សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម អភិបាលខេត្ត នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​របស់​ខេត្ត ប្រគេន​ដល់​វត្ត​ចំនួន​២២ នៅ​ទូទាំង​ខេត្ត​

​ឯកឧត្តម អភិបាលខេត្ត នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​របស់​ខេត្ត ប្រគេន​ដល់​វត្ត​ចំនួន​២២ នៅ​ទូទាំង​ខេត្ត​

មណ្ឌលគិរី ៖ ឯកឧត្តម អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត បាន នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​របស់​ខេត្ត មក​ប្រគេន​ដល់​វត្ត​ចំនួន​២២ នៅ​ទូទាំង ក្រុង​/​ស្រុក​ទាំង​៥ របស់​ខេត្ត ពិធី​នេះ​ឡើង​នៅក្នុង​វត្ត​សែន​មនោ​រម្យ ស្ថិត​នៅ​ក្រុង​សែន មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា​នេះ​។​

​ឯកឧត្តម អេង ប៊ុន​ហ៊ាង បាន​មានប្រសាសន៍ថា វិស័យ​ព្រះពុទ្ធសាសនា បច្ចុប្បន្ននេះ មាន​ការរីកចម្រើន គួរឲ្យកត់សំគាល់ ដើម្បី​រួមចំណែក ក្នុង​វិស័យ​ពុទ្ធ​សាសនា ជាមួយ​រាជរដ្ឋាភិបាល ។ ជា​រៀងរាល់ឆ្នាំ ឯកឧត្តម និង​មន្ត្រីរាជការ​ក្នុង​ខេត្ត តែងតែ​នាំ​ទេយ្យវត្ថុ និង​ទៀនវស្សា ប្រគេន​ជូន​ព្រះសង្ឃ ដែល​កំពុង​គង់​ចាំ​ព្រះវស្សា ក្នុង​វត្ត​នីមួយៗ​ក្នុង​ទូទាំង​ខេត្ត​មណ្ឌលគិរី ដែល​ស្រប​ទៅតាម​ជំនឿ​ប្រពៃណី របស់​ប្រជាជន​ខ្មែរ ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​តាំងពីដើម​រៀងមក​។​

​ឯកឧត្តម​បាន​បន្តទៀតថា ពាក់ព័ន្ធ​ទៅនឹង​ប្រពៃណី​ដ៏​ល្អ​របស់​ប្រជាជាតិ​ខ្មែរ ដែល​ជានិច្ចកាល​តែង​ផ្សារភ្ជាប់​ជាមួយនឹង​ព្រះពុទ្ធសាសនា​នៅក្នុង​រដូវ ចូល​ព្រះ វស្សា​នេះ ព្រះ សង្ឃ​ត្រូវ​គង់​ចាំ​ព្រះវស្សា​នៅក្នុង​វត្ត ហើយ​មិន​អាច​ចេញ​ទៅ​បិណ្ឌ​បាត្រ​នៅក្រៅ​វត្ត​បាន​ទេ ដូច្នេះ​ពុទ្ធ​បរិស័ទ្ធ​ត្រូ​វយកចង្ហាន់ និង​សម្ភារៈ​នានា មក​ប្រគេន​ព្រះសង្ឃ ក្នុង​រយៈពេល​នេះ ។ ទេយ្យទាន​ដែល​បាន​យក​មក​ប្រគេន​នាឱកាស​នោះ ក្នុង​មួយ​វត្តៗ ទទួលបាន​បច្ច័យ ២០​ម៉ឺន​រៀល ទៀន​ព្រះវស្សា​១​គូ អង្ករ​១​បេ ស្ករស ទឹកដោះគោ ទឹកក្រូច ទឹកបរិសុទ្ធ​២​កេស និង មី​១​កេស ទឹកត្រី​១​យូរ និង ទឹកស៊ីអ៊ីវ​១​យូរ និង​បាន​ប្រគេន​បច្ច័យ​ដល់​យាយជី តាជី ក្នុង​ម្នាក់ៗ ទទួលបាន ១ ម៉ឺន​រៀល​ផងដែរ ៕
​ធី រតនា ដំណឹង​ភ្នំពេញ​

2015_07_29a (2) 2015_07_29a (1)

Filed in: ព័ត៌មានជាតិ