សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី សំណូមពរ​ដល់​ក្រុម​អ្នកបើកបរ​រថយន្តក្រុង និង រថយន្ត​ដឹក​ធុន​ធ្ងន់​នៅ​រាជធានី​ភ្នំពេញ​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​

អភិបាល​រាជធានី សំណូមពរ​ដល់​ក្រុម​អ្នកបើកបរ​រថយន្តក្រុង និង រថយន្ត​ដឹក​ធុន​ធ្ងន់​នៅ​រាជធានី​ភ្នំពេញ​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​

ភ្នំពេញ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០១ កញ្ញា​ឆ្នាំ​២០១៦​នេះ បាន​សំណេះ សំ​ណា​ល​ជាមួយ ក្រុម​អ្នកបើកបរ​រថយន្តក្រុង​និង​រថយន្ត​ដឹក​ធុន​ធ្ងន់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​លើ​សេវា​ដឹកជញ្ជូន​រថយន្តក្រុង និង​ដើម្បី​អោយ​អ្នកបើកបរ​រថយន្ត​ដឹក​ធុន​ធ្ងន់ៗ​នៅ​រាជធានី​ភ្នំពេញ គោរព​ច្បាប់​និង​ការណែនាំ​ពី​អាជ្ញាធរ​រាជធានី ជា​ពិសេស​ត្រូវ​គោរព ក្រមសីលធម៌ វិជ្ជាជីវ​ជា​អ្នកបើកបរ​។ ពិធី​សំណេះសំណាល​នេះ​បាន​ធ្វើឡើង​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប និង​បងប្អូន​អ្នកបើក បរ​រថយន្តក្រុង​និង​រថយន្ត​ដឹក​ធុន​ធ្ងន់​នៅ​រាជធានី​ភ្នំពេញ​ជាច្រើន​រយ​នាក់ ។

​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង កំពុង​រក​ចំណតរថយន្ត​ក្រុង​ដឹក​អ្នដំណើរ ខណៈ​រថយន្តក្រុង​គ្រោង​បន្ថែម​ខ្សែ​រត់​រហូត​៨​ខ្សែ​និង​មាន​ចំនួន​រថយន្ត​ចំនួន​១៥៨​គ្រឿង ស្រប​ពេល​ដែរ នៅ​ភ្នំពេញ​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ឯកជន​មាន​ចំនួន​៧២​ក្រុមហ៊ុន ។

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នៃ​ពិធី​សំណេះសំណាល នេះ​បាន​ជំរុញ អោយ​បងប្អូន​អ្នកបើកបរ​រថយន្តក្រុង​ទាំងអស់​គោរព ក្រមសីលធម៌​វិជ្ជាជីវ​ជា​អ្នកបើកបរ ដោយ​អ្នកដំណើរ​ច្រើនណាស់​ដែល​គេ​ផ្ញើរ អាយុជីវិត​ជាមួយ​យើង​។ លោក​បន្តថា ថ្មីៗ​នេះ​លោក​ទទួលបាន​ព័ត៌មាន​ថា អ្នកបើកបរ​ក្រឡុក​ស៊ីម៉ង់ត៌​ខ្លះ គឺ​មិន​ទទួល​ប្រាក់ខែ​ទេ តែ​ពួកគាត់​ទទួល​ប្រាក់​មួយ​ជើង ពោ​ក​គឺ​បើកបរ​មួយ​ជើង​ទទួលបាន ១៥០០០​រៀលពេល​ថ្ងៃ ន​៨​ង​២០០០០​រៀល​មួយ​ជើង​នៅពេល​យប់ ដែល​ធ្វើអោយ​អ្នកបើកបរ​រថយន្ត​ទាំង​នេះ​បើក​លឿនៗ បង្កអោយមាន​គ្រោះថ្នាក់​ចរាចរ​ញឹកញាប់ ។​

​ដូច្នេះ​ទេ លោក​ស្នើអោយ​ខាង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវ​កោះហៅ​ម្ចាស់​ក្រុមហ៊ុន ដឹកជញ្ជូន​រថយន្ត​ធុន​ធំ​នេះ​មក​ប្រជុំ​និង​ណែនាំ​អោយ​គោរព ច្បាប់​និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​នេះ​បងប្អូន​អ្នកបើកបរ​រថយន្តក្រុង​និង​រថយន្ត​ដឹក​ធុន​ធ្ងន់​ក៏​ទទួលបាន​សៀវភៅ​ច្បាប់​ចរាចរ​ផ្លូវគោក​ម្នាក់​មួយ​ច្បាប់ រួម​និង​ខិតប័ណ្ណ​ស្តីពី សុវត្ថិភាព​ផ្លូវគោក​ផងដែរ ដោយ​ចែក​ចេញ ជាច្រើន ប្រការ​ដែល​អ្នកបើកប​រ​ត្រូវ​ចងចាំ ក្នុងនោះ​រួមមាន​៖
​ក ៦​ប្រការ​ត្រូវ ទី​១ ត្រូវ​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ត ដែល​អ្នក​កំពុង​បើកបរ ។​ទី​២ ត្រូវ​ចេះ​បើកបរ​ដោយ​ចេះ​ការពារ​ខ្លួន​។​ទី​៣ ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព នៅ​ពេល​បើកបរ​។ ទី​៤ ត្រូវ​ពាក់​មួកសុវត្ថិភាព​ពេល​បើកបរ​និង​រួម​ដំណើរ​តាម​ម៉ូតូ ។​ទី​៥ ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើកបរ ។ ទី​៦ ត្រូវ​ចាំ​ជានិច្ច​ថា (​ជីវិត​គ្មាន​ការលក់ដូរ​នៅ​ទីផ្សារ​ទេ​)​។ ខ ប្រការ​៦ ៖ ទី​១​កុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ចំណុច​កំណត់​, ទី​២​កុំ​បើកបរ​ហួស​ល្បឿន​កំណត់​, ទី​៣​កុំ​បើកបរ​ក្រោម​ឥទ្ឋិពល​នៃ​គ្រឿង​ស្រវឹង និង​សារធាតុ​ញៀន​, ទី​៤​កុំ​ជែង​ដោយ​ប្រចុយ​នឹង​គ្រោះថ្នាក់​, ទី​៥​កុំ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ពេល​បើកបរ និង​ទី​៦​កុំ​ប្រមាថ​អាយុជីវិត​អ្នកដទៃ ដូចដែល​យើង​មិន​ចង់អោយ​អ្នកដទៃ​ប្រមាថ​អាយុជីវិត​យើង​ដែរ ៕

Filed in: ព័ត៌មានជាតិ