សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បំពាក់​គ្រឿង​ឥស្សរិយយស មន្ត្រី​អប់រំ​យុវជន​កីឡា​ខេត្ត​

បំពាក់​គ្រឿង​ឥស្សរិយយស មន្ត្រី​អប់រំ​យុវជន​កីឡា​ខេត្ត​

បាត់ដំបង ៖ លោកគ្រូ​អ្នកគ្រូ​បុគ្គិល​ក​ចំនួន ១៦៧​រូប​នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បាត់ដំបង​បាន​ទទួល គ្រឿង​ឥស្សរិយយស ការងារ​ក្នុង​ឆ្នាំ​សិក្សា​២០១០-២០១១ ពី​ឯកឧត្តម ហង់ ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ​យុវជន និង​កីឡា​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា នៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បាត់ដំបង​។​

​ក្នុង​មតិ​ស្វាគមន៍ របស់លោក ងី សែ​ត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​គូសបញ្ជាក់ ពី​សកម្មភាព វិស័យ​អប់រំ ក្រោម​ការខិតខំ បំពេញ​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ របស់​មន្ត្រី អប់រំ គ្រប់​លំដាប់ថ្នាក់ ក្នុង​ការរួមចំណែក​ធ្វើឲ្យ​វិស័យ​អប់រំ មាន​ការប្រែប្រួល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ឆ្លើយតប​បាន​ទៅ​និង​គោលដៅ នៃ​ផែនការ​យុទ្ធសាស្ត្រ វិស័យ​អប់រំ​របស់​ក្រសួង ក៏​ដូច ជា​គោលនយោបាយ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ នៃ​រដ្ឋសភា ដែល​បាន​ចាត់ទុក​វិស័យ​អប់រំ ជា វិស័យ​អាទិភាព ក្នុងការ​អ​ភ​វិ​ឌ្ឍ​ន៍​សង្គម​កម្ពុជា ដោយ​សម្រេចបាន​លទ្ធផល​ជោគជ័យ​ជា​បន្តបន្ទាប់ ពិសេស​លទ្ធផល នៃ​ការប្រឡង​សិស្ស​ពូកែ​ថ្នាក់ជាតិ ថ្នាក់​ទី​៩ ទទួលបាន​ជ័យលាភី​៨​នាក់ ស្រី​៤​នាក់ ទទួល​បាន​មេដាយមាស​២ និង​ប្រាក់​១​ថ្នាក់​ទី​១២ ទទួលបាន​ជ័យលាភី ២​នាក់​។​

​ឯកឧត្តម ហង់ ជូន​ណារ៉ុន បាន​គូសបញ្ជាក់​ពី​ប្រវត្តិ​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​ប្រវត្តិសាស្ត្រ របស់​ព្រះរាជាណាចក្រ​កម្ពុជា សំបូរ​ទៅដោយ​ធនធានមនុស្ស មាន​អ្នកចេះដឹង​ច្រើន ទាំង​អ្នក​កវិនិពន្ធ អ្នកចម្រៀង​ជាដើម និ​ចាត់ទុក​ជា​ថ្នាល​បណ្តុះ​បញ្ញាវ័ន្ត​ទៀតផង​។ ឯកឧត្តម​បាន​ធ្វើ​ការប្រៀបធៀប​ផង ដែរ​លើ​វិស័យ​អប់រំ ក្នុង​កំឡុង​ពី​ឆ្នាំ​១៩៦៨-១៩៦៩ ដែល​មាន​សិស្ស​ប្រឡង សញ្ញាប័ត្រ​ទុតិយភូមិ ត្រឹម តែ​ជាង ៣​ពាន់​នាក់ តែ​បច្ចុប្បន្ន​នេះ មាន​សិស្ស​ចូលរួម​ប្រឡង រហូតដល់​ជាង ៨០០០០ នាក់ នេះ​ជា ការ ឆ្លុះបញ្ចាំង​ឲ្យឃើញ ពី​ការអភិវឌ្ឍន៍​រីកចំរើន​លើ​វិស័យ​អប់រំ តាំងពី​ថ្នាក់​មត្តេយ្យសិក្សា រហូតដល់ ឧត្តមសិក្សា ។ ឯកឧត្តម​បាន​សុំ​ទោស​ផង​ដែរ ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែល​ក្រសួង​ត្រូវ​ការកែទម្រង់ ព្រោះនេះ​ជា​គោល​ការ របស់​ក្រសួង​ក្នុង​ការតម្រូវ លើ​ចំណុច​ខ្វះខាត​កន្លងមក តែ​បើ​គិត​ពី​ការឡើង ប្រាក់ខែ គឺ​លោកគ្រូ អ្នកគ្រូ​បឋមសិក្សា ឡើង​ច្រើន​ជាង​គេ​។ ដើម្បី​ឆ្លើយតប​ទៅ​និង សមាហរណកម្ម អាស៊ាន ចុងឆ្នាំ​២០១៥​នេះ រាជរដ្ឋាភិបាល​មាន​គោល​ការ ពង្រឹង​ជំនាញ​ដល់​យុវជន ហើយ​ជា​គោល នយោបាយ​របស់​ក្រសួង​អប់រំ គឺ​ផ្តោត​ទៅលើ​ការពង្រឹង​គុណភាព​អប់រំ ដោយ​សង្កត់ធ្ងន់​លើ​ការ​តម្លើង ប្រាក់ខែ​គ្រូបង្រៀន​ជា​អាទិភាព នៃ​យុទ្ធសាស្ត្រ​ពង្រឹង គុណភាព​អប់រំ និង​ការពង្រឹង​សមត្ថភាព​។​

​ជាង នេះ​ទៀត​ការចុះ​ធ្វើ​អធិការកិច្ច ពង្រឹង​ការគ្រប់គ្រង​ដឹកនាំ ទៅតាម​មុខវិជ្ជា​ការវាយតម្លៃ​លើ​ស​កម្ម​ភាព របស់​គ្រូ លទ្ធផល​សិក្សា​របស់​សិស្ស ការចូលរួម​របស់​មា​តា​បិតា និង​សមាគម នេះ​ជា​សសរស្តម្ភ ទី​២ នៃ​ការអប់រំ ហើយ​ជា​សសរស្តម្ភ បន្ទាប់​នៃ​ការកែលំអ វិស័យ​អប់រំ ពី​ការកែលំអ សៀវភៅ​គោល នៃ​ការ សិក្សា​ឲ្យមាន​ស្តង់ដា​ល្អប្រសើរ ក៏​ដូចជា​ការកែទម្រង់ ឧត្តមសិក្សា ពិសេស ការ​ពង្រឹងគុណភាព នៃ​ការ អប់រំ​គឺ​ចាប់តាំងពី​ថ្នាក់​មត្តេយ្យ​សិក្សា​ឡើង​ទៅ​នេះ​ទើប​ធានាបាន​ទាំង បរិមាណ និង​គុណភាព ៕

 

2015_07_29b (2) 2015_07_29b (3) 2015_07_29a (3)

Filed in: ព័ត៌មានជាតិ