សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រថយន្ត​ឡិច​ស៉ី​ស​២​គ្រឿង​ដឹក​ឈើប្រណិត​ខុសច្បាប់​

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រថយន្ត​ឡិច​ស៉ី​ស​២​គ្រឿង​ដឹក​ឈើប្រណិត​ខុសច្បាប់​

ខេត្ត​រតនគិរី ៖ រថយន្ត​ឡិច​ស៊ី​ស ដឹក​ឈើប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ២​គ្រឿង ដែល​គេ​ស្គាល់​ថា​ឈ្មួញ​ឈើ​ជើង​ខ្លាំង នៅ​ខេត្ត​រតនគិរី ត្រូវ​សមត្ថកិច្ច​ចម្រុះ ស្រុក​អូរយ៉ាដា​វប្រ​ដេញតាម​ចាប់បាន បន្ទាប់​ពី​រថយន្ត​សមត្ថកិច្ច​ស្ទាក់ តែ​ត្រូវ​រថយន្ត​ជនល្មើស​បុក ហើយ​បើក​រត់​បន្តទៀត​។​

​នៅវេលា​ម៉ោង​១១​នឹង​៣០​នាទី យប់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ភូមិ​ប៉ក់​ធំ​ឃុំ​ប៉ក់​ស្រុក​អូរយ៉ាដាវ សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ស៊ឹម លីន អភិបាលរង​ស្រុក​អូរយ៉ាដាវ សហការណ៍​ជាមួយ​កម្លាំង​នគរបាល​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​កម្លាំង​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៩១១ ប្រដេញ​តាម​ស្ទាក់​ចាប់​បាន​រថយន្ត​ឡិច​ស៊ី​ស RX300  ២​គ្រឿ មួយ​គ្រឿង​ពណ៌​ខ្មៅ អត់​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ពណ៌​ស្ករ អត់​ស្លាក​លេខ ដឹកឈើ​ក្រញូង និង​ឈើ​ធ្នុង ពេញ​រថយន្ត​តាមផ្លូវ​ក្រុមហ៊ុន​៧៤ ក្នុង​ចំកា​រលោក យ៉ា​ត ប៉ុស្តិ៍​ភ្នំ​ក្រហម ដែល​គេ​បាន​ស្គាល់​ម្ចាស់​រថយន្ត​ដឹកឈើ​ឈ្មោះ ផេ​ត សំណាង ហៅ ពេជ្រ ជា​មេ​ឈ្មួញ​ដឹក​ឈើ​ជើង​ខ្លាំង ធ្លាប់​បើករថយន្ត​កៀរ រថយន្ត​ភ្នាក់ងារ​អ្នកយក​ព័ត៌មាន ហើយ​ចុះ​មក​វាយ​ភ្នាក់ងារ​យក​ព័ត៌មាន​ទៀតផង នៅ​កាលពី​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦ កន្លងទៅនេះ​។​

​តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ចច​ម្រុះ​បានឲ្យ​ដឹងថា បន្ទាប់ពី​មាន​បទបញ្ជា ពី​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី គណៈបញ្ជាការ​ឯកភាព​ស្រុក បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​រថយន្ត​គ្រប់​ប្រភេទ​ជាប្រចាំ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៨​នៅមុខ​ទីបញ្ជាការ​រដ្ឋា​ន​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ ខណៈពេល​រថយន្ត​ខាងលើ​នេះ​មក​ដល់​ចំណុច​ត្រួត​ពិត្យ បាន​បន្ថែម​ល្បឿន ឆ្ពោះទៅ​ទិស​ខាងកើត កម្លាំងចម្រុះ​ធ្វើការ​ប្រដេញ​តាម​ទាន់​ស្ទាក់ តែ​ត្រូវ​រថយន្ត​ជនល្មើស​បើក​បុក​រថយន្ត​អាវុធហត្ថ ហើយ​រថយន្ត​នោះ​នឹង​បន្ត​ទៅ​មុខ​រហូតមកដល់​ផ្លូវ​ចូល​ទៅក្នុង​ចំការ​ឈ្មោះ យ៉ា​ត ប៉ុស្ដិ៍​ភ្នំ​ក្រហម ទើប​កម្លាំង​ឃាត់​រថយន្ត​ខាងលើ​នេះ​បាន ចំណែក​ម្ចាស់​រថយន្ត​រត់គេចខ្លួន​បាត់​។

​សមត្ថកិច្ច​ចម្រុះ​បាន​បន្តទៀតថា រថយន្ត​២​គ្រឿ និង​ឈើ ខាងលើ ជា​របស់​មេ​ឈ្មួញ​ជើង​ខ្លាំង​មិន​ដែល​ខ្លាច​ច្បាប់​ឈ្មោះ ផេ​ត សំណាង ហៅ ពេជ្រ តែងតែ​ដឹកឈើ​ចេញពី​ស្រុក​តា​វែង ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ភ្នំ​ក្រហម​។​

​បច្ចុប្បន្ន វត្ថុតាង​រថយន្ត និង​ឈើ ត្រូវ​កម្លាំង​អាវុធហត្ថ យក​មក​រក្សាទុក​នៅ​ទីបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​តាម​បទបញ្ជា​ពី​ឯកឧត្ដ​ម​អភិបាលខេត្ត​។​

​បើទោះជា​យ៉ាងណា​លោក សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ថា បទល្មើស​ដឹក​ចេញ​តាំង​ពី​ស្រុក​តា​វែង ឆ្លងកាត់​ក្រុង​បាន​លុង ស្រុក​បរ​កែវ ទើប​ដល់​ស្រុក​អូរ​យ៉ាវ តើ​សមត្ថកិច្ច​តាម​បណ្ដា​ស្រុក​ទាំង​នោះ គាត់​ធ្វើ​អ្វី​? បាន​ជា​មិន​បង្ក្រាប​។ លោក​បាន​បន្តទៀតថា គួរតែ​ស្រាវជ្រាវ​ឃាត់ខ្លួន​ម្ចាស់​បទ​ល្មើស​ខាងលើនេះ យក​មក​សួរនាំ​ថា តើ​ចាប់ពី​ស្រុក​តា​វែង រហូតមក​ដល់​ស្រុក​អូរយ៉ាដាវ តើ​ឈ្មួញ​រូប​នោះ​បង់លុយ​ឲ្យ​អ្នកណាខ្លះ​? ហើយ​កសាង​សំណុំរឿង ដើម្បី​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ