ខេត្តក្រចេះ ៖ បាក់រណ្ដៅជីករ៉ែមាសមួយកន្លែងស្ថិតនៅចំណុចត្រូន ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឲ្យស្លាប់៣នាក់ទៀតហើយ ហើយរហូតមកដល់វេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញនេះ សពជនរងគ្រោះទាំង៣នាក់ មិនទាន់ត្រូវបានយកចេញពីអណ្ដូងរ៉ែ ដែលមានជម្រៅ រហូតដល់២៥ម៉ែត្រនៅឡើយទេ។
មន្ត្រីនគរបាលបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ នួន ចាន់រ៉ា អាយុ៥០ឆ្នាំ ជាថៅកែ រស់នៅភូមិតាកុត ឃុំសំបុក ស្រុកចិត្របុរី, ទី២៖ ឈ្មោះ ជិន ធារ៉ា អាយុ២៥ឆ្នាំ រស់នៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ជាកូនចៅ និងទី៣៖ ឈ្មោះ រាជ សាកា អាយុ២១ឆ្នាំ រស់នៅភូមិតាកុត។
តាមព័ត៌មានទទួលបានជនរងគ្រោះទាំង៣នាក់បានចុះទៅក្នុងរណ្ដៅរ៉ែបណ្ដាលឲ្យបាក់ដីសង្កត់ស្លាប់ទាំង៣នាក់តែម្ដង៕