សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកនាំពាក្យ CNRP ថា​មិន​ខ្លាច​ការស៊ើបអង្កេត​រឿង​ប្រភព​ថវិកា​

​អ្នកនាំពាក្យ CNRP ថា​មិន​ខ្លាច​ការស៊ើបអង្កេត​រឿង​ប្រភព​ថវិកា​

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែងថា គណបក្ស​លោក​មិន ខ្លាច​ឬ​បារម្ភ​អំពី​ការស៊ើបអង្កេត​រឿង​ប្រភព​ថវិកា​ពី​ក្រសួង​មហាផ្ទៃ​នោះ​ទេ ។ លោក​ថា គណបក្ស ស្វាគមន៍​ជានិច្ច ហើយ​មិន​តក់ស្លុត ចំពោះ​ការ ព្រមាន​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ CNRP នោះឡើយ ។​

​ការអះអាង​របស់​លោក យឹម សុវណ្ណ ដូច្នេះ​បាន​ធ្វើឡើង​តាមរយះ​វិទ្យុ​ក្រៅ​ស្រុក​មួយ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ថា នឹង​បើក​ការស៊ើបអង្កេត​អំពី​ប្រភព​ថវិកា​របស់​គណបក្ស សង្គ្រោះ​ជាតិ បន្ទាប់​ពី​បណ្តាញ Facebook មួយ​ឈ្មោះ « កូន​ខ្មែរ » បាន​ទម្លាយ​ឯកសារ​សម្ងាត់ ខណ​ដែល​គណបក្ស​ប្រឆាំង​បាន​លួច​ឃុបឃិត​ជាមួយ​អង្គការ​អន្តរជាតិ ដើម្បី​រៀបចំ​ផែនការ​ផ្តួល រំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន ។​

​គួរបញ្ជាក់​ថា ក្រោយពី​មាន​ការបញ្ចេញ​ព័ត៌មាន​ជា​បន្ដបន្ទាប់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​បរទេស​ដើម្បី​រៀបចំ​ផែន​ការផ្ដួលរំលំ​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​បើក​ការស៊ើបអង្កេត​ចំពោះ​ប្រភព​ថវិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា គណបក្ស​នេះ បាន​ទទួល​ថវិកា​ពី​ក្រៅប្រទេស ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា​ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។​

​ទាក់ទិន​ករណីនេះ នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ធ្លាប់​មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ​ក្រសួង​មិន​ទាន់​ចាត់ទុក​ព័ត៌មាន​បែកធ្លាយ​នោះ​យ៉ាងណាទេ គ្រាន់តែ​ស្រាវជ្រាវ​មើល​ប៉ុណ្ណោះ ថា​តើ​ពិត​កម្រិតណា យើង​មិន​ទាន់​ចាត់ទុកថា ៖“…​ព័ត៌មាន​នេះ​ពិតប្រាកដ ឬ​មិន​ពិតប្រាកដ​ទេ យើង​គ្រាន់តែ​ស្រាវជ្រាវ​រក​មើល​ថា រឿង​នេះ​ពិត ឬ​មិន​ពិត​កម្រិតណា​…​អញ្ចឹង​ក្នុងនាម​ជា​អគ្គនាយកដ្ឋាន ដែល​ជា​សេនាធិការ​របស់​ក្រសួង​មហាផ្ទៃ​នេះ យើង​បាន​ស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យមាន​ការស៊ើបអង្កេត​រឿង​ហ្នឹង​…”​។​

​តាម​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ការទទួល​លុយ​ពី​បរទេស ដើម្បី​ធ្វើ​នយោបាយ​នៅ​កម្ពុជា​នេះ​គឺជា​រឿង​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​ទាំងមូល ដែល​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បាន​ហាមឃាត់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កើតឡើង​ដូច​អតីតកាល​។​

​លោក​បញ្ជាក់ថា “​នៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​ហាម​ដាច់ខាត មិនឲ្យ​គណបក្សនយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​ជំនួយ​ពី​បរទេស​យកមក​ធ្វើ​សកម្មភាព​ទេ ពី​ព្រោះនេះ គឺជា​ការជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​គណបក្ស​នី​មួយៗ ឬ​ជាតិ​យើង​។​យើង​មាន​សោកនាដកម្ម សង្គ្រាម​បង្ហូរឈាម ដោយសារតែ​ការជ្រៀតជ្រែក​របស់​បរ​ទេស ប៉ុន្តែ​បើ​គ្រាន់តែ​រៃអង្គាស​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នូវ​អង្ករ​១​កំប៉ុង​លុយ​១​រៀល​ឬ​ប៉ុន្មាន​ក៏​ដោយ​មិន​បញ្ហា​អី​ដែរ​៕

 

Filed in: ព័ត៌មានជាតិ