សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅហ្វាយ​ក្រុងភ្នំពេញ​៖ ចេញ​បញ្ជា​ដាច់ខាត​មិន​ឲ្យ​រថយន្ត​កុងទីន័រ ក្រឡុក​ស៊ីម៉ង់ត៌​និង​រថយន្ត​ដឹក​ដី​ធ្វើ​ចរាចរ​លើ​មហាវិថី​៣​ខ្សែ នៅ​កណ្តាល​ក្រុង​

​ចៅហ្វាយ​ក្រុងភ្នំពេញ​៖  ចេញ​បញ្ជា​ដាច់ខាត​មិន​ឲ្យ​រថយន្ត​កុងទីន័រ ក្រឡុក​ស៊ីម៉ង់ត៌​និង​រថយន្ត​ដឹក​ដី​ធ្វើ​ចរាចរ​លើ​មហាវិថី​៣​ខ្សែ នៅ​កណ្តាល​ក្រុង​

ភ្នំពេញ​៖   អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ចេញ​បញ្ជា​យ៉ាង​ដាច់ខាត ដោយ​មិន​អនុញ្ញាតិ​អោយ​រថយន្ត​កុង​ទី​ន័រ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៌ រថយន្ត​ដឹក​ដី និង​រថយន្ត​ដឹកទំនិញ​ធុន​ធន​ផ្សេង ទៀត ធ្វើចរាចរ​លើ​មហាវិថី​៣​ខ្សែ​នៅ​កណ្តាល រាជធានី​ភ្នំពេញ នោះ​គឺ​មហាវិថី​សុីសុវត្ថិ មហាវិថី​ព្រះមុនីវង្ស​និង​មហាវិថី​ព្រះសីហនុ ដែល​វា​នឹង​បង្ក​អោយ​កកស្ទះ​ចរាចរ​និង​បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព​យ៉ាងធ្ងន់ធ្ងរ​។​

​ការ​ចេញ​បញ្ជា​យ៉ាង​ដាច់ខាត​បែប​នេះ​របស់​លោក ឃួ​ង ស្រេង​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះ​សំ ណា​ល​ជាមួយ ក្រុម​អ្នកបើកបរ​រថយន្តក្រុង​និង​រថយន្ត​ដឹក​ធុន​ធ្ងន់​ក្នុង​រាជធានី​ភ្នំពេញ នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០១ កញ្ញា​ឆ្នាំ​២០១៧​។​

​លោក ឃួ​ង ស្រេង​បាន​មានប្រសាសន៍ លើកឡើងថា ៖ លោក​ស្ទើរតែ​ស្រក់​ទឹកភ្នែក ខណៈ​
​ដែល​លោក​បាន​ឃើញ​រថយន្ត​កុង​ទីន័រ​ឆ្លងកាត់​ផ្លូវ​ខាង​លើ ដោយ​ទង្វើរ​បែបនេះ វា​មិន​គួរ​កើតឡើង​សោះ​ឡើយ ។​

​លោក​ថា ចាប់ពី​ពេលនេៈ​ត​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាតិ​អោយ​រថយន្ត​កុង​ទី​ន័រ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៌ រថយន្ត​ដឹក​ដី និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ផ្សេងទៀត ធ្វើចរាចរ​លើ​មហាវិថី​ស៊ីសុវត្ថិ មហាវិថី​ព្រះមុនីវង្ស​និង​មហាវិថី​ព្រះសីហនុ​ឡើយ ហើយ​បើ​នៅតែ​មាន​ទៀត​អាជ្ញាធរ​នឹង​មាន​វិធានការ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ដោយ​មិន​យោគយល់​នោះទេ​។​

​លោក​អភិបាល​រាជធានី​បន្តថា ឃ្លាំង​លក់​រថយន្ត​នៅ​កណ្តាល​ក្រុង​វា​ពិតជា​មែនហើយ តែ​មិន​អោយ​រថយន្ត​ដឹក​កុង​ទី​ន័រ ចូល​កណ្តាល​ក្រុង​ទេ បើ​មិន​អនុវត្ត​តាម​ទេ ឃ្លាំង​ទាំងនោះ បើ​ចង់អោយ​អាជ្ញាធរ​រាជធានី​បិទ គឺ​អាច​បិទ​បាន​ភ្លាម​។​

​លោក​ឃួង ស្រេង  ក៏​បង្ហាញ​ពី វិធានការ​ថ្មីៗ​ទៀត​ចំពោះ​ការដ្ឋាន​សាងសង់ និង​រណ្តៅ​ដី​ផងដែរ ដោយ​លោក​បញ្ជាក់​យ៉ាងច្បាស់​ថា ចំពោះ​ការដ្ឋាន​សំណង់​ផ្សេងៗ ការដ្ឋាន​រណ្តៅ​ដី គ្រប់​រថយន្ត​ដឹក​ជញ្ជូន​ទាំងអស់​ដាច់ខាត​ត្រូវតែ​លាង​កង់​រថយន្ត​អោយបាន​ស្អាត​ទើប​អោយធ្វើ​ចរាចរ​បាន ។ បើ​មិន​ដូច្នោះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតិ​អោយធ្វើ​ចរាច​រដាច់​ខាត់ ។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លោក​ឃួង ស្រេង​ក៏​បាន​បញ្ជាក់​ផងដែរ​ថា មុន​នៃ​ការអនុវត្ត​ការងារ​នេះ ក្នុង​មាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចេញ​ជា​សេចក្តីជូនដំណឹង​រួម​និង​ការណែនាំ​ជាមុនសិន មុន​នឹង​ឈាន​ដល់​ការអនុវត្ត​វិធានការ​ក្តៅ​៕

 

Filed in: ព័ត៌មានជាតិ