សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​មួយ​កន្លែង រក​ឃើញ​ស្ដ្រី​បម្រើការ​៦​នាក់ និង​ឃាត់ខ្លួន​ស្ដ្រី​មេការ​ម្នាក់​

​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​មួយ​កន្លែង រក​ឃើញ​ស្ដ្រី​បម្រើការ​៦​នាក់ និង​ឃាត់ខ្លួន​ស្ដ្រី​មេការ​ម្នាក់​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​មួយកន្លែង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាល​ពី​សៀ​ល​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ការចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា និង​បង្កប់​សេវា​ផ្លូវភេទ​នេះ កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​ស្ដ្រី​ម្នាក់​ឈ្មោះ ញ៉ែ​ត ស្រី​ម៉ុម អាយុ​៤៥ ដែល​ជា​មេការ និង​ជា​ម្ចាស់​ទីតាំង​នេះ ហើយ​ក្នុងនោះ​ក៏​រក​ឃើញ​ស្ដ្រី​បម្រើការ​ចំនួន​៦​នាក់​ទៀត​ផង​ដែរ​។​

​ក្នុង​នោះ​កម្លាំង​នគរបាល​ជំនាញ ក៏​បាន​រកឃើញ​វត្ថុតាង​មួយចំនួន​ផង​ដែរ​។ ក្រោយ​ឃាត់ខ្លួន ស្ដ្រី​មេកា​ររូប​នេះ​ក៏​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕

 

Filed in: ព័ត៌មានជាតិ