សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យ ការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី

​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យ ការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី

មណ្ឌលគិរី​៖ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឯកឧត្ដម អង្គ វង្ស វឌ្ឍា​នា បាន​ស្នើ​ឲ្យ​ព្រះរាជអជ្ញា​ដែល​ទើប​ចូល​កាន់តំណែង​ថ្មី​នៃ​សាលា ដំបូង​ខេត្តមណ្ឌលគិរី សូម​ពិនិត្យ​ឡើងវិញ​ចំពោះ​បញ្ហា​បទល្មើស​ព្រៃឈើ ព្រោះ​បើ​យោង​តាម​របាយ​បូកសរុប​ការងារ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​កន្លងមក​ឃើញថា បទល្មើស​ព្រៃឈើ​នៅ​មាន​ចំនួន​ច្រើន​នៅឡើយ អាស្រ័យ​ហេតុនេះ​លោក​ព្រះ រាជអាជ្ញា​ថ្មី ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កើតមានឡើង​ដដែលៗ​នេះ​ឲ្យមាន​ប្រ​សិ ទ្ធភាព ។​

​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លើក​ឡើង​បែបនេះ ក្នុង​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យ ការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដោយ​លោក ឡុង ហុក​ម៉េង អតីត​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​កណ្ដាល ត្រូវ​ចូល​កា ន់​តំណែង​ថ្មី​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ក្នុងនោះ​លោក ឃុត សុភា​ង អតីត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មណ្ឌលគិរី ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅជា​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ។​

​ឯកឧត្ដម អង្គ វង្ស វឌ្ឍា​នា បាន​លើកឡើង​បន្ត​ទៀត​ថា ការផ្ទេរ​តំណែង​របស់​ព្រះរាជ​អជ្ញាខេត្ត​មណ្ឌលគិរី គឺជា​ដំណើរការ ផ្លាស់ប្ដូរ​ធម្មតា​នៅ​ក្នុង​មុខងារ​ជា​ចៅក្រម ឬ​ព្រះរាជអាជ្ញា ហើយ​ជា​ផ្នែក​មួយ​នៃ​ការ​កែទម្រង់​ក្នុង​វិស័យ​យុត្តិធម៌ ព្រោះ​ក្រសួង​យុត្តិធ ម៌​តែងតែ​បាន​យកចិត្ត​ទុកដាក់ និង​តាមដាន​ជា​ប្រចាំ​នៅ​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​គ្រប់ ជាន់ថ្នាក់ ក្នុង​គោលដៅ​ជម្រុញ​ឲ្យមាន​ការកែលំ​អរ និង​បង្កើន​ប្រសិទ្ធភាព​ការផ្ដល់​សេវា​យុត្តិធម៌​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ល្អប្រសើរ ជា​លំដាប់ ។​

​ក្នុងឱកាស​នោះ​ដែរ លោក ឡុង ហុក​ម៉េង ដែល​ទើប​ទទួល​តំណែង​ថ្មី​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ក៏​បាន​ប្ដេជ្ញា​ថា នឹង​ដោះស្រាយ​រឿងក្ដី​នានា​ក្នុង​សាលាដំបូង​ឲ្យបាន​ឆាប់រហ័ស និង​សមស្រប​ទៅតាម​ផ្លូវច្បាប់ ហើយ​លោក​នឹង​ខិត ខំ​ធ្វើ​យ៉ាងណា​ឲ្យមាន​សាមគ្គីភា​ព​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត រវាង​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​អង្គភាព​នានា​ជុំវិញ​ខេត្ត ។ លោក បន្តថា លោក​នឹង​ព្យាយាម​ខិតខំ​អនុវត្ត​នូវ​វិធានការ​ចាំបាច់​ទាំងឡាយ​សំដៅ​បង្កើន​ប្រសិទ្ធភាព ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ព្រៃឈើ​គ្រប់​ប្រភេទ និង​បន្ត​ដឹកនាំ​តម្រង់​ទិសដៅ​ការងារ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ឲ្យសម្រេចបាន​លទ្ធផល កាន់តែ​ល្អប្រសើរ​ថែម​ទៀត ៕

2015_07_29c (2) 2015_07_29c (3) 2015_07_29c (1)

Filed in: ព័ត៌មានជាតិ