សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តើលោក សាយ សំអាល់ បានដឹង​ពី​សកម្មភាព​ពុក​រលួយ របស់​ឈ្មោះ អ៊ុយ ប៊ុនធន និង សោម កុសល មន្ត្រីបរិស្ថាន​ទទួល​បន្ទុក​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ​តំបន់​បឹង​​ទន្លេសាប​ទេ?

តើលោក សាយ សំអាល់ បានដឹង​ពី​សកម្មភាព​ពុក​រលួយ របស់​ឈ្មោះ អ៊ុយ ប៊ុនធន និង សោម កុសល មន្ត្រីបរិស្ថាន​ទទួល​បន្ទុក​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ​តំបន់​បឹង​​ទន្លេសាប​ទេ?

ថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅតំបន់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ៖ លោក អ៊ុយ ប៊ុនធន មន្ត្រីបរិស្ថានទទួលបន្ទុកការពារអភិរក្ស ធនធានធម្មជាតិ តំបន់បឹងទន្លេសាប បាននិងកំពុងកាក់កបខ្លាំងណាស់ ក្នុងការប្រមូលលាភសក្ការៈ ។ ក្រុមប្រជានេសាទរកស៊ីដាក់របាំងអូសអួន និងជន ព្រមទាំងទូកឌុក ទិញត្រី យ៉ាងច្រើនសន្ធឹក​សន្ធាប់ ។

ប្រភពពី​មន្ត្រីតូចតាចម្នាក់នៅក្នុងអង្គភាពបរិស្ថានបខេត្ត សុំមិនបញ្ចេញឈ្មោះ នៅក្នុងអង្គភាពបរិស្ថានបានអោយដឹងថា ជា​យូរឆ្នាំមកហើយ ដែលបុគ្គលរូបនេះតែងតែដឹកនាំកម្លាំងរបស់អង្គភាពបរិស្ថានការពារអភិរក្សធនធានធម្មជាតិបឹងទន្លេសាប ដែលមានស្នាកការឈរជើងនៅឃុំឆ្នុកទ្រូ ចុះបង្ក្រាបបទល្មើសនេសាទដែលមានដូចជា របាំងសាច់អួន លប ណរ៉ាវ ជាច្រើន​កន្លែងប៉ុន្តែការបង្ក្រាបនេះគឺគ្រាន់តែធ្វើរបៀបគោះទឹកបង្អើលត្រីអោយចូលស៊ងប៉ុណ្ណោះ ។ ​មក​ដល់បច្ចុប្បន្ននេះ ឈ្មោះនេះ​លែង​​ដឹកនាំកម្លាំងបង្ក្រាបហើយ គេបែរជាប្រើល្បិចទៅយកលុយស្ងាត់ៗ​តែ២នាក់ ដៃគូរបស់គេដែលជាប្រធានក្រុម ឈ្មោះ សោម កុសល ដែលមានបេសកកម្មកាន់អាវុធទៅប្រមូលយកលុយ ពីក្រុមអ្នករកស៊ីនេសាទខាងលើ ដោយប្រើកាណូត​បាឡា​ស្មាច់  ពេលកូនចៅសួរ បុគ្គលទាំង២ខាងលើ​ឆ្លើយថាទៅរកត្រីស៊ី ប៉ុន្តែការទៅរកត្រីស៊ីនេះ គឺបានទៅបាត់មួយថ្ងៃវាល់ល្ងាច រហូត​ដល់យប់មិនឃើញវិលមក​វិញផង ប៉ុន្តែបើតាមគេដឹងគឺមិនមែនទៅរកត្រីនោះទេ តាមពិត គឺគេទៅប្រមូលលុយស្ងាត់ៗនៅគ្រប់តំបន់​។

ប្រភពខាងលើនេះ បានបញ្ជាក់អោយដឹងទៀតថា បុគ្គលទាំងពីររូបខាងលើ បានទៅប្រមូលលុយពី​អ្នករក​ស៊ីដាក់របាំងនៅ​ប្រ​ឡាយមាស បានចំនួន១លាន៨៩ម៉ឺន នៅគន្លង១០០ បាន៨០ម៉ឺន  នៅព្រែកថ្លាន់៥០ម៉ឺន និងនៅកន្លែងផ្សេងៗទៀតដូច​ជា​ផ្លូវទូក កំពង់អួរ សេះស្លាប់ គន្ធរ និងក្រចាប់ ដែលមានរបាំងរាប់រយ បុគ្គល​ខាងលើបានយកលុយក្នុង១របាំង រដូវបិទ ២០ម៉ឺ​ន​រៀល រដូវបើកយក១៥ម៉ឺនរៀល មិនតែប៉ុណ្ណោះ ទូកនេសាទដូចជា ទូកអូសអួន ទូករុញជន ដែលនៅក្នុងខេត្តកំពង់ឆ្នាំង មាន​ប្រមាណ១០គ្រឿង ក៍បុគ្គលរូប​នេះ​បានយកលុយរួចហើយដែរ និងទូកអូសអួន២ទូកនៅឃុំឆ្នុកទ្រូ បុគ្គលរូបនេះយកមួយទុក​ប្រមាណ​៤០ម៉ឺនរៀល ចំណែកទូកឌុកទិញត្រី ដែលមានរាប់សិបក្បាលទូកក្នុងខេត្តកំពង់ឆ្នាំងបុគ្គលរូបនេះក៍ប្រមូល​លុយរួចអស់ហើយដែរ ។

​ប្រភពបានបញ្ជាក់បន្ថែមទៀតថា លោក អ៊ុយ ប៊ុនធន នូវបានប្រព្រឹត្តអំពើពុករលួយ ដោយត្រូវរ៉ូវជាមួយ​ម្ចាស់អាជីវកម្ម​ផលិត​បាឡាស្មាច់ ដែលមានឈ្មោះសាន ជាថៅកែលក់ប្រេង នៅឃុំឆ្នុកទ្រូ ជាម្ចាស់អាជីវកម្មផលិតបាឡាស្មាច់ ដែលមានលោក​ឈិន គឹមឃន នៅពីក្រោយខ្នង ដែលម្ចាស់អាជីវកម្ម​នេះបានសូកប៉ាន់ ទូកបាឡាស្មាច់មួយគ្រឿង អោយទៅលោក អ៊ុយ ប៊ុន​ធន​ ទៅ​ប្រើការក្នុងអង្គភាព ហើយ លោក អ៊ុយ ប៊ុនធន បានយកទូនបាឡានេះទៅលក់យកលុយស៊ីដាច់កូនចៅ ក្នុង​អង្គភាព ។ មិនតែប៉ុណ្ណោះ​ម្ចាស់អាជីវកម្មបាឡាស្មាច់នេះ បានសូកប៉ាន់បាឡាស្មាច់ទៅអោយអង្គភាពដទៃជាច្រើនទៀតផងដែរ ដូចជា មេ​ឃុំឆ្នុកទ្រូ១គ្រឿង មេប៉ុស្តិ៍ឆ្នុកទ្រូ១គ្រឿង នាយស្នាក់ការសន្តិសុខអ.ហ១គ្រឿង ផងដែរ ។

ប្រជាពលរដ្ឋម្នាក់ដែលជាឈ្មួញរកស៊ីប្រមូលទិញត្រីបានប្រាប់អ្នកយកពត៌មានយើងថា រូបគាត់ត្រូវ​ចំណាយលុយបង់អោយ​សមត្ថកិច្ចពាក់ព័ន្ធក្នុងមួយរដូវៗទាំងរដូវបើក និង រដូវបិទ ត្រូវបង់លុយអោយ​សមត្ថកិច្ចពាក់ព័ន្ធ៤ជំនាញ គឺជំនាញជលផល  បរិស្ថាន ប៉ូលីសសេដ្ឋកិច្ច និង ប៉េអ៊ឹម ក្នុង១ជំនាញៗ​៤០ម៉ឺន​រៀល ជាថ្នូរនឹងការធ្វើមិនដឹង មិនលឺ ដេកលក់មិនបង្ក្រាប ។

ទាក់ទិននឹងសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋខាងលើនេះ សារព័ត៌មានដំណឹងភ្នំពេញ មិនទាន់អាចស្វែងរកការ បំភ្លឺពី​ឈ្មោះ អ៊ុយ ប៊ុនធន និង សោម កុសល បាននៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទទាក់ទង ។

ប្រជាពលរដ្ឋបានសំណូមពរដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលទើបនឹងឡើងថ្មី គឺលោក បណ្ឌិត សាយ សំអាល់ មេត្តាជួយត្រួត​ព​ិនិត្យ និងដុះក្អែល បុគ្គល អ៊ុយ ប៊ុនធន និងសោម កុសល នេះចេញម្តងទៅ ដើម្បីចូលរួមអនុវត្ត នូវ កំណែទម្រង់ ស៊ីជម្រៅ របស់រដ្ឋាភិបាល អាណត្តិទី ៥ នេះក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អោយមានប្រសិត្ធភាព និងទទួលបានជោគជ័យ ៕

20131219dpn1 20131219dpn1 (1)

 

Filed in: Uncategorized