នានា របស់​បងប្អូន ដោយ​ពុំ​មាន​ការ​ប្រកាន់ពូជសាសន៍ រឺ​សាសនា​អ្វី​ឡើយ​។

​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន សិស្សានុសិស្ស សូម​បន្ត​ប្រើប្រាស់​វិទ្យាស្ថាន​មួយ​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ និង​លើក​កំពស់​វិស័យ​អប់រំ ជា​ពិសេស​ក៏​ត្រូវ​ថែរក្សា​សប្បត្តិ​មួយ​នេះ​ឲ្យ បាន​គង់វង្ស ដើម្បី​បន្ត​ផ្ដល់​ចំណេះដឹង​ដល់​កូនចៅ​ជំនាន់​ក្រោយ និង ផ្តល់​ទំនុកចិត្ត​មួយ​ជូន​ដល់​ភាគី ម៉ាឡេស៊ី ដែល​បាន​ខិតខំ​ផ្តល់ជំនួយ​គ្រប់បែបយ៉ាង ដល់​សហគមន៍ និង​សង្គមជាតិ​ទាំងមូល  ៕

 

Filed in: ព័ត៌មានជាតិ