សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រតិបត្តិកា​រ​បង្គ្រាប​គ្រឿងញៀន​រយះពេល​មួយខែ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤៤​នាក់​និង​ថ្នាំញៀន​ជិត​៨០​កញ្ចប់​តូច​ធំ​ខេត្ត​ក្រចេះ​

​ប្រតិបត្តិកា​រ​បង្គ្រាប​គ្រឿងញៀន​រយះពេល​មួយខែ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤៤​នាក់​និង​ថ្នាំញៀន​ជិត​៨០​កញ្ចប់​តូច​ធំ​ខេត្ត​ក្រចេះ​

ក្រចេះ ៖ ករណី​បង្ក្រាប​គ្រឿងញៀន​ក្នង​រយៈពេល​១​ខែ​នេះ បន្ទាប់ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បាន​បង្កើត​មូលនិធិ​កាលពីដើម ខែ​សីហា ឆ្នាំ​២០១៧​។ គឺ មាន​ការបង្ក្រាប​យ៉ាង​កក្រើក​ក្នុង​ទឹកដី​ខេត្ត​ខេត្តក្រចេះ​ដែល​មិន​ធ្លាប់​មាន​ការបង្ក្រាប​កន្ល​ង​មក​។​

​កម្លាំង​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​ស្ថាបន៍​អយ្យា​ការ​អម​សាលាដំបូង​ខេត្ត បាន​បង្ក្រាប​យ៉ាងសកម្ម​ដោយ​បាន​បំបែក​ករណី​ដែល​ក្នុងនោះ​មាន​ជន​គ្រឿងញៀន​ប្រុស​-​ស្រី​ចំនួន ៤៤​នាក់ និង​គ្រឿងញៀន​ចំនួន​ជិត​៨០​កញ្ចប់​តូច ធំ ត្រូវបាន​បើក​ប្រតិបត្តិការ ស្រាវជ្រាវ​បង្ក្រាប​ជា​បន្ត​បន្ទាប់​បាន​ចំនួន​១៥​ករណី ។​

​ប្រតិបត្តិការ​បង្ក្រាប​ក​រ​ណី​គ្រឿងញៀន ក្រោម​ការដឹកនាំ​ពី​ស្ថាប័ន​អ្យការ​ខេត្ត ដែល​នេះ បាន​ធ្វើ​ក្នុង អំឡុង​រយៈ​១​ខែ ក្នុង​នោះ​ជន​មុខ សញ្ញា គ្រឿងញៀន​ចំនួន​៤៤​នាក់ ក្នុងនោះ​ស្រី​១០ នាក់​ត្រូវបាន​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​បន្ត​។​

​យុទ្ឋនាកា​រដែល​បាន​ធ្វើឡើង​យ៉ាង​ក្តៅគគុក លើ​ការស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា គ្រឿងញៀន​ពី​កងកម្លាំង​សមត្ថកិច្ច ក្រោម​ការសម្របសម្រួល​ផ្ទាល់​របស់​ស្ថាប័ន​អយ្យការ ខេត្ត បាន​ធ្វើឲ្យ​សារធារណៈជន​មានកា​រ​គាំទ្រ​និង​សម្តែង​ទំនុកចិត្ត​មក​លើ​កងកម្លាំង​សម​ត្ថ កិច្ច​យ៉ាង​ពេញចិត្ត​។​

​លោក គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្ត បានឲ្យដឹងតា​មទូរស័​ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​០២​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ​ថា មាន​ជន​ជា​មេខ្លោង គ្រឿងញៀន​ចំនួន​៣ នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រោម​ការបញ្ជារ​ផ្ទាល់​ពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប បាន​កាល​ពី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៧​ស្ថិត ក្នុង​ឃុំ​ពង្ររ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​លោក​បាន​បន្តទៀតថា ជាមួយ​និង​យុទ្ឋនាការ​នោះ ក្រៅ​ពី​ជន​គ្រឿងញៀន ជា​មុខសញ្ញា​ជួញដូរ​ធំ ចំនួន​៣​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ​ក៏​មាន​គ្រឿងញៀន​ជិត​១​គីឡូក្រាម ក៏​ត្រូវបាន​ឆែកឆេរ​រកឃើញ​ផងដែរ​។​ហើយ​
​ជនសង្ស័យ​ប្រុស​ស្រី​លើ​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​ឃាត់ខ្លួន ១.​ឈ្មោះ ចឹប ហ៊ាន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទី​២. យូ សុខ​ចន្ថា ហៅ​ចក់ អាយុ​៤១​ឆ្នាំ ទី​៣. យូ គុន្ឋ​វណ្ណឌី ហៅ ធំ អាយុ​២៧​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ​។​

​ព្រះរាជអាជ្ញារ​រង​អម​សាលា​ដំ​បូ​ខេត្ត​លោក ធុច បញ្ច​សន្តិភាព និង​លោក ជា សុភក្ក្រ លោក ទុត វិនីត ដែល​បាន​ដឹកនាំ​កម្លាំង​នគរ បាល​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​បានឲ្យដឹងថា ក្រោយ​ការចុះ​ស្រាវជ្រាវ​និង​ស៊ើប អង្កេត កម្លាំង​សមត្ថកិច្ច បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ប្រុស ស្រី​ទាំង​បី​នាក់ នេះ ជាមួយ​និង​គ្រឿងញៀន​ទំងន់​ជិត​១​គីឡូក្រាម​។​

​លោក​បាន​បន្ថែមថា នគរបាល​ជំនាញ​បាន​ធ្វើតេស្ត​លើ​សារធាតុ​ញៀន​ទាំងនេះ នៅ​ថ្ងៃ ទី​០២ កញ្ញា​ឆ្នាំ​២០១៧ នៅ​និង​មុខ​ជនសង្ស័យ​ប្រុស ស្រី និង​បាន​រកឃើញថា សុទ្ឋតែ​មាន​សារធាតុ​ញៀន ប្រភេទ​មេតំ​ហ្វេ​តា​ម៉ីន​។​

​ជន​មេខ្លោង​គ្រឿងញៀន​ប្រុស ស្រី​ទាំង​៣​នាក់ កំពុងតែ​ឃាត់ខ្លួន​និង​បន្ត​ការសាកសួរ ពី​កម្លាំង​ជំនាញ​នគរបាល​ការិយាល័យ​ប្រឆាំ​ការជួញ​គ្រឿងញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹកស្អែក​ថ្ងៃទី​០៣​ខែ​កញ្ញា​ឆ្នាំ​២០១៧​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕

 

Filed in: គ្រឿងញៀន