សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ដ្រីជាន់ខ្ពស់​ក្រសួង​ការងារ ៖ ម៉ាឡេស៊ី នូវតែ​ជា​ម្ចាស់ជំនួយ ដ៏​ធំ ជួយ​ដល់​សហគមន៍​ខ្មែរ​ឥស្លាម ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ

​មន្ដ្រីជាន់ខ្ពស់​ក្រសួង​ការងារ ៖ ម៉ាឡេស៊ី នូវតែ​ជា​ម្ចាស់ជំនួយ ដ៏​ធំ ជួយ​ដល់​សហគមន៍​ខ្មែរ​ឥស្លាម ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ

​ភ្នំពេញ​៖ លោក អូស្មាន  ហាស្សាន់​៖  ម៉ាឡេស៊ី នូវតែ​ជា ដៃគូ​ដ៏​ល្អ និង​ជា​ម្ចាស់ជំនួយ ដ៏​ធំ ជួយ​ដល់​សហគមន៍​ខ្មែរ ឥស្លាម ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​អគ្គ​មហា​សេ នា​ប​តី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី ។ លោក អូស្មាន ហាស្សាន់  រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខា​ធី​ការ​ក្រសួង​ការងារ បានបញ្ជាក់ បែបនេះ ខណៈ លោក ទទួល​ដំណើរ​ទស្សនៈកិច្ច របស់​គណៈប្រតិភូ​ម៉ាឡេស៊ី ដឹកនាំ​ដោយ​លោក Dato’ Sri Jamil Khir Bin Haji Baharom រដ្ឋមន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រទេស​ម៉ាឡេស៊ី  ដែល​ជា​ម្ចាស់​ជំនួយ ដ៏​ធំ​ជាងគេ ជូន​ដល់​សហគម​ន៏​ខ្មែរឥស្លាម ពិធី​ទទួល​ដំណើរ​ទស្សនកិច្ច​នេះ បាន​ប្រព្រឹត្ដទៅថៃ្ង​ទី​០២ កញ្ញា ឆ្នាំ​២០១៧  នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ  ។​

​លោក អូស្មាន ហាស្សាន់  បានបញ្ជាក់​ថា​៖ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ទីស្តីកា​រគណៈ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​មក​កម្ពុជា នៅពេលនេះ គឺមាន គោលបំណង ដើម្បី​ពង្រឹង និង​ពង្រីក​ការទំនាក់ទំនង​សាមគ្គីភាព ជាមួយ​ថ្នាក់ដឹកនាំ​សហគម​ន៏​ឥស្លាម​នៅ​កម្ពុជា  ជាពិសេស និង​ចូល​ជួប សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅឯ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ខាងមុខនេះ ។ ដើម្បី​ពិភាក្សា​រឹតចំណង​សាមគ្គីភាព មិត្ដភាព និង​រក្សា​ការបន្ដ ផ្ដល់​ជំនួយឥតសំណង ជួន​ដល់​សហគម​ន៏ ខ្មែរ​ឥស្លាម កាត់បន្ថយ​ភាពក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល កម្ពុជា ។

​លោក អូស្មាន ហាស្សាន់  បាន​បន្តថា​៖  ក្នុង​ដំណើរ​មក​ដល់​កម្ពុជា​នេះដែរ គណៈប្រតិភូ ក៏​នឹង​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ វិហារ​ឥស្លាម Jamik Negeri នៅ​កំពង់ចាម  ក្រោម អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេច កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នៅ​ភូមិ​រការ ឃុំ​សំបូ​រមាស ក្រុង​កំពង់ចាម នា​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ។ ចំណែក​ការងារ​មួយទៀត ដែល​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​អញ្ជើញ​មក​នេះ ក៏​នឹង​ចូលរួម​សម្ពោធ​វិទ្យាស្ថាន​អាន់​នៀក​ម៉ះ​អា​ល់អី​ស្លា​មី​យ៉ះ ភ្នំពេញ ដែល​ជា​ការឧបត្ថម្ភ​ដោយ ក្រុមប្រឹក្សា ឥស្លាម​រដ្ឋ​សហព័ន្ធ​ម៉ាឡេស៊ី ជា​នាយកដ្ឋាន​មួយ​ដែល​នៅក្រោម ការគ្រប់គ្រង​របស់​លោក​ដោយផ្ទាល់​រួមជាមួយ​នឹង​នាយកដ្ឋាន​សំខាន់ៗ ចំនួន​១២​ផ្សេងៗ​ទៀត ដែល​សុទ្ធតែ​ស្ថិតនៅក្រោម ទីស្តីការគណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​វិទ្យាស្ថាន​មួយ​នេះ  នឹង​សម្ពោធ​ដាក់អោយ ប្រើប្រាស់ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព   លោក  ហ៊ុន ម៉ានិត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេ នា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​គិត្តិ​ព្រឹទ្ឋ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​៕

 

Filed in: ព័ត៌មានជាតិ