សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មនុស្ស​១៥​នាក់​និង​ទារក​ម្នាក់​ពុល​អាហារ​នៅ​ខេត្ត​មណ្ឌលគិរី​

​មនុស្ស​១៥​នាក់​និង​ទារក​ម្នាក់​ពុល​អាហារ​នៅ​ខេត្ត​មណ្ឌលគិរី​

​មណ្ឌលគិរីៈ​យ៉ាងហោច​ណាស់​ទារក​អាយុ​០៦​ខែ​ម្នាក់​ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី​១៥​នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​មណ្ឌល​សុខភាព ក្រោយពេល​ដែល​មនុស្ស​ទាំង​នោះ​សង្ស័យថា​បាន​រង​នូវ​ការពុល​អាហារ​កាលពី​ល្ងាច​ថ្ងៃទី​០១​និង​បាន​អូសបន្លាយ​ដល់​ថ្ងៃ​ទី​០២​កញ្ញា​នេះ នៅ​មណ្ឌល​សុខភាព​ស្រែ​ខ្ទុម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​
​ប្រធាន​មណ្ឌល​សុខភាព  ស្រែ​ខ្ទុម លោក​ប្រាក់ បូ​ណា​រិទ្ធ ឲ្យដឹងថា​ក្រុម​គ្រូពេទ្យ​របស់​លោក​កំពុង​ជួយ​សង្គ្រោះ​បឋម​លើ​អ្នក​ជម្ងឺ​១៦​នាក់​ក្នុងនោះ​មាន​ទារក​ម្នាក់​អាយុ​០៦​ខែ​និង​មនុស្ស​ប្រុស​ស្រី​ផ្សេងទៀត​១៥​នាក់​។​

​លោក​ថា​ចំពោះ​មូលហេតុ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នោះទេ ត្រូវ​រង់ចាំ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​មកដល់​សិន​។​

​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់ថា​ជនរងគ្រោះ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ចំនួន​បី ក្នុង​ឃុំ​ស្រែ​ខ្ទុម ស្មើ​និង​១១​គ្រួសារ​ចំនួន​មនុស្ស​១៦​នាក់​។

 

 

Filed in: ព័ត៌មានជាតិ